តើ ‘Disqus’ ជាអ្វី?
យើងប្រើប្រាស់កម្មវិធី Disqus សម្រាប់ឲ្យមិត្ដអ្នកស្ដាប់ និងអានធ្វើការបញ្ចេញមតិយោបល់នៅលើវ៉ិបសាយថ៍របស់យើង។ នៅពេលដែលលោកអ្នកបញ្ចេញមតិយោបល់ដោយប្រើកម្មវិធី Disqus លោកអ្នកអាចប្រើប្រាស់ព័ត៌មាន Login នៃបណ្ដាញសង្គមដ៏ពេញនិយមរបស់លោកអ្នក ឬក៏បញ្ចេញមតិយោបល់ក្នុងនាមជាភ្ញៀវរបស់យើង។ មតិយោបល់នានារបស់លោកអ្នក នឹងលេចឡើងទាំងនៅលើវ៉ិបសាយ៍របស់យើង និងនៅលើបណ្ដាញសង្គមរបស់អ្នក។ ប្រសិនបើលោកអ្នក Login ដើម្បីប្រើកម្មវិធី Disqus, កម្មវិធីនេះនឹងបង្កើតនូវប្រវត្ដិរូបសាធារណៈមួយដោយផ្អែកលើសកម្មភាពនានារបស់លោកអ្នកនៅលើបណ្ដាញវ៉ិបសាយថ៍ដទៃទៀតដែលប្រើកម្មវិធី Disqus នេះដូចគ្នា។
សូមកត់សម្គាល់៖ មតិយោបល់នៅលើវ៉ិបសាយថ៍នេះ ត្រូវតែអនុលោមទៅតាមលក្ខខណ្ឌនៃការប្រើប្រាស់វ៉ិបសាយថ៍របស់ទីភ្នាក់ងារព័ត៌មាន ABC ជាភាសាអង់គ្លេស (Conditions of Use) និងអនុលោមទៅតាមគោលការណ៍ និងលក្ខខណ្ឌ (Terms and Policies) របស់កម្មវិធី Disqus ជាភាសាអង់គ្លេសផងដែរ។
តើ ‘ShareThis’ ជាអ្វី?
ShareThis គឺជាសេវារបស់ភាគីទី៣ ដែលអនុញ្ញាតឲ្យលោកអ្នកចែករំលែក/ចែកចាយ ឬប្រាប់ដំណឹងអំពីអត្ថបទនៃរឿងណាមួយនៅលើវ៉ិបសាយថ៍របស់យើងជាមួយនឹងជនដទៃទៀតដែលស្ថិតនៅក្នុងបញ្ជីឈ្មោះទំនាក់ទំនង (Contacts) របស់លោកអ្នក។
តើ ‘សេចក្ដីណែនាំសហគមន៍’ ជាអ្វី?
សេចក្ដីណែនាំសហគមន៍ (Community Guidelines) ផ្ដល់ការពន្យល់នូវរបៀបដែលយើងចាត់ចែងគ្រប់គ្រង និងត្រួតពិនិត្យសេវាបណ្ដាញសង្គមតាមអ៊ីនធើរណិតរបស់យើង។ Radio Australia ស្វាគមន៍ជានិច្ចនូវរាល់ការរួមចំណែកនានាដែលរំញោច និងជំរុញលើកទឹកចិត្ដឲ្យមានការពិភាក្សា និងតស៊ូមតិ ឬអ្វីៗដែលឆ្លុះបញ្ចាំងឲ្យឃើញនូវទស្សនៈ, គំនិតយោបល់, បទពិសោធន៍ និងការស្រមើស្រមៃជាច្រើនខុសប្លែកពីគ្នារបស់បណ្ដាមិត្ដអ្នកស្ដាប់ និងអានរបស់យើង។
នៅក្នុងខណៈពេលដែលយើងជំរុញលើកទឹកចិត្ដឲ្យមានការពិភាក្សា និងរិះគន់បើកចំហរឲ្យបានច្រើនផុសផុល យើងក៏រំពឹងទុកជាមុនផងដែរថា បណ្ដាមិត្ដអ្នកស្ដាប់ និងអ្នកប្រើប្រាស់សេវាអ៊ីនធើរណិតរបស់យើងប្រព្រឹត្ដិដាក់គ្នាទៅវិញទៅមកដោយការគោរព និងដោយភាពថ្លៃថ្នូរ។
ទីភ្នាក់ងារព័ត៌មាន ABC ត្រូវអនុលោមទៅតាមបទដ្ឋានស្ដង់ដារនិពន្ធ និងផ្សាយព័ត៌មានរបស់យើង ដែលអនុវត្ដផងដែរទៅលើគ្រប់សេវាទាំងអស់ដែលមានផ្ដល់ជូនតាមបណ្ដាញសង្គមលើអ៊ីនធើរណិត។ ហើយក្រៅពីនេះក៏មានបញ្ហាមួយចំនួនផងដែរជុំវិញឯករាជ្យភាព, ភាពត្រឹមត្រូវ, ភាពមិនលម្អៀង, អំពើអាក្រក់បង្កផលវិបាក និងបទល្មើស រួមទាំងកិច្ចការពាណិជ្ជកម្មផ្សេងៗផងដែរ ដែលអាចប្រាប់ឲ្យយើងដឹងនូវរបៀបដែលយើងគួរចាត់ចែង, គ្រប់គ្រង និងត្រួតពិនិត្យការចូលរួមរបស់លោកអ្នក។
តើខ្ញុំអាចបញ្ចេញមតិយោបល់លើអត្ថបទនៃរឿងនីមួយៗបានទេ?
លោកអ្នកអាចបញ្ចេញមតិយោបល់លើអត្ថបទនៃរឿងណាមួយក៏បាន ដែលយើងបានដាក់បញ្ចូលក្នុងវ៉ិបសាយថ៍របស់យើង ដោយប្រើកន្លែងផ្ដល់មតិយោបល់ដែលស្ថិតនៅចុងខាងក្រោមនៃទំព័រនីមួយៗ។
ក្រៅពីនេះ លោកអ្នកក៏អាចចូលរួមការពិភាក្សានានាបានផងដែរដោយប្រើសេវាបណ្ដាញសង្គមរបស់យើង ដែលលោកអ្នកអាចរកឃើញនៅលើទំព័រ សហគមន៍នានា របស់យើង។ បើមិនដូច្នេះទេ លោកអ្នកអាចប្រើកម្មវិធីចែកចាយមួយចំនួនរបស់យើងនៅលើវ៉ិបសាយថ៍ ដើម្បីប្រាប់ដំណឹងដល់មិត្ដភក្ដិរបស់លោកអ្នកឲ្យដឹងអំពីអត្ថបទនៃរឿងណាមួយ និងអាចចូលរួមផ្ដល់មតិយោបល់នៅទីនោះបាន។
កំណត់សម្គាល់៖ រាល់ការផ្ដល់មតិយោបល់នៅលើវ៉ិបសាយថ៍របស់យើង ត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងយល់ព្រមជាមុនសិន។ លោកអ្នកអាចអានបន្ថែមអំពីរបៀប និងការត្រួតពិនិត្យលើមតិយោបល់ទាំងនោះនៅក្នុងសេចក្ដីណែនាំសហគមន៍របស់យើង (សេចក្ដីណែនាំសហគមន៍)។
ប្រសិនបើលោកអ្នកចង់ផ្ដល់មតិយោបល់ ឬក៏ធ្វើការប្ដឹងតវ៉ាអំពីបញ្ហាអ្វីមួយដោយផ្ទាល់ទៅ Radio Australia សូមប្រើហ្វមរបស់យើងនៅលើទំព័រ ទាក់ទងយើងខ្ញុំ។
នៅលើវ៉ិបសាយថ៍ និងតាមវិទ្យុរបស់ Radio Australia អ្នកប្រើពាក្យថា “Hashtag” នៅក្នុងបណ្ដាញ Twitter។ ខ្ញុំមានគណនី Twitter មួយសម្រាប់ប្រើហ្នឹងគេដែរ ប៉ុន្ដែតើខ្ញុំប្រើ “hashtag” ដោយវិធីណា?
Hashtag គឺជាវិធីមួយងាយស្រួលក្នុងការផ្ដល់ដំណឹងភ្លាមៗដល់មិត្ដភក្ដិរបស់អ្នក និងជនដទៃអំពីមាតិកាដែលលោកអ្នកមានចំណាប់អារម្មណ៍ចង់ដឹង។ Hashtag នោះក៏បង្កើតបានជា Feed នៃមាតិកាព័ត៌មានទាក់ទងនឹងប្រធានបទណាមួយផងដែរ។
និយាយរួមទៅ Hashtag គឺជាចំណងជើង ឬប្រធានបទនៃ Tweet នីមួយៗ។ គេមិនចាំបាច់សរសេរ Hashtag នៅកន្លែងចាប់ផ្ដើមនៃការសរសេរ Tweet ឡើយ គឺឲ្យតែស្ថិតនៅផ្នែកណាមួយនៃការសរសេរ Tweet នោះក៏បានដែរ។ ឧទាហរណ៍ “Interesting interview on Radio Australia right now. #raonair”។ លទ្ធផលនានានៃការរាវរកអំពីប្រធានបទ #raonair អាចរកឃើញនៅទីនេះ។
Tweet ទាំងអស់ដែលផ្សាយដោយ Radio Australia ត្រូវបានរៀបចំចាត់ចែងឡើងដោយអនុលោមទៅតាមគោលការណ៍និពន្ធ និងផ្សាយព័ត៌មានរបស់ ABC ដែលលោកអ្នកអាចស្វែងយល់បន្ថែមបាននៅទីនេះជាភាសាអង់គ្លេស។ តែទោះជាយ៉ាងណាក៏ដោយ Radio Australia មិនមានលទ្ធភាពអាចគ្រប់គ្រងលើការឆ្លើយតបនានារបស់មិត្ដអ្នកស្ដាប់ និងអ្នកអាននោះទេ ហើយសម្រាប់ការប្រើប្រាស់ hashtags ទាក់ទងនឹង Radio Australia ដែលបានបង្កើតឡើងដោយមិត្ដអ្នកស្ដាប់ និងអ្នកអានរបស់យើង គឺយើងខ្ញុំមិនអាចទទួលខុសត្រូវបានឡើយ។
កំណត់សម្គាល់៖ ការពិភាក្សានានាដែលប្រើ hashtags បង្កើតឡើងដោយ Radio Australia គឺធ្វើឡើងជាភាសាអង់គ្លេសតែប៉ុណ្ណោះ។
តើ Radio Australia ធ្វើការឆ្លើយតបទៅនឹងមតិយោបល់, ការរិះគន់ និងការតវ៉ានានារបស់មិត្ដអ្នកស្ដាប់ និងអ្នកអានទេ?
មតិយោបល់, ការរិះគន់ និងការតវ៉ានានា ដែលតម្រូវឲ្យមានការឆ្លើយតបពី Radio Australia ត្រូវតែបញ្ជូនតាមហ្វមនៅលើទំព័រ ទាក់ទងយើងខ្ញុំ។ តែទោះជាយ៉ាងណាក៏ដោយ ក៏មានម្ដងម្កាលបុគ្គលិកយើងអាចធ្វើការចូលរួមនៅក្នុងការសន្ទនាឆ្លងឆ្លើយតាមរយៈកន្លែងធ្វើការផ្ដល់មតិយោបល់ ឬសេវាបណ្ដាញសង្គមលើអ៊ីនធើរណិតរបស់ភាគីទី៣។ ដូច្នេះ សេវាទាំងនេះមិនគួរត្រូវគេយល់ឃើញថា ជាវិធីមួយផ្សេងទៀតក្នុងការទាក់ទងយើងខ្ញុំ ក្រៅពីតាមទំព័រ "ទាក់ទងយើងខ្ញុំ" នោះទេ។
Radio Australia មានការប្ដេជ្ញាចិត្ដក្នុងការទទួលខុសត្រូវ និងទទួលយកនូវការតវ៉ានានារបស់មិត្ដអ្នកស្ដាប់ និងអ្នកអានយ៉ាងហ្មត់ចត់ត្រឹមត្រូវ។ គោលការណ៍ទាក់ទងរឿងតវ៉ាផ្សេងៗគឺមានជូន នៅទីនេះ ជាភាសាអង់គ្លេស។ យើងខ្ញុំទាំងអស់គ្នាតែងតែព្យាយាមជានិច្ចក្នុងការទាក់ទងទៅលោកអ្នកវិញក្នុងអំឡុងពេល២ ឬ៣ថ្ងៃបន្ទាប់ពីបានទទួលការតវ៉ាប្ដឹងផ្ដល់ណាមួយ។
តើ Radio Australia រក្សាបញ្ជីសកម្មភាពរបស់អ្នកប្រើប្រាស់វ៉ិបសាយថ៍របស់ខ្លួនដែរឬទេ?
នៅពេលដែលមតិយោបល់ត្រូវបានបញ្ជូនមកយើងខ្ញុំ ហើយបានការយល់ព្រមពីខាងយើង លោកអ្នកមិត្ដអ្នកស្ដាប់ និងអាន មិនមានលទ្ធភាពក្នុងការកែប្រែ ឬដកវាចេញនោះឡើយ។ បន្ថែមលើសពីនេះ មតិយោបល់, ការរិះគន់ និងសកម្មភាពនានាដែលបានធ្វើឡើងដោយប្រើសេវារបស់ភាគីទីបី ទាំងអស់នោះត្រូវបានគ្រប់គ្រងដោយលក្ខខណ្ឌនៃការប្រើប្រាស់ដែលបានដាក់ចេញដោយសេវានោះ។
សូមលោកអ្នកអានលក្ខខណ្ឌនៃការប្រើប្រាស់ (Conditions of Use) របស់ ABC ជាភាសាអង់គ្លេសឲ្យបានជ្រាប រួមទាំងលក្ខខណ្ឌផ្សេងៗទៀតនៃការប្រើប្រាស់សេវារបស់ភាគីទី៣ ដើម្បីធ្វើការសម្រេចចិត្ដប្រកបដោយការបានព័ត៌មានច្បាស់លាស់អំពីការរួមចំណែករបស់លោកអ្នកនៅក្នុងវ៉ិបសាយថ៍របស់យើង។
តើ Social Bookmarking ជាអ្វី?
Social Bookmarking អនុញ្ញាតឲ្យអ្នកប្រើប្រាស់កំណត់ចំណាំទំព័រនានាលើអ៊ីនធើរណិតដែលគួរឲ្យចាប់អារម្មណ៍ ដែលមានផ្សាយនៅលើវ៉ិបសាយថ៍របស់ភាគីទី៣ ក្នុងគោលបំណងចែករំលែក/ចែកចាយ ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់វ៉ិបសាយថ៍ដទៃទៀតឲ្យបានដឹង។ នៅពេលដែលគេធ្វើការកត់ចំណាំ (Bookmark) នូវអត្ថបទណាមួយនៅលើវ៉ិបសាយថ៍ទាំងនោះ ជនដទៃក៏អាចអាន, ផ្ដល់ចំណាត់ថ្នាក់, បញ្ចេញមតិយោបល់ ឬក៏ចែកចាយតំណនៃវ៉ិបសាយថ៍នោះទៅដល់ជនដទៃទៀតបានយ៉ាងងាយ។
ប្រសិនបើលោកអ្នកបានចុះឈ្មោះជាមួយនឹងសេវា Social Bookmarking លោកអ្នកអាចចូលរួមបានតាមរយៈកម្មវិធីចែកចាយមួយចំនួនស្ថិតនៅខាងក្រោម ឬខាងលើនៃទំព័រអត្ថបទរបស់រឿងនីមួយៗ។
ខ្ញុំបានជាវជាប្រចាំទៅនឹងការផ្ដល់ព័ត៌មានតាមអ៊ីមែល (Email Update) ប៉ុន្ដែមកទល់ពេលនេះ ខ្ញុំមិនដែលបានទទួលអ៊ីមែលអ្វីទេ។ តើខ្ញុំត្រូវធ្វើអ្វីទៀត?
ប្រសិនបើបច្ចុប្បន្នលោកអ្នកជាវមាតិកាយើងជាប្រចាំ តែមិនបានទទួលអ៊ីមែលអំពីដំណឹងថ្មីៗចុងក្រោយពីខាងយើងខ្ញុំ, សូមមេត្ដាឆែកមើលអ៊ីមែលរបស់អ្នកនៅក្នុង Spam Folder នៃគណនីអ៊ីមែលរបស់លោកអ្នក ដោយសារមានពេលខ្លះកម្មវិធី Spam Filter អាចទប់ស្កាត់មិនឲ្យសារអ៊ីមែលរបស់យើងទៅដល់ Inbox របស់លោកអ្នក។
ដើម្បីទប់ស្កាត់កុំឲ្យបញ្ហានេះកើតឡើង សូមបញ្ចូលអាសយដ្ឋានអ៊ីមែលរបស់អ្នកផ្ញើ (អ៊ីមែលរបស់យើង) ចូលក្នុងបញ្ជីសៀវភៅអាសយដ្ឋានអ៊ីមែលរបស់អ្នក។ ប្រសិនបើអ្នកបានធ្វើយ៉ាងដូច្នេះហើយ តែនៅតែមិនអាចទទួលបានអ៊ីមែលផ្ដល់ដំណឹងភ្លាមៗបាន សូមទាក់ទងទៅក្រុមហ៊ុនផ្ដល់សេវាអ៊ីនធើរណិត (ISP) របស់អ្នកដើម្បីសុំជំនួយបន្ថែម។