Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ជួបក្រុមការងារ (បន្ដ)

ជួបក្រុមការងារ (បន្ដ)

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​នូវ​ការ​ប្រើ​ពាក្យ​កាត់​ទូទៅ​​មួយ​ចំនួន​ក្នុង​វិស័យ​ជំនួញ​ពាណិជ្ជកម្ម និង​ស្វែង​យល់​អំពី​របៀប​ចាប់​ផ្ដើម​ការ​សន្ទនា​ និង​ទទួល​បាន​នូវឱវាទ​មាន​ប្រយោជន៍​ខ្លះ​ៗ​អំពី​ការ​និយាយ​កំប្លែង​លេង​សើច​នៅ​ក្នុង​ការិយាល័យ​/កន្លែង​ការងារ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​ស្វែង​យល់​អំពី​ការ​ប្រើ​ប្រាស់​​ពាក្យ​កាត់​ទូទៅ​មួយ​ ចំនួន​នៅ​ក្នុង​វិស័យ​ជំនួញ​ ដែល​ក្នុង​នោះ​រួម​មាន​ដូច​ជា​ពាក្យ ‘PR’, ‘CEO’ និង ‘2IC’។ យើង​ខ្ញុំ​ផ្ដល់​ជូន​លោក​អ្នក​នូវ​ការ​ប្រើ​ប្រាស់​ឃ្លា​ប្រយោគ​មួយ​ចំនួន​ ដើម្បី​ចាប់​ផ្ដើម​ការ​សន្ទនា​ជា​មួយ​នឹង​ពល​រដ្ឋ​អូស្រ្ដាលី ដែល​ជា​ទូទៅ​ច្រើន​មាន​ទម្លាប់​បញ្ចេញ​នូវ​គំនិត/មតិយោបល់​របស់​ពួកគេ​ដោយ​ សេរី​អំពី​ព្រឹត្ដិការណ៍​បច្ចុប្បន្ន​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស, កីឡា និង​អំពី​ម្ហូប​អាហារ​។ ក្រៅ​ពីនេះ​លោក​អ្នក​ក៏​នឹង​សិក្សា​នូវ​របៀប​ប្រាស្រ័យ​ទាក់​ទង​គ្នា​ក្រៅ​ ផ្លូវ​ការ​ផង​ដែរ​នៅ​ក្នុង​ការិយាល័យ​​ធ្វើការងារ​របស់​ពលរដ្ឋ​អូស្រ្ដាលី ជា​ទី​ដែល​គេ​អាច​ទទួល​យក​បាន​ក្នុង​ការ​និយាយ​លេង​សើច​, ចំអន់ និង​និយាយ​បញ្ឆិត​បញ្ឆៀង​ក្នុង​ន័យ​កំប្លែង​ជាមួយ​​ថ្នាក់​លើ​ ឬ​ជន​ដែល​មាន​មុខ​តំណែង​ខ្ពង់​ខ្ពស់​ជាង​ខ្លួន។

នៅ​ក្នុង​សាច់​ រឿង​នៃ​​ការ​សន្ទនា​នេះ លោក ហាវី បន្ដ​ការ​ថត​សំឡេង​បុគ្គលិក​នៅ​ក្រុមហ៊ុន​ហេល និង​ហាត​ធី ដើម្បី​ធ្វើការ​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​ពិធី​តាំង​ពិព័រណ៍​ភេសជ្ជៈ។ យើង​ជួប​ជាមួយ​នាង ឃែរ៉ូឡាញន៍ ដែល​ជា​ដៃ​ស្ដាំ​របស់​លោក ដឹក្លាស។ នៅ​ក្នុង​ខណៈ​ពេល​ហោះ​ហើរ​ទៅ​កាន់​ទី​ក្រុង​ស៊ីដនីយថ៍ អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ មីមី ចាប់​ផ្ដើម​សន្ទនា​ជាមួយ​លោកស្រី លៀន ដែល​ពន្យល់​ថា លោកស្រី និង​ស្វាមី​របស់លោកស្រីឈ្មោះឡុក កំពុង​ធ្វើដំណើរ​មក​កាន់​ប្រទេស​អូស្រ្ដាលី​ដោយ​សង្ឃឹម​ថា នឹង​អាចពង្រឹង​ជំនួញ​តែ​របស់​ខ្លួន​ក្នុង​ប្រទេស​អូស្រ្ដាលី។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារជំនួយ​មេរៀន​ក្នុង​ទម្រង់​​ PDF សម្រាប់​ទាញ​យក​នេះ​រួម​មាន​​បញ្ជី​ពាក្យ​​ពេចន៍​មួយ​ចំនួន​សម្រាប់​វិស័យ​ពាណិជ្ជ​កម្ម​​ដែល​គេ​ច្រើន​និយាយ​កាត់ និង​ពាក្យ​ពេចន៍​ក្រៀម​ភាសា​/សំនួន​វោហារ​ស័ព្ទ​ទូទៅ​មួយ​ចំនួន​ដែល​គេ​ច្រើន​និយម​ប្រើ​ក្រៅ​ផ្លូវការ​នៅ​ក្នុង​ការ​សន្ទនា​នៅឯក​ន្លែង​ធ្វើ​ការ​ងារ​។ លោក​អ្នក​នឹង​ទទួល​បាន​នូវឱវាទ​មួយ​ចំនួន​ក្នុង​ការ​ធ្វើ​ឲ្យ​ជំនាញ​ប្រាស្រ័យ​ទាក់​ទង និង​ការ​សន្ទនា​​របស់​លោក​អ្នក​មាន​ប្រសិទ្ធភាព​ជាង​មុន​។ ក្រៅ​ពី​នេះ​លោក​អ្នក​ក៏​អាច​ហាត់​អនុវត្ដ​​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ជា​មួយ​នឹង​លំហាត់​ភាសា​ផង​ដែរ និង​សិក្សា​នូវ​ពាក្យ​ពេចន៍​មាន​ប្រយោជន៍​ជា​ច្រើន​សម្រាប់​ប្រើ​នៅ​កន្លែង​ធ្វើ​ការ​ងារ។