ព្រឹត្តិការណ៍បច្ចុប្បន្ន

កម្ពុជាកោះហៅឯកអគ្គរាជទូតថៃឲ្យបំភ្លឺអំពីកំណត់ទូតថៃជុំវិញបញ្ហាព្រំដែន

ព័ត៌មានថ្មីៗ 13:11:47, 21 November 2008

រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសកម្ពុជា បានកោះហៅឯកអគ្គរាជទូតថៃប្រចាំកម្ពុជាឲ្យ មកបញ្ជាក់ ឆ្លើយតបនឹងឯកសារជំនួយស្មារតីចំនួនបីរបស់ប្រទេសថៃ កាលពីពេលថ្មីៗនេះ ដែលបានចោទថាកម្ពុជា ថា បានរំលោភអធិបតេយ្យភាពទឹកដីប្រទេសថៃ។ លោករដ្ឋមន្រ្ដីការបរទេសខ្មែរចាត់ទុកការតវ៉ារបស់ថៃ នេះ គឺរឿងគួរឲ្យអស់សំណើច និងគ្មានមូលដ្ឋានឯកសារច្បាប់។ ជាបន្តសូមស្តាប់របាយការណ៍របស់ លោកខេមរា សេរីរ័ត្ន ពីទីក្រុងភ្នំពេញ៖
អាន​របាយការណ៍ពិស្ដារ

ព័ត៌មាន

ការប្រជុំរបស់បណ្តាប្រទេសក្រីក្របំផុតនៅកម្ពុជា

ព័ត៌មានថ្មីៗ 15:11:08, 21 November 2008

នៅឯការប្រជុំរបស់បណ្តាប្រទេសក្រីក្របំផុតដែលបើកធ្វើនៅប្រទេសកម្ពុជា បណ្តាមេដឹកនាំនៃប្រ ទេសទាំងនោះ បានអំពាវនាវឲ្យបណ្តាប្រទេសអ្នកមានបន្តការផ្តល់ជំនួយតទៅទៀត ទោះបីជាមាន វិបត្តិហិរញ្ញ វត្ថុនៅជុំវិញពិភពលោកក៏ដោយ។
អាន​របាយការណ៍ពិស្ដារ

នាទីព្រឹត្ដិការណ៍ជុំវិញតំបន់

ថ្នាលនៃកីឡាប្រដាល់សេរីខ្មែរនៅក្នុងប្រទេសអូស្រ្តាលី

ព័ត៌មានថ្មីៗ 16:11:19, 21 November 2008

អាណិកជនខ្មែរមួយរូបនៅក្រុងម៉ែលប៊ិនមាននិស្ស័យស្នេហាកីឡាប្រដាល់ខ្មែរ បានបើកសាលា​ បង្ហាត់ក្បាច់គុនខ្មែរបុរាណមួយឈ្មោះថា សាលាអង្គរគុនខ្មែរ។ ក្រៅពីសកម្មបង្ហាត់បង្រៀនសិស្សដែលមានជាតិសាសន៍ចម្រុះនោះ សាលាអង្គរគុនខ្មែរក៏បាន ​ចូលរួម​រៀបចំការប្រកួតអន្តរជាតិផងដែរជាមួយក្លឹបប្រដាល់នានា ដោយបានអញ្ជើញ​កីឡាករ ប្រដាល់​ល្បីៗពីប្រទេសកម្ពុជាឲ្យមកប្រកួតជាមួយកីឡាករជាតិសាសន៍ដទៃនៅក្នុងប្រទេស អូស្រ្តាលី។ នៅពេលនេះ មានកីឡាករខ្មែរបួននាក់កំពុងតែចូលរួមប្រកួតឆ្លងប្រទេសសម្រាប់ រយៈពេលបីខែ ដែល​ក្នុងននោះរួមមានកីឡាករ៖ អេ ភូថង, ជ័យ កុសល, ពេជ្រ សីហា និង ពេជ្រ សុផាន់។
អាន​របាយការណ៍ពិស្ដារ