ស្តាប់ភាសាខ្មែរ
ជារៀងរាល់ថ្ងៃនៅម៉ោង ១២ថ្ងៃត្រង់ម៉ោងនៅ ភ្នំពេញ
សូមស្ដាប់ការផ្សាយ Windows Media > Real >
 តាមដានកម្រងកម្មវិធីផ្សេងៗដើម្បីបំប៉នការយល់ដឹងរៀងរាល់ថ្ងៃអាទិត្យ
កម្មវិធីភាគចុងក្រោយគេបង្អស់
ស្ថានភាព និងឥទ្ធិពលគ្រឿងញៀននៅកម្ពុជា
បណ្តាប្រទេសជាច្រើននៅលើពិភពលោកនេះ រួមទាំងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រប្រទេសជឿនលឿនសុទ្ធតែបានទទួលរងការជ្រៀតចូលនៃគ្រឿងញៀន។ ដោយឡែកការប្រើប្រាស់គ្រឿងញៀននៅប្រទេសកម្ពុជា កំពុងតែបង្ហាញភាព
ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ និងសង្គមជាតិ ហើយការប្រើប្រាស់គ្រឿង
ញៀននេះទៀតសោត ត្រូវបានគេបង្ហាញឲ្យឃើញថាកាន់តែមានការកើនឡើង និងមានការរីករាលដាលខ្លាំងឡើងថែមទៀត។ 5/15/2007
សូមចុចទីនេះដើម្បីមើលទំព័រកម្រងកម្មវិធីភាគពិសេសៗ >>
បញ្ហាប្រេងនៅក្នុងពិភពលោក
សព្វថ្ងៃនេះពិភពលោក​កំពុង​តែ​​ប្រឈម​មុខ​នឹងតម្លៃ​​ប្រេង​ឡើង​ថ្លៃ​ខ្ពស់។ ​នៅ​ក្នុង​នោះ​មាន​​កត្ដា​ច្រើន​យ៉ាង​ដែល​នាំ​ឲ្យ​ប្រេង​កាន់​តែ​ឡើង​ថ្លៃ។ ​បណ្ដា​អ្នក​វិទ្យា​សាស្រ្ដ​​បាន​ព្រ​មាន​ថា ​ប្រេង​ពិភព​លោក​កំពុង​តែ​ជិត​ដល់​កំរិត​ខ្ពស់​ដែល​យើង​អាច​ទទួល​បាន​ហើយ​។ នេះ​មាន​ន័យ​ថា ​ពិភព​លោក​ជិត​អស់​ប្រេង​ពី​ព្រោះ​ថា ​ធន​ធាន​ធម្ម​ជាតិ​មាន​កំណត់​​។ រី​ឯ​​រយៈ​ពេល​នៃ​ការ​ជិត​អស់​ប្រេង​ច្រើន​បំផុត​ (Peak​ Oil) ​នេះ ​បណ្ដា​អ្នក​វិទ្យា​សាស្រ្ដ​ថា យ៉ាង​ច្រើន​៣០​ឆ្នាំ​ទៀត​។ ​ចំណែក​អ្នក​ខ្លះ​ទៀត​ថា​ ពិភព​លោក​មិន​ទាន់​ដល់​ដំណាក់​កាល​នេះ​ទេ​។ សូមតាម​ដាន​ស្ដាប់​កម្រង​កម្ម​វិធី​នេះ​ស្ដីអំពី​បញ្ហា​ប្រេង​ក្នុង​ពិភព​លោក​។ 4/3/2007
សូមចុចទីនេះដើម្បីមើលទំព័រកម្រងកម្មវិធីភាគពិសេសៗ >>
កម្រងកម្មវិធី​អំពីការ​អភិរក្ស​អង្គរ
តំបន់​អង្គរ​បាន​ជាប់​ចូលទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក​ ដែល​ត្រូវការ​នូវ​ការ​ថែ​រក្សា​​ឲ្យ​គង់​វង់​ត​ទៅ​។ យោង​ទៅ​តាម​នេះ ​កិច្ច​ការ​ងារ​អភិរក្ស​ផ្សេងៗ​បាន​កើត​ឡើង ​ដើម្បី​ធ្វើ​ឲ្យ​តំបន់​អង្គរ​បាន​ក្លាយ​ទៅ​ជា​ទី​តាំង​នៃ​កេរ្តិ៍​មរតក​មួយ​សំរាប់​មនុស្ស​ជាតិ​ជា​ទូទៅ​។​ការ​បាត់​បង់​បូរាណ​វត្ថុ​នៅ​ប្រទេស​កម្ពុជា​ ជា​បញ្ហា​ដែល​នៅ​តែត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​និច្ច​​ សំរាប់​ការ​ងារ​អភិ​រក្ស​អង្គរ​។ 12/24/2006
សូមចុចទីនេះដើម្បីមើលទំព័រកម្រងកម្មវិធីភាគពិសេសៗ >>
កម្រងកម្មវិធីអំពីថាមពលនុយក្លេអ៊ែរ
នៅក្នុងពេលបច្ចុប្បន្ននេះ​ គេមាន​ការ​ពិភាក្សា​គ្នា​យ៉ាង​ខ្លាំង​ជុំវិញ​ការ​ប្រើ​ប្រាស់​ថាម​ពល​​នុយ​​ក្លេអ៊ែរ​។ ​ប្រទេស​ខ្លះ​ប្រើ​ប្រាស់​ថាមពលនុយក្លេអ៊ែរ​ដើម្បី​ផលិត​​អគ្គីសនី ហើយ​​ប្រទេស​ខ្លះ​ទៀត​​ប្រើវា​ដើម្បី​​ផលិត​ធាតុ​​អ៊ុយរ៉ាញ៉ូម​ដែលគេ​អាច​យកទៅ​ធ្វើ​គ្រាប់​បែក​បរមាណូ​។ តើ​ប្រទេសណា​ខ្លះ​​មានការ​ចូលរួមនៅក្នុង​បញ្ហា​នេះ?​ ហើយ​ហេតុអ្វី​បាន​ជា​ប្រទេស​ខ្លះ​ធ្វើ​ការ​ប្រឆាំង​ដាច់​ខាត​ ហើយ​មិន​​ប្រើ​ប្រាស់​នុយក្លេអ៊ែរ​ទៅវិញ?​ 8/21/2006
សូមចុចទីនេះដើម្បីមើលទំព័រកម្រងកម្មវិធីភាគពិសេសៗ >>
កម្រងកម្មវិធីអំពីការធ្វើជំនួញក្នុងលំហអាកាស
តើការវិវឌ្ឍខាងបច្ចេកវិទ្យា និងវិទ្យាសាស្រ្ដផ្កាយរណបបានឈានដល់ដំណាក់កាលណា​ហើយ​នៅ​​ក្នុង​សតវត្សរ៍​ទី២១​នេះ? ​តើការរីកចំរើនទាំងនេះនាំមកនូវ​អ្វីខ្លះដល់មនុស្ស​ជាតិ​ហើយ​ក្នុង​នោះតើវាមាន​ផល​វិបាក​យ៉ាងណាខ្លះដែរ? ​កម្រងកម្មវិធីរបស់​យើងនឹង​ធ្វើ​ការ​ពិនិត្យទៅលើ​សំណួរទាំង​នេះ។ ដូច្នេះសូមតាមដានដោយរីករាយ! 7/12/2006
សូមចុចទីនេះដើម្បីមើលទំព័រកម្រងកម្មវិធីភាគពិសេសៗ >>
កម្រងកម្មវិធីស្តីអំពីការអភិវឌ្ឍ
ការបញ្ចេញទស្សនៈផ្សេងៗរបស់អ្នកជំនាញការដែលប្រឡូកក្នុងកម្មវិធីអភិវឌ្ឍន៍ចំនួន៦នាក់ស្តីអំពីនិយមន័យរបស់ពាក្យថា អភិវឌ្ឍន៍។ 1/8/2006
សូមចុចទីនេះដើម្បីមើលទំព័រកម្រងកម្មវិធីភាគពិសេសៗ >>
កម្រងកម្មវិធីអំពីឧក្រិដ្ឋកម្មនៃរបបកម្ពុជាប្រជាធិបតេយ្យ
យោងតាមឯកសារប្រវត្តិសាស្ត្ររបស់កម្ពុជាអោយដឹងថាការកើតបក្សកុម្មុយនិស្តនៅកម្ពុជា កើតចេញពីប្រភពសំខាន់ៗ៣។មួយចេញពីចលនាមាននិន្នាការទៅរកបក្សកុម្មុយនិស្តវៀត ណាម។ពីចេញពីក្រុមបញ្ញាវ័ន្តខ្មែរមកពីស្រុកបារាំង។ 12/14/2005
សូមចុចទីនេះដើម្បីមើលទំព័រកម្រងកម្មវិធីភាគពិសេសៗ >>