Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ទំនាក់ទំនងជាលើកដំបូង (បន្ដ)

ទំនាក់ទំនងជាលើកដំបូង (បន្ដ)

ទំនាក់ទំនងជាលើកដំបូង (បន្ដ)

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​នូវ​របៀប​និយាយយល់​​ស្រប​ជាមួយ​ដៃគូ​សន្ទនា​ និង​របៀប​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​បង្កប់​ន័យ​មួយ​ចំនួន​ដូចជា “Do you mind…?” និង​អនុវត្ដ​ប្រយោគ​បញ្ចប់​ការ​សន្ទនា​មួយ​ចំនួន​ផងដែរ។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​ហាត់​នូវ​របៀប​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​យល់​ស្រប​ចំពោះ​អ្វី​ មួយ​តាម​រយៈ​ការ​ប្រើ​ពាក្យ ‘so’, ‘too’ ឬ ‘either’ ឬ ‘neither’។ លោក​អ្នក​ក៏​នឹង​ទទួល​បាន​នូវ​ឱវាទ​វប្ប​ធម៌​ល្អ​ៗមួយ​ចំនួន​អំពី​របៀប​ដែល​​ពលរដ្ឋ​អូស្រ្ដាលី​អាច​ដោះ​ស្រាយ​បញ្ហា​តុល្យភាព​រវាង​មិត្ដ​ភាព និង​ការ​ធ្វើ​ជំនួញ​ពាណិជ្ជ​កម្មនៅ​​ក្នុង​បរិបទ​ទំនាក់​ទំនង​រវាង​អតិថិជន និង​អ្នក​ជំនួញ​។ ក្រៅ​ពី​នេះ លោក​អ្នក​ក៏​នឹង​ស្វែង​យល់​អំពី​សុជីវធម៌​នៃ​ការ​ប្រគល់​នាម​ប័ណ្ណ​ជំនួញ​ទៅជូន​នរណាម្នាក់​។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លោក ហាវី​ ធ្វើ​ការ​សន្ទនា​ជាមួយ​លោកស្រី លៀន និង​លោក ឡុក។ លោក ហាវី ដឹង​ថា លោក ឡុក មាន​ចំណង់​ចំណូល​ចិត្ដ​ស្ទូច​ត្រី​ទឹក​សាប​ដូច​លោក​ដែរ ហើយ​លោក ហាវី នឹង​រៀប​ចំ​ទូរស័ព្ទ​ទៅ​រក​លោក​ស្រី លៀន និង​លោក ឡុក នៅ​សណ្ឋាគារ។ នាង វិកថូរៀ ត្រឡប​មក​វិញបន្ទាប់​ពី​បាន​តាម​រក​តូប​លោកស្រី លៀន និង​លោក ឡុក នៅ​គ្រប់​ទី​កន្លែង​។ នៅ​ពេល​លោក ហាវី ណែនាំ​នាង​ឲ្យ​ស្គាល់​មិត្ដ​ថ្មី​របស់​លោក នាង​ក៏​មាន​អារម្មណ៍​ចង់​ខ្យល់​គ​ដួល។

ឯកសារ​ជំនួយ​មេរៀន​

លោក​អ្នក​នឹង​សិក្សា​ស្វែង​យល់​អំពី​សំណួន​/ឃ្លា​មួយ​ចំនួន​បង្ហាញ​នូវ​ការ​ យល់​ស្រប​ដោយ​ប្រើ​ពាក្យ​ ‘so’, ‘too’, ‘either’ និង​ ‘neither’ ព្រម​ទាំង​របៀប​ប្រើ​កិរិយាស័ព្ទ​ជំនួយ​​មួយ​ចំនួន។ ក្រៅ​ពី​នេះ​លោក​អ្នក​ ក៏​នឹង​សិក្សា​អំពី​សំនួន​វោហារស័ព្ទ “had better” និង​សិក្សា​វាក្ស​ស័ព្ទ​ជំនួញ​ពាណិជ្ជ​កម្ម​ដែល​មាន​ប្រយោជន៍​។ លោក​អ្នក​ក៏​នឹង​មាន​ឱកាស​ហាត់​អនុវត្ដ​នូវ​អ្វី​ដែល​បាន​សិក្សា​រួច​ហើយ​ ដែរ តាម​រយៈ​ឯកសារ​លំហាត់​មួយ​ចំនួន។