Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ទំនាក់ទំនងជាលើកដំបូង

ទំនាក់ទំនងជាលើកដំបូង

នៅ​ក្នុង​មេរៀន​នេះ​ លោក​អ្នក​នឹង​សិក្សា​អំពីរបៀប​ណែនាំ​ខ្លួន​ឲ្យ​គេ​ស្គាល់ និង​វិធី​ឆ្លើយ​តប​ទៅ​នឹង​ការ​ណែនាំ​ខ្លួន​។ ជាមួយ​គ្នា​នេះ​ លោក​អ្នក​ក៏​នឹង​ហាត់​រៀន​និយាយ​របៀប​ស្នើ​សុំ​ឲ្យ​គេ​ជួយ​ ក៏​ដូច​ជា​ការ​ស្នើ​ខ្លួន​ផ្ដល់​ជំនួយ​ទៅ​គេ​វិញ​ផងដែរ។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​ហាត់​រៀន​របៀប​ណែនាំ​ខ្លួន និង​ឆ្លើយ​តប​ទៅ​នឹង​ការ​ណែនាំ​ខ្លួន​លោក​អ្នក ដោយ​មិន​ចាំ​បាច់​និយាយ​ត្រាប់​តាម​អ្វី​ដែល​ជន​ម្នាក់​ទៀត​និយាយ។ លោក​អ្នក​ក៏​នឹង​ស្វែង​យល់​ផង​ដែរ​ថា ​ការ​ចាប់​រលាក់​ដៃ​ភាគី​ម្ខាង​ទៀត​យ៉ាង​ណែន​ល្អ​នៅ​ពេល​ជួបគ្នា​ជា​លើក​ ដំបូង​គឺជា​ទម្លាប់​ធម្មតា​។ ក្រៅ​ពី​នេះ​ លោក​អ្នក​ក៏នឹង​សិក្សា​អំពី​របៀប​ស្នើ​សុំ​នរណាម្នាក់​ឲ្យ​គេ​ជួយ​ ដោយ​ប្រើ​នូវ​ការ​ប្រើ​ឃ្លា​ដូចជា ‘Is it alright with you if…?’។ ជាមួយគ្នា​នេះ​ដែរ លោក​អ្នក​ក៏​នឹង​សិក្សា​នូវ​វិធី​ផ្ដល់​ជំនួយ​ដល់​ជន​ណា​ម្នាក់ផងដែរ ដោយ​ប្រើ​ឃ្លា​ថា ‘Would you like…?’។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ ​សន្ទនា​នេះ ពិធីតាំង​ពិព័រណ៍ភេសជ្ជៈ​កំពុង​តែ​ដំណើរ​ការ​យ៉ាង​ពេញ​ទំហឹង។ នាង វិកថូរៀ បាន​ដឹង​ថា លោកស្រី លៀន និង​លោក ឡុក កំពុង​ធ្វើ​ដំណើរ​មក​ចូលរួម​ការ​តាំង​ពិព័រណ៍ ដូច្នេះ​នាង​ចេញ​មក​ក្រៅ​ ដើម្បី​រក​មើល​ពួកគេ​ដោយ​មិន​បាន​ទៅ​ជួយ​ធ្វើ​ការ​ជា​មួយ​នឹង​លោក ហាវី ក្នុង​កន្លែង​តាំង​ពិព័រណ៍​ឡើយ។ លោកស្រី លៀន និង​លោក ឡុក ធ្វើ​ដំណើរ​មក​ដល់​កន្លែង​តាំង​ពិព័រណ៍​ ហើយ​អង្គុយ​ជជែក​លេង​ជា​មួយ​នឹង​លោក ហាវី។

ឯកសារ​ជំនួយ​មេរៀន​

លោក​អ្នក​សិក្សា​អំពី​ពាក្យ ‘bit’ ជា​ពិសេស​របៀប​ប្រើ​វា​នៅ​ពេល​ដែល​និយាយ​ឆ្លង​ឆ្លើយ។ ក្រៅ​ពី​នេះ លោក​អ្នក​នឹង​ទទួល​បាន​នូវ​វាក្យ​ស័ព្ទ​មាន​ប្រយោជន៍​ជា​ច្រើន​ និង​ហាត់​ធ្វើ​លំហាត់​មួយ​ចំនួន ដើម្បី​ជួយ​លោក​អ្នក​រៀន​សូត្រ​អំពី​សិល្បៈ​នៃ​ការ​ចេះ​ស្នើ​សុំ​ឲ្យ​គេ​ ធ្វើ​អ្វី​មួយ និង​ស្នើ​ផ្ដល់​ជំនួយ​ដល់​ជន​ណាម្នាក់​ដោយ​ភាព​សមរម្យ​ទន់ភ្លន់​ថ្លៃថ្នូរ។