Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការជួបក្រុមការងារ

ការជួបក្រុមការងារ

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​ណែនាំ​ខ្លួន​លោក​អ្នក និង​​ប្រាប់​មុខ​តំណែង​ការងារ​ដែល​លោក​អ្នក​ធ្វើ​ជា​សង្ខេប​តែ​ច្បាស់​លាស់។ ស្វែង​យល់​នូវ​មូល​ហេតុ​ដែល​ពលរដ្ឋ​អូស្រ្ដាលី​​នាំ​គ្នា​ហៅ​សហការី​/សហការិនី​ និង​ថ្នាក់​លើ​របស់​ពួកគេ​ ដោយ​ប្រើ​តែនាម​ខ្លួនប៉ុណ្ណោះ​​នៅ​កន្លែង​ធ្វើការ​ងារ។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​ណែនាំ​ខ្លួន​លោក​អ្នក​ ដោយ​ការ​ប្រើ​ឈ្មោះ​របស់​លោក​អ្នក, បញ្ជាក់​អំពីមុខ​តំណែង​ និង​ពិពណ៌នា​ការងារ​របស់​អ្នក​ រួម​ទាំង​វិធី​ស្វែង​រក​នូវ​មុខ​តំណែង​សម្រាប់​កិច្ច​ការ​របស់​អ្នកជា​ភាសា​អង់គ្លេស​។ ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​ទទួល​បាន​នូវ​ឱវាទ​មួយ​ចំនួន​ក្នុង​ការ​កែតម្រូវ​ជន​ណា​ម្នាក់ ​ដោយ​ការ​ប្រើ​ពាក្យ​គួរសម​ និង​ដើម្បី​ធានា​ឲ្យ​បាន​ថា គេ​បញ្ចេញ​សំឡេង​ឈ្មោះ​របស់​លោក​អ្នក​ត្រឹម​ត្រូវ​។ ក្រៅ​ពី​នេះ លោក​អ្នក​នឹង​ស្វែង​យល់​អំពី​វប្បធម៌​ទំនាក់​ទំនង​នៅ​ក្នុង​ប្រទេសអូស្រ្ដាលី​ ដោយ​រួម​ទាំង​របៀប​ដែល​ពល​រដ្ឋ​អូស្រ្ដាលី​ជា​ញឹក​ញយ​តែងហៅ​ឈ្មោះ​មនុស្ស​កាត់ ឬ​ពាក្យ​ពេចន៍​កាត់​​ដោយ​ពួកគេ​យល់​ឃើញ​ថា ការ​ហៅ​ឈ្មោះ​នរណាម្នាក់​ដោយ​មាន​ដាក់​ងារថា “លោក - Mr.” ឬ​ “លោកស្រី - Mrs.” នៅ​ពី​មុខ​គឺ​ជា​រឿង​ហួស​សម័យ​ទៅ​ហើយ។

នៅ​ក្នុង​សាច់​រឿង​ នៃ​​ការ​សន្ទនា​នេះ លោក ហាវី កំពុង​ថត​យក​សំឡេង​បុគ្គលិក​ក្រុមហ៊ុន​ហេល និង​ហាតធី ដើម្បីធ្វើការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម។ ការ​ថត​យក​សំឡេង​ទាំងនេះ គឺ​ដើម្បី​យក​ទៅ​ដាក់​អម​ជាមួយ​នឹង​រូប​ភាព​សហការី និង​រូប​ភាព​របស់​លោក​ផង​ដែរ ដើម្បីដាក់​តាំង​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ពិធី​តាំង​ពិព័រណ៍​ភេសជ្ជៈមួយ​នៅ​ថ្ងៃ​ស្អែក។

 

ឯកសារ​ជំនួយ​មេរៀន​

សិក្សា​នូវ​របៀប​ប្រើ​គុណ​នាម​ ‘a’, ‘an’ និង ‘the’។ លោក​អ្នក​នឹង​ទទួល​បាន​នូវ​ពាក្យ​ក្រៀម​ភាសា/​សំនួន​វោហារស័ព្ទ​​មួយ​ចំនួន​ សម្រាប់​ប្រើ​ដើម្បី​ពិពណ៌នា​នូវ​ភាព​រវល់ និង​ហាត់​និយាយ​ឃ្លា ដែល​លោក​អ្នក​អាច​ប្រើ​ដើម្បី​ណែនាំ​ខ្លួន​លោក​អ្នក។ ក្រៅ​ពី​នេះ​លោក​អ្នក​នឹង​សិក្សា​អំពី​ការ​ប្រើ​វាក្យ​ស័ព្ទ​មាន​ប្រយោជន៍​​ផង​ដែរ។