ស្តាប់ភាសាខ្មែរ
ជារៀងរាល់ថ្ងៃនៅម៉ោង ១២ថ្ងៃត្រង់ម៉ោងនៅ ភ្នំពេញ
សូមស្ដាប់ការផ្សាយ Windows Media > Real >
 តាមដានបញ្ហាកសិកម្មនិងបរិស្ថានរៀងរាល់ថ្ងៃចន្ទ
 សូមស្តាប់អំពីបញ្ហាដែលទាក់ទងនឹងជីវិតរបស់យើងរៀងរាល់ថ្ងៃអង្គារ
 ពង្រឹងចំណេះដឹងនិងការថែទាំសុខភាពដោយការស្តាប់នាទីសុខភាពរៀងរាល់ថ្ងៃពុធ
 បច្ចេកវិទ្យានិងការស្រាវជ្រាវអាចធ្វើឲ្យមានការប៉ះពាល់ដល់ការរស់នៅរបស់យើងដូច្នេះសូមស្តាប់នាទីវិទ្យាសាស្រ្ដរៀងរាល់ថ្ងៃព្រហស្បតិ៍
 សូមអញ្ជើញស្តាប់អំពីព្រឹត្តិការណ៍ដែលធើ្វឲ្យតំបន់ទាំងមូលមានការចាប់អារម្មណ៍នៅរៀងរាល់ថ្ងៃសុក្រ
 សូមស្តាប់អំពីព្រឹត្តិការណ៍ជុំវិញអូស្រ្តាលីដែលធើ្វឲ្យតំបន់ទាំងមូលចាប់អារម្មណ៍នៅរៀងរាល់ថ្ងៃសៅរ៍
 
Mon
Tue
Wed
Thu
Fri
Sat
Sun
កម្មវិធីថ្មីបង្អស់
បច្ចេកទេសដាំម្នាស់បានទិន្នផលល្អ
ម្នាស់គឺជាប្រភេទដំណាំមួយ ដែលធន់នឹងអាកាសធាតុបានយ៉ាងល្អប្រសើរ
និងអាចដាំដុះបាននៅលើដីគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា។យ៉ាង​
ណាមិញ ដើម្បីដាំម្នាស់បានទិន្នផលគួរជាទីពេញចិត្ត តើយើងត្រូវការយល់ដឹង
អំពីបច្ចេកទេសដាំដុះដំណាំនេះយ៉ាងដូចម្តេចខ្លះ?។ 13/10/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
ឈើពហុប្រយោជន៍
អង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិនិយាយថា ការដាំដើមឈើ
និងឈើហួបផ្លែ នៅតាមកសិដ្ឋានអាចជួយលើកកំពស់ភាពក្រីក្រ ផ្តល់នូវប្រាក់ចំណូល
និងស្បៀងទៅឲ្យកសិករក្រីក្រ ដែលជីវិតរបស់ពួកលោក កំពុងរងការគំរាម កំហែង
កាន់តែខ្លាំងឡើង ដោយសារការខូចខាតបរិស្ថាន និងការរេចរឹលបាត់បង់ជីជាតិដី។ 6/10/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
ការបង្កើនផលិតកម្មស្រូវសម្រាប់ផ្គត់ផ្គង់ពិភពលោក
ក្នុងនាទីកសិកម្មបរិស្ថាន និងអភិវឌ្ឍនៈកម្មនៃវិទ្យុអូស្ត្រាលីនៅពេលនេះ លោក
សូ លឹមសេង សូមជម្រាបជូនអំពីកិច្ចខិតខំរបស់ វិទ្យាស្ថានសិក្សាស្រាវជ្រាវស្រូវ
អង្ករអន្តរជាតិក្នុងការបង្កើនផលិតកម្មស្រូវសម្រាប់ផ្គត់ផ្គង់ពិភពលោក។ 29/09/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
វិបត្តិស្បៀងអាហារពិភពលោក
នៅពេលឥឡូវនេះ ស្ថានប័នទាំងអស់អង្គការសហប្រជាជាតិ បានមូលមតិគ្នា រិះរក
វិធីដោះស្រាយវិបត្តិស្បៀងអាហារ។ អង្គការសហប្រជាជាតិបានបង្កើតក្រុមការងារ
សំរាប់ដោះស្រាយវិបត្តិស្បៀង ដែលដឹកនាំដោយលោកអគ្គលេខាធិការនៃអង្គការ
សហប្រជាជាតិ បាន គីមូន ផ្ទាល់។ 22/09/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
ការដាំស្រូវតាមគោលការណ៍ធម្មជាតិរបស់កសិករនៅខេត្តតាកែវ
ប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវតាមគោលការណ៍ធម្មជាតិហៅកាត់ (ប.វ.ស) ត្រូវបាន
បង្កើតឡើងនិងអនុវត្តដំបូងនៅប្រទេសម៉ាដា ហ្គាសកា ក្នុងអំឡុងទសវត្សរ៍ទី៨០។ប.វ.ស
ត្រូវបានអនុវត្តជាលោកដំបូងនៅកម្ពុជាក្នុងឆ្នាំ១៩៩៩។ តើ ប.វ.ស មានសារប្រយោជន៍អ្វី
ខ្លះសម្រាប់កសិករខ្មែរ?​។ សូមតាមដានស្តាប់ ។ 15/09/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
ជំងឺលើដំណាំចេក
ដំណាំចេកជាដំណាំមួយ ដែលមិនសូវប្រឈមមុខជាមួយជំងឺប៉ុន្មានទេ។ ប៉ុន្តែថា ជំងឺមួយដែល
តែងតែកើតមានលើដំណាំចេក គឺជំងឺក្រហមស្លឹក ឬជំងឺក្រាស៊ី។​តើជំងឺនេះ មានសក្តានុពលក្នុង
ការបំផ្លាញដំណាំចេកយ៉ាងដូចម្តេច? ។ សូមតាមដានស្តាប់។ 8/09/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
សត្វល្អិតចង្រៃមូសផ្លុង
ផលិតកម្មដំណាំស្រូវនៅប្រទេសកម្ពុជា តែងជួបប្រទះនឹងការខូចខាតដោយប្រការផ្សេងៗ
មានដូចជាគ្រោះធម្មជាតិ មានភាពរាំងស្ងួត ទឹកជំនន់ ជំងឺ និងសត្វល្អិតចង្រៃដូចជា ដង្កូវហ្វូង
ដង្កូវស៊ីរូងដើម ស្រឹងជញ្ជក់គ្រាប់ស្រូវ កណ្តុរ មមាចត្នោត និងមូសផ្លុងជាដើម។ 1/09/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
វិធីការពារដំណាំស្រូវពីការបំផ្លាញដោយមមាចត្នោត
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិយាយថា ដំណាំស្រូវ ដែលរង
ការបំផ្លិចផ្លាញយ៉ាងធ្ងន់ធ្ងរដោយមមាចត្នោតគឺមាននៅខេត្តតាកែវ ស្វាយរៀង
និងព្រៃវែង។ តើអ្វីទៅដែលហៅថាសត្វល្អិតចង្រៃមមាចត្នោតនោះ?។ 25/08/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
អត្ថប្រយោជន៍ព្រៃឈើសម្រាប់បរិស្ថាន
ព្រៃឈើត្រូវបានគេយល់ថាជាបេះដូងនៃជីវិតសត្វលោកទាំងពួងដោយសារព្រៃឈើ
ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនឥតគណនា ដល់មនុស្សលោក។ តើព្រៃឈើ​មានអត្ថ
ប្រយោជន៍យ៉ាងណាដែរចំពោះបរិស្ថាន?។លោកសូលឹមសេងសូមបំភ្លឺជូននូវចម្ងល់នេះ។ 18/08/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
ផលបះពាល់ទៅលើបរិស្ថានដោយសារការសាងសង់ទំនប់ទឹកនៅទន្លេមេគង្គ
នៅពេល២០ឆ្នាំកន្លងទៅនេះ ប្រទេសថៃមានគម្រោងបង្ហូរទឹកចេញពីទន្លេមេគង្គចំនួនជាង
៨កន្លែង។ គម្រោងយ៉ាងតិចពីរបានប៉ះពាល់ទៅលើប្រទេសភូមា និងឡាវ។តើប្រទេសកម្ពុជា
នឹងរងការប៉ះពាល់ដូចម្តេចដែរ?​។ 11/08/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
អត្ថប្រយោជន៍ដំណាំដំឡូងមី
ដំឡូងមីដែលអាចជួយការពារដល់សន្តិសុខស្បៀង និងសន្តិសុខថាមពលរបស់ប្រទេស
ក្រីក្រទាំងឡាយ នៅពេលឥឡូវនេះទទួលរងការគម្រាមកំហែងដោយសារតម្លៃស្បៀង
អាហារនិងប្រេងឥន្ធនៈ។ 4/08/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
ផែនការដោះដូរការបញ្ចេញឧស្ម័នបំពុលបរិស្ថានរបស់រដ្ឋាភិបាលអូស្រ្តាលី
រដ្ឋាភិបាលអូស្រ្តាលីបានដាក់ចេញនូវ​ផែនការដោះដូរការបញ្ចេញឧស្ម័នបំពុលបរិស្ថាន
ផែនការកាត់បន្ថយឧស្ម័នពុលកាបោន ត្រូវចូលជាធរមាននៅឆ្នាំ២០១០ ។ផែនការនោះ
មានទិសដៅ២យ៉ាង។ទីមួយការដាក់កំណត់ការបញ្ចេញឧស្ម័នពុលកាបោន និងទីពីរការ
ដោះដូរការបញ្ចេញឧស្ម័នពុលកាបោន។ 28/07/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
កម្មវិធីថ្មីបង្អស់
ទិវាលំនៅដ្ឋានពិភពលោកនៅកម្ពុជា
នាទីកម្រងសង្គមនៅពេលនេះ ពិនិត្យមើលអំពីកង្វល់របស់ប្រជាពលរដ្ឋដែលរស់នៅ
សហគមន៍អ្នកក្រីក្រនៅទីក្រុងភ្នំពេញ នៅតែខ្វល់ខ្វាយអំពីលំនៅដ្ឋានរបស់ខ្លួនដែល
ប្រឈមនឹងការខ្វះខាតការផ្តល់សេវាសាធារណៈ ព្រមទាំងមានអារម្មណ៍តក់ស្លុតទៅ
នឹងការជម្លៀសចេញពីតំបន់ដែលខ្លួនរស់នៅ ខណៈពេលដែលបណ្តាប្រទេសនានា
នៅលើពិភពលោក កំពុងរៀបចំទិវាលំនៅដ្ឋានពិភពលោក។ 7/10/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
អ្នកនិពន្ធវ័យក្មេងបង្ហាញអំពីបញ្ហាសង្គមបច្ចុប្បន្នតាមដងប៉ាការបស់ខ្លួន
ប្រិយមិត្តអ្នកស្តាប់វិទ្យុអូស្រ្តាលីជាទីមេត្រី! នាទីកម្រងសង្គមរបស់យើងបាន
វិលមកជួបប្រិយមិត្តទាំងអស់ជាថ្មីម្តងទៀតហើយ ដោយនៅថ្ងៃនេះយើងនឹង
ក្រឡេកមើលអំពី អ្នកនិពន្ធវ័យក្មេងៗដែលចាប់ ផ្តើមឆ្លុះបញ្ចាំងបញ្ហាសង្គមខ្មែរ
នាពេលបច្ចុប្បន្នតាមរយៈស្នាដៃអក្សរសិល្ប៏របស់ខ្លួន។ តើអ្នកនិពន្ធវ័យក្មេងៗ
ដែលទើបនឹងលេចចេញមកនេះចង់បង្ហាញបញ្ហាអ្វីខ្លះនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន
នេះ? ហើយតើពន្លកនៃវិស័យអក្សរសិល្ប៍ខ្មែរអាចរីកលូតលាស់ធំធាត់ឲ្យដូចជា
អក្សរសិល្ប៍បច្ចឹមប្រទេសបានដែររឺទេនៅពេលដែលចាប់ផើ្តមមានវត្តមានរបស់
អ្នកនិពន្ធខ្មែរវ័យក្មេងៗទាំងនេះ? លោក សាយ មុន្នី ជំរាបជូនពិស្តារអំពីរឿង
នេះពីទីក្រុងភ្នំពេញ៖ 30/09/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
ភាពភ័យខ្លាចរបស់យុវជនខ្មែរក្នុងការបញ្ចេញទស្សនៈទាក់ទងនឹងបញ្ហានយោបាយ
ជួបប្រិយមិត្តទាំងអស់ជាថ្មីម្តងទៀតហើយដោយនៅថ្ងៃនេះយើងនឹងក្រឡេកមើលអំពី
ភាពភ័យខ្លាចរបស់យុវជនខ្មែរក្នុងការបញ្ចេញទស្សនៈដោយចំហទាក់ទងនឹងបញ្ហា
នយោបាយនិងការដឹកនាំស្រុកទេស។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិ
បញ្ចេញមតិ ដោយសេរី។ តែទោះជាមានការធានាដោយច្បាប់កំពូលរបស់ប្រទេស
អំពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនេះក៏ដោយក៏ប្រជាជនខ្មែរភាគច្រើនហាក់ដូច
ជាមិនហ៊ានបញ្ចេញទស្សនៈយល់ឃើញរបស់ខ្លួនដោយចំហជុំវិញបញ្ហានយោបាយ
និងការដឹកនាំប្រទេសជាតិនោះទេ។ ជាងនេះទៀតសោត សូម្បីតែយុវនិស្សិតខ្លះ
ដែលគេតែងចាត់ទុកថាជាសសរទ្រូងសម្រាប់ប្រទេសជាតិ នោះក៏មានការភ័យខ្លាច
ក្នុងការបញ្ចេញទស្សនៈយល់ឃើញរបស់ខ្លួនដោយចំហ ជុំវិញបញ្ហា នយោបាយឬ
ការដឹកនាំប្រទេសជាតិនេះដែរ។

តើភាពភ័យខ្លាចរបស់យុវជនខ្មែរក្នុងការសម្តែងមតិជាសាធារណៈនេះកើតឡើង
ដោយសារអ្វី? ហើយតើភាពភ័យខ្លាចនេះអាចប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ
ប្រទេសជាតិដែរឬទេ? លោក សាយ មុន្នី ជម្រាបជូនពិស្តារអំពីបញ្ហានេះពីទីក្រុង
ភ្នំពេញ៖ 16/09/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
ជីវិតរបស់អ្នកស្រី ម៉ម សុម៉ាលី
អ្នកស្រី ម៉ម សុម៉ាលី គឺជានាយិការអង្គការប្រយុទ្ធប្រឆាំងការជួញដូរផ្លូវភេទមួយ
ឈ្មោះ Afesip។ ក្រោយពីបង្កើតអង្គការនេះមក អ្នកស្រីក៏ដូចជាអង្គការអ្នកស្រី
បានរងការគំរាមកំហែងនិងការវាយប្រហារ ជាច្រើន លើកច្រើនសារ។ តែទោះជា
យ៉ាងនេះក្តី អ្នកស្រី ម៉ម សុម៉ាលីនៅតែបន្តការងាររបស់អ្នកស្រីក្នុងការជួយសង្រ្គោះ
ស្រ្តីនិងកុមាររងគ្រោះដែលត្រូវគេជួញដូរផ្លូវភេទនេះដដែលរហូត មកទល់នឹងសព្វ
ថ្ងៃនេះ។ 9/09/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
ទំនាស់ទល់ដែនរវាងខ្មែរនិងថៃបានធ្វើឲ្យពលរដ្ឋខ្មែរធ្វើពហិការផលិតផលថៃ
ទំនាស់ទល់ដែនរវាងថៃនិងខ្មែរបានធ្វើឲ្យពលរដ្ឋខ្មែររារែកមិនទិញផលិតផលថៃ។ ប៉ុន្តែអ្នកសេដ្ឋកិច្ចបានឲ្យដឹងថា ពិហិការនេះមិនធ្វើឲ្យប៉ះពាល់ខ្លាំងក្លាដល់សេដ្ឋកិច្ចឡើយ។ 2/09/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
ការស្តារយុវនិតិសម្បទានារីរងគ្រោះដោយអំពើកេងប្រវ័ញ្ចផ្លូវភេទក្នុងខេត្តសៀមរាប
ខេត្តសៀមរាបត្រូវគេដឹងថាជាទិសដៅទេសចរណ៍ដែលទាំងភ្ញៀវជាតិ និងអន្តរជាតិទៅ
លេងច្រើនជាងគេនៅក្នុងប្រទេសកម្ពុជាដោយសារតែខេត្តនោះជាជំរកនៃប្រសាទបុរាណ
ខ្មែរដ៏ច្រើនស្អេកស្កះជាពិសេសគឺប្រាង្គប្រាសាទអង្គរវត្តដ៏ល្អវិចិត្រដែលជានិមិត្តរូបរបស់
ប្រទេសកម្ពុជា។ ប៉ុន្តែមន្រ្តីសង្គមស៊ីវិលក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលខ្លះដែលធ្វើការ
ងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សបានសំដែងការព្រួញបារម្ភចំពោះការកើនឡើង
នូវសកម្មភាពអាជីវកម្មផ្លូវភេទនៅក្នុងខេត្តនោះ ក្នុងខណៈពេលដែលស្រ្តី និងកុមារីខ្មែរ
មួយចំនួនដែលបានរងគ្រោះដោយអំពើកេងប្រវ័ញ្ចផ្លូវភេទនេះបានកំពុងតែព្យាយាមស្តារ
យុវនិតិសម្បទានិងកសាងជីវិតរបស់ពួកគេឡើងវិញ។ 26/08/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
ជីវិតជនរងគ្រោះដោយអំពើជួញដូរផ្លូវភេទនៅកម្ពុជា
នៅក្នុងប្រទេសកម្ពុជា គេដឹងថាមានស្រ្តីនិងកុមាររាប់ពាន់នាក់បានក្លាយជាជន
រងគ្រោះដោយសារអំពើជួញដូរផ្លូវភេទ ហើយអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ
Afesip បានកំពុងជួយសង្រ្គោះពួកគេទាំងនោះ និងផ្តល់ការថែទាំក៏ដូចជាការ
បណ្តុះបណ្តាលដល់ពួកគេដើម្បីស្តារជីវិតរបស់ពួកគេឡើងវិញ។ លោក សាយ
មុន្នី នឹងជំរាបជូនពិស្តារអំពី រឿងនេះ ពីទីក្រុងភ្នំពេញ។ 19/08/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
បញ្ហាអនាម័យនៅតាមទីផ្សារធំៗក្នុងក្រុងភ្នំពេញ
បញ្ហាសំរាមនៅតាមទីផ្សារក្នុងក្រុងភ្នំពេញបានកំពុងប៉ះពាល់ប្រជាពលរដ្ឋអ្នកលក់ដូរ
ក៏ដូចជាអ្នកទិញនៅទីនោះយ៉ាងដូចម្តេចខ្លះ?ហើយតើខាងណាជាអ្នកទទួលខុសត្រូវ
ក្នុងការរក្សាអនាម័យនៅតាមទីផ្សារទាំងនោះ? 12/08/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
ក្រុមកីឡាអូឡាំពិកខ្មែរទៅប្រកួតនៅប៉េកាំង២០០៨
នៅក្នុង​សប្ដាហ៍នេះ វិទ្យុអូស្រ្ដាលី​បានជួប​សំភាសន៍​នឹង​កីឡាករ​ខ្មែរ​ដែល​ចេញដំណើរ​ទៅ​
ប្រទេស​ចិន ដើម្បីចូលរួម​ការ​ប្រកួតកីឡាអូឡាំពិក ដែល​នឹង​ចាប់​ផ្ដើម​បើក​ជា​ផ្លូវ​ការ​នៅ​
ថ្ងៃ​សុក្រ ទី​៨ ខែសីហា ឆ្នាំ​២០០៨ (08-08-08)។ សូមអញ្ជើញ​ស្ដាប់​អំពី​ស្ថាន​ភាព​កីឡា​ករ​ខ្មែរ​។ 5/08/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
ផលប៉ះពាល់នៃការបិទទីលានចាក់សំរាមរបស់ទីក្រុងភ្នំពេញ
ប្រិយមិត្តអ្នកស្តាប់វិទ្យុអូស្រ្តាលីជាទីមេត្រី នាទីកម្រងសង្គមរបស់យើង បានវិលមកជួប
ប្រិយមិត្តទាំងអស់ជាថ្មីម្តង ទៀតហើយ ដោយ នៅថ្ងៃនេះយើងនឹងក្រឡេកមើលអំពី
ផលប៉ះពាល់នៃការបិទទីលានចាក់សំរាមស្ទឹង មានជ័យ របស់ទីក្រុងភ្នំពេញ។

ទីក្រុងភ្នំពេញបានប្រកាសអំពីគម្រោងបិទទីលានចាក់សំរាមរបស់ខ្លួនដែលស្ថិតនៅ
ក្នុងសង្កាត់ស្ទឹងមានជ័យ នៅ ដំណាច់ឆ្នាំ២០០៨នេះ។ ប៉ុន្តែប្រជាពលរដ្ឋក្រីក្រជាច្រើន
រយគ្រួសារដែលកំពុងរស់នៅម្តុំទីលានចាក់សំរាមនោះ ត្រូវ គេរាយការណ៍ថាកំពុង ពឹងផ្អែកលើប្រាក់ចំណូលបន្តិចបន្តួចដែលបានមកពីសំរាមដែលពួក គេដើររើសនៅ
ទីលាន នោះ។ តើគម្រោងរបស់សាលាក្រុងភ្នំពេញក្នុងការបិទទីលានចាក់សំរាមស្ទឹង
មានជ័យនេះ អាចនឹង មាន ផលប៉ះ ពាល់អ្វីខ្លះដល់អ្នកដែលកំពុងរស់នៅដោយពឹង
ផ្អែកលើសំរាមនោះ? ហើយតើសាលាក្រុងភ្នំពេញនឹងដោះស្រាយបញ្ហានេះដូចម្តេច
ដែរ?

ថ្ងៃនេះ លោក សាយ មុន្នី នឹងជំរាបជូនពិស្តារអំពី បញ្ហាទាំងនេះ ពីទីក្រុងភ្នំពេញ។ 29/07/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
សារៈសំខាន់របស់យុវជនក្នុងការបោះឆ្នោត
នៅរំលងតែ៤ថ្ងៃទៀតប៉ុណ្ណោះ ប្រជាជនកម្ពុជាជាង៨លាននាក់ត្រូវគេរំពឹងថានឹងចេញទៅ បោះឆ្នោតដើម្បីជ្រើសរើសអ្នកតំណាងរាស្រ្តដែលខ្លួនពេញចិត្តហើយ។ ក្នុងចំណោមអ្នក
ដែល មានសិទ្ធិបោះឆ្នោតទាំងជាង៨លាននាក់នោះគេសង្កេតឃើញថាភាគច្រើនគឺជា
យុវជនដែល មានវ័យចន្លោះពី១៨ ដល់ ៣០ឆ្នាំ។ ចំនួនភាគច្រើននៃយុវជននេះបានក្លាយ
ជា ចំនុចដ៏គួរចាប់អារម្មណ៍របស់គណបក្សនយោបាយធំៗមួយចំនួនដែលកំពុងស្វះស្វែង
រកសំឡេងឆ្នោតគាំទ្រពីប្រជាពលរដ្ឋដែលជាម្ទាស់ឆ្នោតនោះ។ តើហេតុអ្វីបានជាយុវជន
ចាំបាច់ត្រូវចូលរួមនៅ ក្នុងការបោះឆ្នោត ហើយតើចំនួនដ៏ច្រើននៃយុវជននេះអាចមាន
ឥទ្ធិពលដល់លទ្ធ ផលនៃការបោះឆ្នោតជាតិនាពេលដ៏ខ្លីខាងមុខនេះដែរឬទេ?

នៅថ្ងៃនេះ លោក សាយ មុន្នី នឹងជំរាបជូនពិស្តារអំពី បញ្ហាទាំងនេះ ពីទីក្រុងភ្នំពេញ។ 22/07/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
កម្មវិធីថ្មីបង្អស់
អាហារូបត្ថម្ភសម្រាប់ស្រ្តីមានផ្ទៃពោះ

ប្រិយមិត្តអ្នកស្តាប់ជាទីមេត្រី ! ស្រ្តីមានផ្ទៃពោះត្រូវការចាំបាច់ណាស់នូវចំណីអាហារដែល
សម្បូណ៌ទៅដោយជាតិកាល់ស្យូម និងវីតាមីនច្រើនប្រភេទ ដើម្បីទ្រទ្រង់សុខភាពខ្លួនឯង
និងការលូតលាស់របស់គភ៌ក្នុងផ្ទៃ។ សារជាតិទាំងនោះបានមកពីអាហារបីក្រុម ពោលគឺ ទី១-
ក្រុមអាហារផ្តល់ថាមពលដែលមានជាតិផ្អែម និងជាតិម្សៅ។ ទី២-ជាក្រុមអាហារសាងសង់
សម្រាប់ជួយឲ្យរាងកាយលូតលាស់ និងរឹងមាំ។ អាហារសាងសង់មានដូចជាសាច់ត្រី សាច់
សត្វ ស៊ុត ប្រេង និងខ្លាញ់ជាដើម។ ទី៣-ជាក្រុមអាហារការពារ គឺការ-ពាររាងកាយប្រឆាំង
នឹងជំងឺគ្រប់ប្រភេទ។ អាហារការពារបានមកពីបន្លែ និងផ្លែឈើ។ ចង់ដឹងថា ការបរិភោគអា
ហារយ៉ាងដូចម្តេច ទើបមានគុណប្រយោជន៍ចំពោះស្រ្តីមានផ្ទៃពោះ សូមស្តាប់បទយកការណ៍
របស់លោក រស់ គង់ នៃអង្គការ ឆេមស៍ ពីទីក្រុងភ្នំពេញ។ 8/10/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
សុខភាពផ្លូវចិត្តមាតា
បាទ ស្ដីនិងសូមស្វាគមន៍ប្រិយមិត្តអ្នកស្ដាប់ទាំងអស់សាជាថ្មីមកក្នុងនាទីសុខភាពនៃ
វិទ្យុអូស្រ្តាលី ដោយនៅថ្ៃងនេះខ្ញុំ យុទ្ធ ឈាងនឹងនាំមកជូនលោកអ្នកនាងនូវប្រធានបទ
សុខភាពថ្មីមួយទៀតគឺស្ដីអំពី សុខភាពផ្លូវចិត្តមាតា បាទ។ 1/10/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
ស្ថានភាពជំងឺគ្រុនឈាមល្អប្រសើរបើធៀបនឹងឆ្នាំមុន
ប្រិយមិត្តអ្នកស្តាប់ជាទីមេត្រី! កាលពីឆ្នាំទៅជំងឺគ្រុនឈាម មានការរាគត្បាតយ៉ាងខ្លាំង
នៅកម្ពុជា ដែលឆក់យកជីវិតកុមារឲ្យស្លាប់រហូតដល់ទៅ៤០៧នាក់។ ដោយឡែករហូត
មកដល់ជាងពាក់កណ្តាលឆ្នាំ២០០៨នេះ ជំងឺគ្រុនឈាមមានកើតឡើងតិចតួចបើធៀប
នឹងឆ្នាំចាស់។ ទោះបីជាអត្រាកើតឡើងមានការថយចុះក្តី ប៉ុន្តែការយកចិត្តទុកដាក់
និងការប្រុងប្រយ័ត្នរបស់ក្រសួងសុខាភិបាលនៅតែបន្តជានិច្ច។ តទៅនេះសូមស្តាប់
បទយកការណ៍របស់លោក រស់ គង់ នៃអង្គការឆេមស៍ពីទីក្រុងភ្នំពេញ។ 24/09/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
បញ្ហារើសអើងចំពោះអ្នកដែលរស់នៅដោយផ្ទុកមេរោគអេដស៍

អ្នកផ្ទុកមេរោគអេដស៍និងក្រុមគ្រួសារ​នៅតែត្រូវបានសហគមន៍ឬប្រជាពលរដ្ឋដែល
រស់នៅជុំវិញ រើសអើង បើទោះបីជាពួកគាត់ដឹងថា មេរោគអេដស៍មិនឆ្លងតាមរយៈ
ការប៉ះពាល់ ការនិយាយស្ដី និងការទទួលទានអាហាររួមគ្នាជាមួយអ្នកផ្ទុកមេរោគ
អេដស៍ក្ដី។

លោក ទិត ប៊ុន ហេង រាយការណ៍បន្ថែមអំពីរឿងនេះ។ 17/09/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
គ្រុនចាញ់និងវិធានការទប់ស្កាត់
ប្រិយមិត្តអ្នកស្តាប់ជាទីមេត្រី! ជំងឺគ្រុនចាញ់ ជាជំងឺម្យ៉ាងដែលឆ្លងតាមរយៈមូសដែក
កូលញីខាំ។ នៅក្នុងប្រទេសកម្ពុជាជម្ងឺគ្រុនចាញ់កើតមានដោយតំបន់ ជាពិសេសគឺ
ច្រើនកើតឡើងនៅតំបន់ព្រៃភ្នំ ឬតំបន់ដែលមានចម្ការច្បារដំណាំស៊ុបទ្រុបដែលតំបន់
ទាំងនោះបានបង្កភាពងាយស្រួលដល់ការ បង្កកំណើតនៃសត្វមូស។

ជំងឺគ្រុនចាញ់នៅតែបន្តជាបញ្ហាដល់ប្រជាជនកម្ពុជា ហើយវាក៏អាចបណ្តាលឲ្យអ្នក
ជំងឺស្លាប់បាន ប្រសិនបើធ្វេសប្រហែសមិនបានព្យាបាលឲ្យបានត្រឹមត្រូវ។ ហេតុ
ដូច្នេះហើយទើបក្រសួងសុខាភិបាល តាមរយៈអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់
មានវិធាន ការជាបន្តបន្ទាប់ដើម្បីទប់ស្កាត់។ តទៅនេះលោក រស់ គង់ ធ្វើសេចក្តីរាយ
ការណ៍ពីទីក្រុងភ្នំពេញ។ 10/09/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
ការឆ្លើយសំណួររបស់ប្រិយមិត្តអំពីជំងឺរលាកថ្លើម


បាទ ជំងឺថ្លើមបណ្ដាលមកពីការរលាកោលិកានិងជាសិកានៃក្នុងថ្លើម ដែលភាសាអង់គ្លេស
ហៅថា Hepatitis ។ ជំងឺនេះអាចជាសះស្បើយដោយខ្លួនឯងវិញក៏បាន ឬក៏អាចវិវឌ្ឍន៍
ទៅដល់ការរបួសស្លាកស្នាមដល់ថ្លើមទៀតក៏បាន។ ជំងឺរលាកថ្លើម មានលក្ខណៈធ្ងន់ធ្ងរ
នៅពេលណាការលាកនោះបន្តដល់អស់រយៈពេលប្រមាណ៦ខែ ហើយនឹ ងក្លាយ ជាការ
រលាករ៉ាំរ៉ៃ។ ក្រៅពីវីរុសឆ្លងនោះ ជំងឺរលាកថ្លើមអាចបណ្ដាលមកពីការសារធាតុពុលដែល
ចូលប៉ះពាល់ដល់ថ្លើម ជាពិសេសជាតិសុរា ឬក៏មានការចុះខ្សោយនៃប្រព័ន្ធការពាររាងកាយ។
ជំងឺថ្លើមអាចធ្វើឲ្យខូចខាតដល់មុខងាររបស់ថ្លើមដូចជា ការងារកំចាត់សារធាតុចង្រៃដល់ថ្លើម
ចលនាឈាម និងការផលិតប្រម៉ាត់សម្រាប់រំលាយអាហារ ។ល។ 3/09/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
យុទ្ធសាស្រ្តកំណត់មុខសញ្ញាជនប្រឈមមុខនឹងជំងឺអេដស៍
នាទីសុខភាពរបស់វិទ្យុអូស្រ្តាលីនៅពេលនេះ សូមជូនប្រធានបទមួយជុំវិញជំងឺ
អេដស៍ដោយធ្វើការពិនិត្យជាពិសេសទៅលើយុទ្ធសាស្រ្តក្នុងការទប់ស្កាត់ការរីក
រាលនៃជំងឺអេដស៍នៅប្រទេសកម្ពុជា។

ក្រោយពេលដែលជំងឺអេដស៍បានចូលលុកលុយនៅប្រទេសកម្ពុជា តាំងតែពីដើម
ទសវត្សរ៍ឆ្នាំ១៩៩០មកវាបានបំផ្លាញធនធានមនុស្ស បង្កើតវិនាសកម្ម និងបង្កវិបត្តិ
សង្គមនៅក្នុងគ្រួសារ។ សព្វថ្ងៃនេះ មានពរលរដ្ឋកម្ពុជាអេដស៍អស់៧ម៉ឺននាក់ហើយ
បានស្លាប់ដោយសារជំងឺ និង៧ម៉ឺន៥ពាន់នាក់ កំពុងតែរស់នៅដោយផ្ទុកមេរោគ
អេដស៍នៅឡើយ។

សូមតាមមេត្តាបើកនិងស្ដាប់ដូចខាងក្រោមនេះ៖ 27/08/2008
listen ស្តាប់កម្មវិធីនេះ transcript អានអត្ថបទ comment ផ្តល់មតិចំពោះកម្មវិធីនេះ
វដ្តរដូវនិងដំណើរការនៃការបង្កកំណើត
ការមករដូវជាសត្យានុម័តធម្មជាតិដែលបានកើតឡើងចំពោះស្ត្រីភេទ។ ការមករដូវនៅ
រៀងរាល់មួយខែម្តង គេឲ្យឈ្មោះថា វដ្តរដូវ។ ដូច្នេះស្ត្រីភេទតែងទទួលការរំខាននេះជា
រៀងរាល់មួយខែម្តង។

ក្រៅពីករណីដែលត្រូវបានច្បាប់ហាមឃាត់ ក្នុងវដ្តរដូវរបស់ស្រ្តី ការរួមភេទអាច
ប្រព្រឹត្តទៅបានរាល់ពេល លើកលែងតែពេលដែលស្រ្តីកំពុងមករដូវ ក៏ប៉ុន្តែការបង្ក​កំណើតមិនអាចកើតឡើងបានគ្រប់ពេលដែលបុរសស្ត្រីរួមភេទនោះទេ។ មេជីវិតញី
របស់ស្ត្រី និងមេជីវិតឈ្មោលរបស់បុរស អាចជួបគ្នាដើម្បីបង្កកំណើត គឺមានពេលវេ
លាកំណត់។ ក<