Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការជួបមុខគ្នា

ការជួបមុខគ្នា

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​ពាក្យ​ពេចន៍ និង​ឃ្លា​ប្រយោគ​សម្រាប់​ប្រើ​ប្រាស់​នៅ​កន្លែង​ទទួល​ភ្ញៀវ និង​សម្រាប់ការ​ជួប​មុខ​គ្នា​ដោយ​ផ្ទាល់ឡើង​វិញ​​។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​ហាត់​អនុវត្ដ​នូវ​របៀប​ណែនាំ​ជន​ដទៃ​​ឲ្យ​ស្គាល់​គ្នា និង​វិធី​និយាយ​បញ្ជាក់​អំពី​ផែនការ​សកម្មភាព​។ នៅ​ក្នុង​ការ​ជួប​ប្រជុំ ឬ​ការ​សន្ទនា​ជា​ក្រុម វា​គឺជា​ការ​ប្រពៃ និង​ការ​គួរ​សម ដែល​ជន​រាល់រូប​ស្គាល់​ឈ្មោះ​គ្នា​ទៅ​វិញ​ទៅ​មក​។ ក្រៅ​ពី​នេះ លោក​អ្នក​ក៏​នឹង​សិក្សា​ស្វែង​យល់​នូវ​របៀប​ប្រើ​ពាក្យ​ពេចន៍ និង​ឃ្លា​ប្រយោគ​ផ្ទាល់​ ឬ​ប្រើ​ឃ្លា​បច្ចុប្បន្ន​កាល​ នៅ​ពេល​និយាយ​ឡើង​វិញ​នូវ​សម្ដី​របស់​ជន​ណាម្នាក់។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លោកស្រី លៀន និង​លោក ឡុក អញ្ជើញ​ទៅ​ការិយាល័យ​របស់​ក្រុមហ៊ុន​ស្បៀង​អាហារ​ហេល និង​ហាត​ធី ដើម្បី​ជួប​ជា​មួយ​លោក​ ហាវី និង​លោក ដឹក្លាស។ នាង វិកថូរៀ មានឱកាស​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​នោះ​ដែរ។ លោក ដឹក្លាស និង​គូស្វាមី​ភរិយា​ បាន​ណែនាំ​ខ្លួន​ទៅ​វិញ​ទៅ​មក។ លោក ដឹក្លាស បាន​ស្នើ​ផែន​ការ​សកម្ម​ភាព​សម្រាប់​កិច្ច​ប្រជុំ​ដោយ​មាន​បញ្ចូល​អាហារ​ថ្ងៃ​ត្រង់​ផង​ដែរ។ លោក ឡុក មាន​ប្រសាសន៍​ថា លោក​ចង់​មើល​សួន​មច្ឆា​ និង​ជល​វប្បដ្ឋាន​ដទៃ​ទៀត ហើយ​អ្នក​ឯទៀត​ឯកភាព​ទៅ​នឹង​គំនិត​របស់​គាត់។ ដំបូង​លោក ដឹក្លាស ចាប់​ផ្ដើម​ជូន​ភ្ញៀវ​ដើរ​មើល​ជុំវិញ​ការិយាល័យ​របស់​លោក​។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះ នឹង​បង្រៀន​លោក​អ្នក​នូវ​សំនួន​សេចក្ដី/សំនួន​វោហារ​ស័ព្ទ​​ដូច​ជា “low key” និង​ការ​ប្រើ​សំនួន​នេះ ក្នុង​ទម្រង់​បច្ចុប្បន្ន​កាល ឬ​ក៏​ក្នុង​ទម្រង់​សំដី​រាយ​ការណ៍​​ដើម្បី​និយាយ​ឡើង​វិញ​នូវ​អ្វី​ និង​របៀប​ដែល​មនុស្ស​​ម្នាក់​ទៀត​បាន​និយាយ។ ក្រៅ​ពី​មាន​លំហាត់​សម្រាប់​ការ​សិក្សា​វាក្យ​ស័ព្ទ​សំខាន់ៗ លោក​អ្នក​ក៏​នឹង​ហាត់​អនុវត្ដ​នូវ​របៀប​ប្រាស្រ័យ​ទាក់​ទង​គ្នា​នៅ​ឯកន្លែង​ តុ​ខាង​មុខ​ការិយាល័យ​សម្រាប់​ចាំ​ទទួល​ភ្ញៀវផង​ដែរ​​ ជា​ទី​ដែល​លោក​អ្នក​បាន​ធ្វើ​ការ​ណាត់​ជួប។