Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការបន្ដការសាកសួរ/ការតាមសាកសួរយកព័ត៌មានបន្ថែម

ការបន្ដការសាកសួរ/ការតាមសាកសួរយកព័ត៌មានបន្ថែម

ការបន្ដការសាកសួរ/ការតាមសាកសួរយកព័ត៌មានបន្ថែម

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​ស្វែង​យល់​នូវ​របៀប​ឆ្លើយ​តប​ទៅ​នឹង​ប្រយោគ​ស្រប និង​ប្រយោគ​បដិសេធ​មួយ​ចំនួន និង​វិធី​និយាយ​បញ្ជាក់ចំណុច​សំខាន់​នៃ​ការ​សន្ទនាគ្នា។

នៅ​ក្នុង​មេរៀ​ននេះ លោក​អ្នក​នឹង​ហាត់​រៀន​អំពី​របៀប​ណែនាំ​ខ្លួន​សាជាថ្មី​ រួម​ជា​មួយ​នឹង​ការ​ប្រើ​ពាក្យ​ “now” ដើម្បី​ជា​តម្រុយ​ផ្ដើម​ចំណុច​សំខាន់​នៃ​ការ​សន្ទនា​ និង​សិក្សា​អំពី​របៀប​ច្រាន​ចោល​សេចក្ដី​អញ្ជើញ​ដោយ​ប្រើ​ពាក្យ​សម្ដី​គួរ​សម​​ដោយ​ប្រើ​ពាក្យ “had better”។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​​សន្ទនា​នេះ មួយ​ថ្ងៃ​បន្ទាប់​ពី​ពិធី​ពិព័រណ៍​ភេសជ្ជៈ​រួច​មក​ លោក ហាវី​ បាន​ទូរស័ព្ទ​ទៅ​រក​លោក​ស្រី លៀន និង​លោក ឡុក នៅ​សណ្ឋាគារ។ លោក ហាវី មាន​ព័ត៌មាន​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​ស្ទូច​ត្រី ហើយ​លោក​មាន​បំណង​ចង់​អញ្ជើញ​គូស្វាមី​ភរិយា​ទាំង​ពីរ​ទៅ​ជួប​លោក​ ដឹក្លាស ដែល​ជា​នាយក​​ក្រុមហ៊ុន​លោក​នៅ​ពេល​អាហារ​ថ្ងៃ​ត្រង់​។

ឯកសារ​ជំនួយ​មេរៀន​

នៅ​ក្នុង​មេរៀន​នេះ​ លោក​អ្នក​សិក្សា​នូវ​របៀប​បន្ដ​ការ​សន្ទនា​ទៅ​មុខ​ទៀត​ដោយ​ប្រើ​ពាក្យ​ “now”, “by the way” និង​ “anyway”។ ក្រៅ​ពី​នេះ​ លោក​អ្នក​ក៏​នឹង​សិក្សា​ស្វែង​យល់​អំពី​របៀប​ឆ្លើយ​ដ៏​សមរម្យ​ ដើម្បី​បង្ហាញ​នូវ​ការ​យល់​ចិត្ដ​យល់​ថ្លើម​ផងដែរ។ លោក​អ្នកនឹង​មានឱកាស​សិក្សា​វាក្យ​ស័ព្ទ​សំខាន់ៗ និង​ហាត់​អនុវត្ដ​នូវ​អ្វី​ដែល​បាន​សិក្សា​រួច​ហើយ តាមរយៈ​ការ​ប្រើ​ឯកសារ​ធ្វើលំហាត់​មួយ​ចំនួន។