អំពីយើងខ្ញុំ
សូមប្រើវិបសាយដែលលោកអ្នកកំពុង អាននេះដើម្បីស្វែងយល់ឲ្យកាន់តែច្រើន ឡើងអំពីវិទ្យុអូស្រ្ដាលីនិងដើម្បីទាក់ទង យើងខ្ញុំ។
អានបន្ថែមអំពីវិទ្យុអូស្រ្ដាលីខេមរភាសា >>
ស្ថានីយផ្សាយបន្ដរបស់វិទ្យុអូស្រ្ដាលី
ព័ត៌មានអំពីស្ថានីយផ្សាយបន្ដផ្ទាល់ នានានៅកម្ពុជា >>
ទាក់ទងយើងខ្ញុំ
បើលោកអ្នកមានសំណួររឺយោបល់ សូមអញ្ជើញផ្ញើមកយើងខ្ញុំ >>
ប្រវត្ដិសង្ខេបរបស់បុគ្គលិកវិទ្យុអូស្រ្ដាលីខេមរភាសា
អ្នកស្រី ប៊ុន ឡឺវីសីដា (ប្រធានកម្មវិធីស្ដីទី)
សង្រ្គាមនិងជីវិតជាជនភៀសខ្លួនបានធ្វើឲ្យអ្នកស្រីប៊ុន ឡឺវីសីដាយល់ដឹងអំពីជីវិត ការប្រឹងប្រែង អត់ធ្មត់និងការតាំងចិត្តដើម្បីសំរេចទិសដៅនៃក្តីបា្រថ្នា។ អ្នកស្រីបានទទួលសញ្ញាបត្រអនុបណ្ឌិត ផ្នែកអភិវឌ្ឍន៍អន្តរជាតិនៅសកលវិទ្យាល័យ Monash ប៉ុន្តែអ្នកស្រីយល់ថាបទពិសោធន៍ការងារ សុខាភិបាល កិច្ចការសង្គមនិងមនុស្សធម៌ ដែលអ្នកស្រីបានធ្វើអស់ពេល២ទសវត្សរ៍មកនេះ ក៏ផ្តល់ចំណេះដឹងមាំមួនដល់អ្នកស្រី ផងដែរ។ អ្នកស្រីបានចូលធ្វើការជាមួយវិទ្យុអូស្រ្តាលីនៅឆ្នាំ១៩៩២។
លោក សូ លឹមសេង
(អ្នកផលិតនិងផ្សាយកម្មវិធី)
បំរើការអោយវិទ្យុអូស្តា្រលីពីឆ្នាំ១៩៩៣បន្ទាប់ពីបានបញ្ចប់ការងារជាមួយស្នងការជាន់ខ្ពស់នៃអង្គការ សហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនក្នុងកម្មវិធីមាតុភូមិនិវត្តន៍ជនភៀសខ្លួនខ្មែរពីព្រំដែនកម្ពុជា-ថៃ នៅឆ្នាំ១៩៩២។ ជាអតីតនិសិត្សពេទ្យឆ្នាំទី១នៅមហាវិទ្យាល័យវេជ្ជសាស្ត្រភ្នំពេញនៅឆ្នាំ១៩៧៥ បានបំរើការជាមួយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិកាលរស់នៅក្នុងជំរំជនភៀសខ្លួន៕
លោក ឃុន អាឡិច
(អ្នកផលិតនិងផ្សាយកម្មវិធី)
លោកបានមកដល់អូស្រ្ដាលីឆ្នាំ១៩៩៥ហើយបានចូលធ្វើការនៅវិទ្យុអូស្ដ្រាលីក្នុងឆ្នាំ២០០៥ ក្រោយពីបានបំរើការងារក្នុងក្រុមហ៊ុនព័ត៌មានវិទ្យាអស់ពេលមួយរយៈ។ ឃុន អាឡិច បានបញ្ចប់ការសិក្សាខាងបកប្រែភាសាថ្នាក់ឌីប្លូម និងឌីប្លូមជាន់ខ្ពស់នៅសកលវិទ្យាល័យ RMIT។ ឆ្នាំ២០០៦ លោកក៏បានបញ្ចប់សញ្ញាបត្រក្រោយឧត្ដមសិក្សាមួយទៀតខាងការអភិវឌ្ឍអន្ដរជាតិនៅ RMIT ផងដែរ ហើយក៏កំពុងបន្ដវគ្គមួយទៀតដើម្បីឈានទៅថ្នាក់អនុបណ្ឌិត។ បច្ចុប្បន្ននេះ លោកកំពុងបញ្ចប់វគ្គបរិញ្ញាបត្រខាងវិស្វកម្មទូរគមនាគមន៍វិទ្យា&បណ្ដាញអ៊ីនធើរណិតនៅសកលវិទ្យាល័យ Swinburne នៅក្រុងមែលប៊ិន។ លោកស្រឡាញ់ និងបដិបតិ្ដព្រះពុទ្ធសាសនា ហើយចូលចិត្ដការងារណាដែលនាំមកនូវសេចក្ដីសុខដល់ខ្លួនឯង និងដល់ជនដទៃនៅលើលោកដើម្បីរស់នៅដោយរីករាយសុខដុមរមនាទាំងអស់គ្នា។
លោករត្ន ញាតា
(ប្រធានកម្មវិធី)
ចូលរួមវិទ្យុអូស្រ្តាលីខេមរភាសាតាំងពីដើមដំបូងនៅឆ្នាំ១៩៩២ លោក រត្ន ញាតា ដែលបានសញ្ញាបត្រអនុបណ្ឌិតវិទ្យាសាស្ត្រសង្គមផ្នែកអភិវឌ្ឍន៍អន្តរជាតិនៅសកល វិទ្យាល័យ RMIT បានធ្វើជាប្រធានកម្មវិធីខេមរភាសានៅឆ្នាំ ១៩៩៥។ បច្ចុប្បន្ននេះលោកកំពុងបំពេញបេសកកម្មនៅកម្ពុជាដើម្បីគ្រប់គ្រងគំរោងជំនួយអភិវឌ្ឍន៍វិទ្យុ កម្ពុជា ក្រោមការឧបត្ថម្ភថវិកាពីទីភ្នាក់ងារផ្តល់ជំនួយអូស្រ្តាលី AusAID ។ គំរោងនេះដែលនឹងចប់នៅឆ្នាំ ២០០៨ ជួយវិទ្យុជាតិកម្ពុជាក្នុងការចាត់ចែងកម្មវិធី Talkback “ជីវិតយើងសង្គមយើង” ។
លោក យុទ្ធ ឈាង
(អ្នកផលិតនិងផ្សាយកម្មវិធី)
លោក យុទ្ធ ឈាង បានមកដល់អូស្រ្តាលីតាំងពីឆ្នាំ១៩៨៣ បន្ទាប់ពីបានរស់នៅបីឆ្នាំក្នុងជុំរំជនភៀសខ្លួនឯប្រទេសថៃ ដែលនៅទីនោះ លោកបានរៀនប្រគុំតន្រ្តីបុរាណជំនាញឧបករណ៍ តាខេ។ បច្ចុប្បន្នលោកក៏ជាតន្រ្ដីករក្នុងក្រុមតន្រ្តីសម័យ១ក្រុមនៅមែលប៊ិននេះដែរ។ លោកមានទេពកុសល្យ និងចំណូលចិត្តខ្លាំងក្នុងវិសយ័តូរ្យតន្រ្តីខ្មែរទាំងផ្នែកបុរាណ និងសម័យ។ លោកកោតស្ងើច និងមានមោទនភាពក្រៃលែងអំពីស្នាដៃរបស់បុព្វបុរសខ្មែរដែលបានបង្កើតអក្សរខ្មែរ ព្រមទាំងការកសាងតូរ្យតន្ត្រីខ្មែរបុរាណមានលក្ខណៈប្លែកពីជាតិដទៃ។ លោកក៏ចូលចិត្ដសម្លេងរបស់លោកស៊ិន ស៊ីសាមុតផងដែរ។ នៅអូស្រ្តាលី លោកបានសិក្សាផែ្នកគ្រប់គ្រងធនធានមនុស្ស។ លោកបានទៅធ្វើការនៅស្រុកខ្មេររវាងឆ្នាំ១៩៩៩ ទៅឆ្នាំ២០០៤ ដោយបានបម្រើតួនាទីគ្រប់គ្រងក្នុងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដូចជាកម្មវិធីវិទ្យុផ្សព្វផ្សាយអប់រំសុខភាព និងសិទ្ធិមនុស្ស។ លោកមានចំណូលចិត្តខ្លាំង និងចង់ធ្វើការបម្រើការនៅស្ថានីយផ្សាយវិទ្យុតាំងពីនៅវ័យកុមារមកម្ល៉េះ៕
លោក សរ សុវណ្ណារ៉ា (អ្នកយកព័ត៌មានប្រចាំកម្ពុជា)
លោកបានផ្តើមការងារជាអ្នកសារព័ត៌មានតាំងពីមិនទាន់ស្គាល់ថាអ្វីទៅជាសារ
ព័ត៌មាននោះម៉្លេះ ប៉ុន្តែដោយការស្រឡាញ់និងការប្រឹងប្រែងធ្វើឲ្យលោកអាចទទួលបាននូវ
សញ្ញាបត្រខាងសារព័ត៌មានអន្តរជាតិពីប្រទេសអឺរ៉ុបខាងកើត ហើយក្រោយមកបានចូលប្រឡូក
នៅក្នុងអាជីពជាអ្នកកាសែត និងបន្ទាប់មកទៀតទស្សនាវដ្តី រហូតដល់ទៅមានសម្លេងតាមរលក
អាកាសវិទ្យុក្រៅស្រុក។ លោកចូលបំរើការឲ្យវិទ្យុអូស្ត្រាលីនៅឆ្នាំ២០០២។ ជំនាញសារព័ត៌មានបានផ្តល់លទ្ធភាពឲ្យលោកស្វែងយល់ពីជំនាញផ្សេងៗទៀតជាច្រើន។
កញ្ញា សេង បុបា្ផ (អ្នកយកព័ត៌មានប្រចាំកម្ពុជា)
កញ្ញាសេងបុបា្ផបានចូលបំរើការងារជាអ្នកឆ្លើយឆ្លងព័ត៌មានឲ្យវិទ្យុអូស្ត្រាលីនៅឆ្នាំ២០០៣
នៅពេលកំពុងតែសិក្សាឆ្នាំទី៣នៅឡើយ។ ក្នុងរយ:ពេលនៃការបំរើការងារនេះ បុបា្ផបានទទួល
ចំណេះដឹងជាច្រើនពីការងារ និងរៀមច្បងជាអ្នករួមអាជីព។ ក្រោយពីបានទទួលបរិញ្ញាបត្រផ្នែក
គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងផ្នែកភាសាអង់គ្េលសនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញមកនោះ បុបា្ផ
មានបំណងចង់យកអនុបណ្ឌិតផ្ែនកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីក្លាយទៅជាសាស្ត្រាចារ្យម្នាក់។
បុបា្ផជឿជាក់ថាឲ្យតែមានសេចក្តីព្យាយាម ជោគជ័យនឹងមកដល់ជាក់ជាមិនខានឡើយ។
លោក ចេស្ដា វុធ (អ្នកយកព័ត៌មានប្រចាំកម្ពុជា)
លោកបានចាប់ផ្ដើមបំរើការងារជាអ្នកយកព័ត៌មានឲ្យវិទ្យុអូស្រ្តាលីនៅឆ្នាំ ២០០៦។ លោក ចេស្ដា វុធ ធ្លាប់បានចុះកម្មសិក្សាជាអ្នកយកព័ត៌មាននៅវិទ្យុ DW នៅអាឡឺម៉ង់រយៈពេលបីខែ។ លោកបានបពា្ចប់ការសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយពីសកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ ២០០៥ និងបពា្ចប់ការសិក្សាផ្នែកហិរញ្ញវត្ថុ និងធនាគារពីសកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ២០០៤។ បច្ចុប្បន្នកំពុងបំរើការងារនៅអង្កការ BBC World Service Trust ជាអ្នកគ្រប់គ្រងកម្មវិធីវិទ្យុអប់រំសុខភាពដែលមានរយៈពេល២ឆ្នាំហើយ។ លោកចូលចិត្តការងារណាដែលជួយរួមចំណែកក្នុងការងារផ្តល់ព័ត៌មាន និងអភិវឌ្ឍន៍សង្គម។
លោក សយ សុភា (អ្នកយកព័ត៌មានប្រចាំប្រទេសកម្ពុជា)
លោក សយ សុភា បានចាប់ផ្តើមបម្រើការងារនៅវិទ្យុអូស្ត្រាលីខេមរភាសានៅខែវិច្ឆិកា ឆ្នាំ២០០៦។ វីរៈភាពរបស់តួអង្គឯកក្នុងរឿង “វាលពិឃាត” បានជំរុញឲ្យលោក ចាប់ផ្តើមការងារជាអ្នកយកព័ត៌មានតាំងពីលោកអាយុ១៩ឆ្នាំមកម្ល៉េះ ពោលគឺមួយឆ្នាំក្រោយពីលោកបានបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិនាឆ្នាំ១៩៩៨។ លោក ធ្លាប់បានបម្រើការងារនៅអង្គភាពទស្សនាវដ្តី កាសែតប្រចាំថ្ងៃជាភាសាខ្មែរ និងប្រចាំសប្តាហ៍ជាភាសាអង់គ្លេស អ្នកឆ្លើយឆ្លងព័ត៌មានឲ្យទីភ្នាក់ងារព័ត៌មានអាឡឺម៉ង់ Deutsch Press Agentur (DPA)។ លោកមានសញ្ញាបត្រគ្រប់គ្រងទេសចរណ៍ពីសកលវិទ្យាល័យបៀលប្រាយ (BBU) នាឆ្នាំ២០០៧ ហើយបច្ចុប្បន្ន លោកកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិនៅសកលវិទ្យាល័យបញ្ញាសាស្ត្រ (PUC)។ លោកយល់ថា វិជ្ជាជីវៈសារព័ត៌មាន ពិតជាផ្នែកយ៉ាងសំខាន់មួយ ដែលអាចនាំប្រទេសកម្ពុជា ទៅរកការអភិវឌ្ឈប្រកបដោយតម្លាភាព និងភាពទទួលខុសត្រូវ៕
នាង មាន សួស្ដី (អ្នកយកព័ត៌មានប្រចាំប្រទេសកម្ពុជា)
នាង មាន សួស្តី បានចូលបម្រើការងារជាអ្នកយកព័ត៌មានឲ្យវិទ្យុអូស្រ្តាលីនៅឆ្នាំ២០០៦។ នាងបានបញ្ចប់មហាវិទ្យាល័យច្បាប់នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅឆ្នាំ ២០០២ ហើយបច្ចុប្បន្នកំពុងបន្តរៀនអនុបណ្ឌិតច្បាប់នៅទីក្រុងភ្នំពេញ។ នាងទទួលបានការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈយកព័ត៌មានចំនួន២ឆ្នាំនៅសកលវិទ្យាល័យភ្នំពេញរួមជាមួយវគ្គសិក្សាខ្លីៗនៅប្រទេសថៃ និងហ្វ៊ីលីពីន។វិជ្ជាជីវៈនេះ បានជួយនាងក្នុងការសម្រេចក្តីបំណងរបស់ក្នុងការពាំនាំនូវព័ត៌មានពិត និងឯករាជ្យជូនដល់អ្នកស្តាប់ ដើម្បីជាការរួមចំណែកជួយប្រជាពលរដ្ឋដែលមិនមានសម្លេង ហើយរងគ្រោះដោយការរំលោភសិទ្ធិមនុស្ស និងអំពើអយុត្តិធម៌នៅក្នុងសង្គម។
លោក ដែន សីម៉ា (អ្នកយកព័ត៌មានប្រចាំប្រទេសកម្ពុជា)
លោក ដែន សីម៉ា ជាកូនកសិកររស់នៅខេត្តដាច់ស្រយាលមួយក្នុងប្រទេសកម្ពុជា។ តាំងតែពីកុមារភាពមក លោកមិនដែលនឹកស្រម័យថា នឹងក្លាយខ្លួនទៅជាអ្នកយកព័ត៌មាននោះឡើយ។ តែក្រោយបញ្ចប់ការសិក្សារបស់លោកនៅសកលវិទ្យាល័យភ្នំពេញ និងវិទ្យាស្ថានមួយចំនួនទៀតនៅភ្នំពេញឆ្នាំ ១៩៩៥ លោកបានចាប់ផ្តើមសិក្សាវិជ្ជាជីវៈជាអ្នកយកព័ត៌មាននៅឆ្នាំ ១៩៩៦ ហើយក្រោយមកបានចាប់យកអាជីពជាអ្នកយកព័ត៌មាននៅឆ្នាំ២០០១ ដោយធ្វើការឲ្យទស្សនាវដ្តី កាសែត និងវិទ្យុ នៅក្នុងប្រទេសកម្ពុជា។ អាជីពជាអ្នកយកព័ត៌មាន ធ្វើឲ្យរូបលោកមានលទ្ធភាពស្វែងយល់ និងសិក្សានូវជំនាញផ្សេងៗជាច្រើនទៀតផងដែរ៕
លោក សុខ សាវី (អ្នកយកព័ត៌មានប្រចាំប្រទេសកម្ពុជា)
លោក សុខ សាវី បានចូលមកបម្រើការងារនៅវិទ្យុអូស្រ្តាលី ខេមរៈភាសានាចុងឆ្នាំ២០០៦។ នេះគឺជាការសម្រេចនៅក្តីស្រមៃរបស់លោកដែលតែងតែចង់ក្លាយជាអ្នកយកព័ត៌មានឯករាជ្យម្នាក់។ លោកធ្លាប់បានបម្រើការងារនៅវិទ្យុជាតិ AM ខេត្តបាត់ដំបងអស់ពេល២ឆ្នាំ និងធ្លាប់បម្រើការងារនៅទូរទស្សន៍ជាតិកម្ពុជារយៈពេលបីឆ្នាំ មិនតែប៉ុណ្ណោះក៏បានធ្វើការឲ្យទស្សនាវត្តីសារព័ត៌មានសេរីបានបួនខែដែរ។ បច្ចុប្បន្ននេះ លោកកំពុង បម្រើការងារនៅវិទ្យុជាតិចម្ការចេក FM៩២.៧៥ MHz នៅខេត្ដបាត់ដំបង ដែលលោកបានធ្វើការនៅទីនោះអស់រយៈពេល៤ឆ្នាំហើយ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងធនធានមនុស្សពីសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា និងបានទទួលការបណ្តុះបណ្តាលវគ្គយកព័ត៌មានជាច្រើនទៀត។ លោកចូលចិត្តសរសេរអត្ថបទព័ត៌មានណាដែលជួយជំរុញការអភិវឌ្ឈសហគមន៍ បំបាត់អំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សជាដើម៕
សូមបញ្ចេញមតិ
សំដែងមតិនិងមើល យោបល់ដែលបោះ ផ្សាយនៅក្នុងទំព័រ សំរាប់ភ្ញៀវសំដែង មតិរបស់យើងខ្ញុំ >