Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

បទសន្ទនាតាមទូរស័ព្ទ (បន្ដ)

បទសន្ទនាតាមទូរស័ព្ទ (បន្ដ)

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​រៀប​ចំ​ខ្លួន​សម្រាប់​ការ​ធ្វើ​សន្ទនា​តាម​ទូរស័ព្ទ​ និង​ស្វែង​យល់​អំពី​ពាក្យ​ពេចន៍​ក្រៀម​ភាសា/សំនួន​វោហារស័ព្ទ​​មួយ​ចំនួន​ដែល​គេ​និយម​ប្រើ​នៅ​ក្នុង​ភាសា​ធ្វើ​ជំនួញ​ពាណិជ្ជ​កម្ម។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​សិក្សា​អំពី​របៀប​ណែនាំ​ខ្លួន និង​បញ្ជាក់​អំពី​គោល​បំណង​របស់​លោក​អ្នក​តាម​ទូរស័ព្ទ​។ លោក​អ្នក​ក៏​នឹង​មាន​ឱកាស​ស្រង់​យក​បញ្ជី​ពាក្យ​ពេចន៍​នៃ​ការ​ប្រើ​ឃ្លោង​ឃ្លា ឬ​ប្រយោគ​ដ៏​មាន​ប្រយោជន៍​សម្រាប់​ការ​ធ្វើ​ទំនាក់​ទំនង​ការ​ងារ​តាម​ទូរស័ព្ទ​ផង​ដែរ​​ រួម​ទាំង​របៀប​ផ្ដល់​អនុសាសន៍ និង​របៀប​សម្ដែង​ពី​ការ​គួរ​សម​ នៅ​ពេល​សួរ​បញ្ជាក់​អំពី​គោល​បំណង​របស់​ភាគី​ម្ខាង​ទៀត​។ ក្រៅ​ពី​នេះ​ លោក​អ្នក​ក៏​នឹង​សិក្សា​ស្វែង​យល់​អំពី​វប្បធម៌​ធ្វើ​ជំនួញ​ពាណិជ្ជ​កម្ម​របស់​ពល​រដ្ឋ​​ប្រទេស​អូស្រ្ដាលី/ប្រទេស​លោក​ខាង​លិច​ ព្រោះ​ថា ការ​និយាយ​បញ្ជាក់​មូល​ហេតុ​​មុន​គេ​បង្អស់​នៅ​ពេល​ការ​​ចាប់​ផ្ដើម​សន្ទនា​តាម​ទូរស័ព្ទ​ ត្រូវ​គេ​យល់​ថា ជា​រឿង​ល្អ​មាន​​ប្រយោជន៍ ជា​ជាង​ការមិន​សមរម្យ​។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លោក ហាវី​ ទូរស័ព្ទ​ត្រឡប់​ទៅ​រក​លោក អ៊ែដវើដ។ លោក អ៊ែដវើដ ពន្យល់ថា លោក​បម្រុង​រៀប​ចំ​ដំឡើង​ការ​តាំង​បង្ហាញ​របស់​ក្រុមហ៊ុន​ហេល និង​ហាត​ធី នៅ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍។ លោក​សម្រេច​ជោគជ័យ​នៅ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​លោក ហាវី ឲ្យ​ទៅ​ជួប​លោកនៅ​មជ្ឈមណ្ឌល​ ដើម្បី​ឲ្យ​លោក​អាច​បង្ហាត់​បង្ហាញ​លោក ហាវី ពី​ការ​ងារ​តាំង​ពិព័រណ៍​ផ្សព្វ​ផ្សាយ។

ឯកសារ​ជំនួយ​មេរៀន​

លោក​អ្នក​នឹង​ទទួល​បាន​នូវ​ចំណុច​សំខាន់​ៗ​៦​យ៉ាង​ ដែល​លោក​អ្នក​ត្រូវ​ការ​ដើម្បី​រៀប​ចំ​ខ្លួន​សម្រាប់​ការ​ចាប់​ផ្ដើម​ការ​សន្ទនា​តាម​ទូរស័ព្ទ៖ ស្រាវជ្រាវ, រៀប​ចំ​ផែនការ, ត្រៀម​ចម្លើយ, ទាក់​ទង​តាម​អ៊ី​មែល, ត្រៀម​ព័ត៌មាន និង​អត្ថបទ​។ លោក​អ្នក​ក៏​នឹង​សិក្សា​ស្វែង​យល់​អំពី​វាក្យ​ស័ព្ទ និង​ពាក្យ​ពេចន៍​ក្រៀម​ភាសា/សំនួន​វោហារស័ព្ទ​មួយ​ចំនួន​​ដែល​គេ​និយម​ប្រើ​ទូទៅ​​នៅ​ក្នុង​ការ​ធ្វើ​ជំនួញ​ពាណិជ្ជ​កម្ម​ផង​ដែរ​។ ក្រៅ​ពី​នេះ​លោក​អ្នក​ក៏​នឹង​ហាត់​របៀប​ផ្ដល់​អនុសាសន៍​ដោយ​ប្រើ​វិធី​សមរម្យ​ថ្លៃថ្នូរ​ទៀត​ផង​។