Learn English

វគ្គសិក្សា​

វគ្គ​សិក្សា​ភាសា​អង់គ្លេស​របស់​យើង​ដែល​ត្រូវ​បាន​ចង​ក្រង​ជា​រចនា​សម្ព័ន្ធ​ត្រឹម​ត្រូវ​ ជួយ​លោក​អ្នក​សិក្សា​ភាសា​អង់គ្លេស​សម្រាប់​ស្ថាន​ភាព​ពិតៗ​ក្នុង​ជីវិត​។ លោក​អ្នក​អាច​ទាញ​យក​សំឡេង​ និង​អត្ថបទ​មេ​រៀន​ដោយ​ឥត​គិត​ថ្លៃ​ ហើយ​ប្រើ​អត្ថ​បទ​ជំនួយ​មេរៀន​ដើម្បី​ពង្រីក​ការ​សិក្សា​រៀន​សូត្រ​របស់​លោក​អ្នក។

Learn English for Tourism and Hospitality

ភាសាអង់គ្លេស​ខាង​វិស័យ​ទេសចរណ៍

មេរៀន​នីមួយ​ៗ​ នៅក្នុង​កម្រង​​កម្មវិធី​ភាសា​អង់គ្លេស​ខាង​វិស័យ​ទេសចរណ៍ ២៦ភាគ​នេះ រួមបញ្ចូល​ផ្នែក​សំខាន់ៗ​ជា​ច្រើន​រួមមាន​ការ​សន្ទនារ​សមរម្យតាមទូរស័ព្ទ ការ​ដោះ​ស្រាយ​​នឹង​បណ្ដឹង​តវ៉ាផ្សេងៗ ព្រមទាំង​ការ​ផ្ដល់​អនុសាសន៍​ជាច្រើនផងដែរ។

Learn English for Study

ភាសាអង់គ្លេស​សម្រាប់​ការ​សិក្សា​នៅ​ប្រទេស​អូស្រ្តាលី

កម្រងមេរៀនសិក្សាភាសា​អង់​គ្លេស​ទាំង​២៦​មេរៀន​នេះ នឹង​ជួយ​លោក​អ្នក​រៀប​​​ចំ​ខ្លួន​​​ដើម្បី​​​ទៅ​​សិក្សា និង​រស់​នៅ​​​ក្នុង​​ប្រទេស​អូស្ត្រាលី។​

Learn English from Australia

ភាសាអង់គ្លេស​ពី​ប្រទេស​អូស្រ្តាលី

កម្រង​កម្មវិធីសិក្សា​ភាសា​អង់គ្លេស​ពី​​ប្រទេស​​អូស្រ្ដាលីនេះ ​បង្កើតឡើង​ដើម្បី​ជួយ​លោកអ្នក​ក្នុង​ការ​ប្រើប្រាស់​ភាសាអង់គ្លេស​នៅក្នុង​​ស្ថានភាព​ប្រចាំថ្ងៃ។ កម្មវិធី​នេះ​គឺសម្រាប់​សិស្សានុសិស្ស​ដែលមានកម្រិត​ចេះដឹង​ភាសាអង់គ្លេស​​កម្រិតទាប​មធ្យម។

Learn English for Business

ភាសាអង់គ្លេស​សម្រាប់​ទំនាក់​ទំនង​ការងារ

នៅ​ក្នុង​កម្មវិធីភាគដែល​មាន​២៦​មេរៀននេះ យើង​នឹង​​នាំ​លោក​អ្នក​​ឲ្យ​​ស្គាល់​ និង​យល់​​ដឹង​​អំពី​​ការ​ធ្វើជំនួញ​ដ៏​ជោគជ័យ​មួយ​​នៅក្នុង​ប្រទេសអូស្រ្ដាលី នៅ​ក្នុង​​ខណៈ​ពេល​​ដែល​​ក្រុមហ៊ុន​ជំនួញ​មួយ​នេះ បង្កើត​បាន​​ដៃ​គូ​​ជំនួញ​ថ្មី​មួយ​នឹង​​ក្រុមហ៊ុន​​បរទេស។

សិក្សា​ភាសា​អង់គ្លេស​លើ​បណ្ដាញ​សង្គម​តាម​អ៊ីនធើរណិត

Facebook logo
ភ្ជាប់ទៅ Facebook

លោក​អ្នក​អាច​ជជែក​ពិភាក្សា​ជា​មួយ​យើង​ខ្ញុំ​អំពី​បញ្ហា​នានា​ដែល​ប៉ះ​ពាល់​ដល់​ជីវិត​លោក​អ្នក​ និង​ហាត់​រៀន​សន្ទនា​ភាសា​អង់គ្លេស​នៅ​ពេល​ដំណាល​គ្នា។ យើង​ខ្ញុំ​ពិត​ជា​ចង់​ស្ដាប់​ និង​ពិភាក្សា​បញ្ហា​ផ្សេងៗ​ជា​មួយ​លោក​អ្នក​យ៉ាង​ខ្លាំង​។

ដំណឹងថ្មីៗពីទំព័រ Facebook
    Tweet ចុងក្រោយបំផុត

    Twitter logo
    ភ្ជាប់​ទៅ Twitter

    លោក​អ្នក​ក៏​អាច​តាម​ដាន​កម្ម​វិធី​ផ្សាយ​របស់​យើង​តាម​រយៈ​បណ្ដាញ​ Twitter បាន​ផង​ដែរ​ ដើម្បី​រក្សា​ទំនាក់​ទំនង​ជា​បន្ដ​កុំ​ឲ្យ​ដាច់​ និង​សិក្សា​អំពី​របៀប​ដែល​ជន​ជាតិ​អូស្រ្ដាលី​និយាយ​ពិភាក្សា​អំពី​បញ្ហា​សំខាន់​ៗ​ប្រចាំ​ថ្ងៃ​។

    Learn English
    Radio Australia

    សិក្សាភាសាអង់គ្លេសតាមវិទ្យុ

    ក្រៅ​ពី​​​​​សិក្សា​ភាសា​អង់គ្លេស​តាម​រយៈ​​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​របស់​យើង​ ជា​រៀង​រាល់​ថ្ងៃ​លោក​អ្នក​ក៏​អាច​ហាត់​រៀន​ភាសា​អង់គ្លេស​របស់​លោក​អ្នក​បាន​ថែម​ទៀត​​ផង​ដែរ តាម​រយៈ​ការ​ស្ដាប់​​ជន​ជាតិ​អូស្រ្ដាលី​និយាយ​ភាសា​អង់គ្លេស​​ដោយ​ផ្ទាល់​ នៅ​ក្នុង​កម្មវិធី​ផ្សាយ​វិទ្យុ​​ជា​ភាសា​អង់គ្លេស​​របស់​យើង​ ដែល​ផ្សាយ​ចេញ​ពី​​បន្ទប់​ផ្សាយ​សំឡេង​របស់​យើង​នៅ​ក្នុង​ក្រុង​មែលប៊ិន​ប្រទេស​អូស្រ្ដាលី។ ​លោក​​អ្នក​នឹង​​បាន​ដឹង​ថែម​ទៀត​អំពី​របៀប​របប​ជីវិត​រស់​នៅ និង​វប្បធម៌​របស់​ពលរដ្ឋ​អូស្រ្ដាលី​ ​ព្រម​ទាំង​ភ្ជាប់​ទំនាក់​ទំនង​នឹង​​ជន​ដទៃ​ទៀត​នៅក្នុង​តំបន់​របស់​យើង។

    តាមដានស្ដាប់ការផ្សាយតាមវិទ្យុ

    សិក្សាភាសាអង់គ្លេសតាមទូរទស្សន៍

    លោក​អ្នក​អាច​សិក្សា​ និង​ស្វែង​យល់​បន្ថែម​អំពី​ប្រទេស​អូស្រ្ដាលី​ និង​ពលរដ្ឋ​អូស្រ្ដាលី​តាម​រយៈ​ការ​មើល​កម្មវិធី​​អប់រំ​ និង​កម្សាន្ដ​​នានា​នៅ​លើ​កញ្ចក់​​ទូរទស្សន៍​ Australia Plus Television ។ បណ្ដាញទូរទស្សន៍ Australia Plus TV ក៏​​មាន​ផ្សាយ​​កម្មវិធី​ទូរទស្សន៍​ពិសេស​ៗ​ផង​ដែរ​ ដែល​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​លោក​អ្នក​ត្រៀម​ខ្លួន​ធ្វើ​តេស្ដ​​ភាសា​អង់គ្លេស IELTS ក៏​ដូច​ជា​ជួយ​ឲ្យ​ជំនាញ​ភាសា​អង់គ្លេស​របស់​លោក​អ្នក​ខាង​ការ​ស្ដាប់, ការ​និយាយ និង​ការ​សរសេរ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ជា​លំដាប់។

    តាមដានទស្សនាការផ្សាយតាមទូរទស្សន៍