Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

បទសន្ទនាតាមទូរស័ព្ទ

បទសន្ទនាតាមទូរស័ព្ទ

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​និយាយ ឬសុជីវធម៌​ពេល​និយាយ​គ្នា​តាម​ទូរស័ព្ទ​ និង​វិធី​ធ្វើ​ទំនាក់​ទំនង​យ៉ាង​មាន​ប្រសិទ្ធភាព​តាម​ទូរស័ព្ទ។

នៅ​ក្នុង​មេរៀន​នេះ​ លោក​អ្នក​នឹង​ហាត់​សួរ​ជន​ណា​ម្នាក់​តាម​ទូរស័ព្ទ និង​របៀប​ទុក​សារ​ជា​បណ្ដាំ​។ ក្រៅ​ពី​នេះ លោក​អ្នក​ក៏​នឹង​សិក្សា​អំពី​របៀប​សំណូម​ពរ​រង់​ចាំ​ និង​ស្នើ​សុំ​ឲ្យ​ភាគី​ម្ខាង​ទៀត​ទូរស័ព្ទ​ត្រឡប់​មក​លោក​អ្នក​វិញ​ ក៏​ដូច​ជា​​វិធី​រៀប​ចំ​ខ្លឹម​សារ​ការងារ ឬ​ពាក្យ​ពេចន៍​ឲ្យ​បាន​សមរម្យ​មុន​នឹង​ចាប់​ផ្ដើម​ទូរស័ព្ទ។ លោក​អ្នក​ក៏​នឹង​ហាត់​រៀន​សួរ​បញ្ជាក់​ព័ត៌មាន​ដែល​គូ​សន្ទនា​ទើប​នឹង​បាន​និយាយ​នៅ​ពេល​លោក​អ្នក​យល់​មិន​ច្បាស់​ ព្រម​ទាំង​ការ​ចៀស​វាង​ការ​ប្រើ​ឃ្លាមិន​គួរ​ប្រើ​​ចំនួន​៥ប្រភេទ ដើម្បី​បញ្ជាក់​ពី​សុជីវធម៌​ក្នុង​ការ​ប្រាស្រ័យទាក់​ទង​ការ​ងារ​តាម​ទូរស័ព្ទ។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លោក អ៊ែដវើដ បូណូ ដែល​ជា​អ្នក​បច្ចេក​ទេស​សម្រាប់​ពិធី​តាំង​ពិព័រណ៍​ដេស្សលីង​កំពុង​ហៅ​ទូរស័ព្ទ​ទៅ​កាន់​លោក ហាវី ចាដ្ដ​។ ប៉ុន្ដែ​លោក ហាវី កំពុង​ជាប់​រវល់​និយាយ​ទូរស័ព្ទ​ជាមួយ​មនុស្សម្នាក់ទៀត។ លោក អ៊ែដវើដ ទុក​សារ​បណ្ដាំ​មួយ​ជា​មួយ​អ្នក​ទទួល​ភ្ញៀវ​ដោយ​ស្នើ​សុំ​ឲ្យ​លោក ហាវី ទូរស័ព្ទ​ត្រឡប់​ទៅ​គាត់​វិញ។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​​មេរៀន​​ក្នុង​​ទម្រង់​​ PDF សម្រាប់​ទាញ​យក​នេះ​រួម​មាន​​អក្ខរក្រម​វិទ្យុ​អន្ដរ​ជាតិ ដែល​គេ​ប្រើ​ដើម្បី​ជា​ការ​បញ្ជាក់​នូវ​ការ​ប្រកប​តាម​ទូរស័ព្ទ រួម​ទាំង​ផ្ដល់​នូវ​ឱវាទ​មួយ​ចំនួន​ចំពោះ​អ្វី​ដែល​គួរ​និយាយ និង​អ្វី​ដែល​មិន​គួរ​និយាយ​នៅ​ក្នុង​ស្ថាន​ភាព​ធ្វើ​ជំនួញ​ពាណិជ្ជកម្ម​។ លំហាត់​ជា​ច្រើន​នៅ​ក្នុង​ឯកសារ​ជំនួយ​មេរៀន​នេះ នឹ​ងជួយ​លោក​អ្នក​ហាត់​និយាយ​វាក្យ​ស័ព្ទ​ថ្មីៗ។