សេចក្ដីណែនាំសហគមន៍

Radio Australia ស្វាគមន៍​ជា​និច្ច​នូវ​ការ​ចូល​រួម​ចំណែក​ផ្សេងៗ​របស់​លោក​អ្នក​។ ទោះ​បី​ជា​តាម​រយៈ​ការ​ផ្សាយ​តាម​វិទ្យុ ឬ​តាម​វ៉ិបសាយថ៍​នៅ​លើ​អ៊ីនធើរណិត​ក៏​ដោយ ក៏​យើង​ខ្ញុំ​មាន​ការ​ជំរុញ​លើក​ទឹក​ចិត្ដ​​ឲ្យ​មាន​ការ​​ចូល​រួម​ចែក​រំលែក​មតិយោបល់ និង​គំនិត​ផ្សេងៗ​ខុសៗ​គ្នា​ផង​ដែរ​​។ ប៉ុន្ដែ​នៅ​ក្នុង​ខណៈ​ពេល​ដែល​យើង​ជំរុញ​ឲ្យ​មានការ​ពិភាក្សា​តស៊ូមតិ​ និង​ការ​រិះគន់​ខ្លាំង​ក្លា​បែប​នេះ​ក៏​ពិត​មែន​​​ ក៏​យើង​ខ្ញុំ​មានក្ដី​រំពឹង​​ផង​ដែរ​ ដល់​បណ្ដា​អ្នក​ចូល​រួម​ទាំង​អស់​ឲ្យ​ធ្វើ​ការ​ប្រព្រឹត្ដិ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ការ​គោរព និង​ដោយ​ភាព​ថ្លៃ​ថ្នូរ​សម​រម្យ​។​ រាល់​ការ​រួម​ចំណែក​ទាំង​អស់​របស់​លោក​អ្នក នឹង​ត្រូវ​ Radio Australia ធ្វើ​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​សម​ស្រប​ទៅ​នឹង​គោល​ការណ៍​របស់​យើង​។ ដូច្នេះ​រាល់​​ទស្សនៈ និង​មតិយោបល់​ផ្សេងៗ ត្រូវ​តែ​អនុលោម​ទៅ​តាម​លក្ខខណ្ឌ​នៃ​ការ​ប្រើ​ប្រាស់​វេទិកា​របស់​ ABC នេះ(ABC’s Conditions of Use) ដែល​មាន​ជា​ភាសា​អង់គ្លេស និង​វិន័យ​​​មួយ​​ចំនួន​របស់​យើង​​​​ដូច​ខាង​ក្រោម​នេះ។


បញ្ចេញ និង​សម្ដែង​ឲ្យ​ឃើញ​នូវ​ទស្សនៈ ឬ​មតិយោបល់​របស់​លោក​អ្នក​។ យើង​ខ្ញុំ​ពិត​ជា​​ចង់​ដឹង​នូវ​គំនិត​របស់​លោក​អ្នក​អំពី​របាយការណ៍ និង​រឿង​ទាំង​ឡាយ​ដែល​យើង​​បាន​​ផ្សាយ​នៅ​លើ​វ៉ិបសាយថ៍​របស់​យើង​។

ចូល​រួម​ការ​ពិភាក្សា​​ដោយ​ភាព​ត្រឹម​ត្រូវ​យុត្ដិធម៌​។ សូម​ជ្រៀស​វាង​ការ​ប្រើ​ភាសា ឬ​ពាក្យ​ពេចន៍​ដែល​អ្នក​ចូល​រួម​ដទៃ​ទៀត​អាច​យល់​ឃើញ​ថា ជា​ការ​និយាយ​បរិហារ​កេរ្ដិ៍, ជេរ​ប្រទេច, ប្រមាណ​មើល​ងាយ, បៀត​បៀន​, វាយ​ប្រហារ​ដែល​ធ្វើ​ឲ្យ​គេ​ខឹង, សម្លុត​គំរាម​ធ្វើ​បាប​ ឬ​ក៏​ធ្វើ​ខុស​ច្បាប់​ទាក់​ទង​នឹង​ការ​យាយី​រុកគួន​រំខាន​ដល់​អ្នក​ដទៃ​​, ប្រកាន់​រើស​អើង​, ការ​បង្ខូច ឬធ្វើ​ឲ្យ​ខូច​កេរ្ដិ៍​ឈ្មោះ​ដល់​ជាតិ​សាសន៍​ណា​មួយ។

ចែក​រំលែក​។ ផ្ដល់​តំណ​ភ្ជាប់​វ៉ិបសាយថ៍​ទៅ​រឿង​ដទៃ ឬ​វ៉ិបសាយថ៍​ដទៃ​ទៀត​ដែល​បណ្ដា​អ្នក​ចូល​រួម​យល់​ឃើញ​ថា​សមរម្យ និង​មាន​ប្រយោជន៍​ទាក់​ទង​នឹង​ការ​បញ្ចេញ​មតិយោបល់​របស់​លោក​អ្នក​។

និយាយ​ចំ​ប្រធាន​បទ​។ សូម​ធ្វើ​យ៉ាង​ណា​និយាយ​អំពី​ប្រធាន​បទ​ដែល​គេ​កំពុង​ពិភាក្សា​ ដើម្បី​កុំ​ឲ្យ​ចាក​ប្រធាន និង​ដើម្បី​ធ្វើ​ឲ្យ​ការ​ពិភាក្សា​កាន់​តែ​មាន​ប្រយោជន៍​ជាង​មុន។​ រាល់​ការ​រួម​ចំណែក​ផ្ដល់​មតិយោបល់​ទាំង​ឡាយ​ដែល​ចាក​ប្រធាន ឬ​ក៏​ការ​ផ្ដល់​មតិ​យោបល់​លើ​ប្រធាន​បទ​ដែល​គេ​បាន​ធ្វើ​ការ​ពិភាក្សា​ហូរហែ​ច្រើន​ដង​​នៅលើ​វ៉ិបសាយ៍​របស់​យើង​រួច​ហើយនោះ អាច​នឹង​ត្រូវយើង​ខ្ញុំ​​លុប​ចោល​​។

រក្សា​ភាព​ស្មោះ​ត្រង់​។ សូម​មេត្ដា​កុំ​ធ្វើ​ការ​អត្ថាធិប្បាយ ឬ​បញ្ចេញ​មតិយោបល់​​ដែល​ខុស​ភាព​ពិត, ផ្ដល់​ព័ត៌មាន​ខុស ឬ​ក៏​ធ្វើ​ឲ្យ​គេឯង​មាន​គ្រោះ​ថ្នាក់។

គោរព​ចំពោះ​ទស្សនៈ​ ឬមតិយោបល់​របស់​ជន​ដទៃ។ ការ​ជំរុញ​ឲ្យ​មាន​ការ​បញ្ចេញ​មតិយោបល់​, ទស្សនៈ ឬ​គំនិត​ណា​មួយ​ គឺ​ក្នុង​គោល​បំណង​ដើម្បី​​បើក​ចំហរ​ឲ្យ​មាន​ការ​សន្ទនា​ និង​ពិភាក្សា​គ្នា​ជា​លក្ខណៈ​បើក​ចំហរ​ទូលំទូលាយ​ ជា​ជាង​បិត​មាត់​គេ​ឯង​មិន​ឲ្យ​និយាយ​ ឬបញ្ចេញ​មតិ​។ ដូច្នេះ​សូម​មេត្ដា​ផ្ដល់​ឱកាស​ឲ្យ​ជន​ដទៃ​បញ្ចេញ​មតិ​យោបល់​របស់​ពួកគេ​ផង។

ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហា​កម្ម​សិទ្ធិ​បញ្ញា និង​ការ​រក្សា​សិទ្ធិ។ សូម​មេត្ដា​ចែក​​រំលែក​មាតិការឿង, អត្ថបទ ឬ​ធន​ធាន​បញ្ញា​ណា​ដែល​ជា​របស់​លោក​អ្នក​ផ្ទាល់ ឬ​ក៏​​លោក​អ្នក​មាន​សិទ្ធិ​ក្នុង​ការ​ចែក​ចាយ​ធនធាន​បញ្ញា​ទាំង​នោះ។

ចូលរួម​

Facebook logo
ភ្ជាប់ទៅ Facebook

ចែក​ចាយ​រឿង​រ៉ាវ និង​ការ​យល់​ឃើញ​របស់​លោក​អ្នក​លើ​ប្រធាន​បទ​ជា​ច្រើន​ និង​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​នឹង​បណ្ដា​ជន​ដទៃ​ទៀត​ពី​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​នៅ​លើ​ទំព័រ Facebook ជា​ភាសា​អង់គ្លេស​របស់​យើង។

ដំណឹងថ្មីៗពីទំព័រ Facebook
    Tweet ចុងក្រោយបំផុត

    Twitter logo
    ភ្ជាប់​ទៅ Twitter

    តាម​ដាន​ព្រឹត្ដិការណ៍ និង​ព័ត៌មាន​ថ្មីៗ​ចុង​ក្រោយ​បង្អស់​ពី​កម្ម​វិធី​ និង​ពី​បុគ្គលិក​ទាំង​ឡាយ​របស់​យើង ព្រម​ទាំង​ចូល​រួម​ការ​សន្ទនា​តាម​បណ្ដាញ​ Twitter។

    Radio Australia
    Alex Khun