Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការពិភាក្សារឿងការងារ

ការពិភាក្សារឿងការងារ

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​របៀប​លើក​យក​ប្រធានបទការ​ងារ​មកនិយាយ​​ពិភាក្សា, ស្វែង​យល់​អំពី​តម្រូវ​ការ​របស់​អតិថិជន និង​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ “​congratulations” មាន​ន័យ​ថា “ជួយ​អបរ​សាទរ” ឲ្យ​ត្រូវ​តាម​កាលៈទេសៈ និង​បរិបទ។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​ហាត់​រៀន​នូវ​របៀប​សួរ​ដល់​អតិថិជន​អំពី​តម្រូវ​ការ​របស់​ពួកគេ​ និង​វិធី​លើក​យក​ប្រធាន​បទ​ការងារ​មក​និយាយ​។ នៅ​ពេល​ធ្វើ​ជា​តំណាង​ឲ្យ​ក្រុម​ហ៊ុន​ណាមួយ ជា​អនុសាសន៍​លោក​អ្នក​មិន​គួរ​ប្រើ​ពាក្យ​សព្វ​នាម​ថា “I” នោះឡើយ ប៉ុន្ដែ​ត្រូវ​ប្រើ​ពាក្យ “We” ជំនួស​វិញ។ ក្រៅ​ពី​នេះ ក៏​មាន​ព័ត៌មាន​ផ្សេងៗ​ទៀត​ផងដែរអំពី​របៀប​ប្រើ, បញ្ចេញ​សំឡេង និង​ការ​ប្រើ​សំឡេង​លើក​ដាក់​សម្រាប់​ពាក្យ “congratulations”។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ នាង វិកថូរៀ និង​លោក ហាវី នាំ​លោកស្រី​ លៀន និង​លោក​ ឡុក ទៅ​កាន់​ជលវប្បដ្ឋាន/សួន​ចិញ្ចឹម​ត្រី។ បុគ្គលិក​របស់​ក្រុមហ៊ុន​ស្បៀង​អាហារ​ហេល និង​ហាត​ធី ឆ្លៀត​ឱកាស​លើក​ឡើង​នូវ​ប្រធាន​បទ​ក្នុង​ការ​ធ្វើ​ជំនួញ​ ដោយ​សម្លឹង​មើល​ឃើញ​លទ្ធផល​មួយ​ចំនួន​។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មាន​សំនួន​សេចក្ដី​/វោហារស័ព្ទ​មួយ​ចំនួន​ដែល​គេ​ប្រើ​ដើម្បី​សម្ដែង​នូវ​ក្ដី​អប​អរ​សាទរ​ដល់​ជន​ណាម្នាក់​ ដូច​ជា​ការ​ប្រើ​ពាក្យ “good on you” និង​ពាក្យ “well done”។ ក្រៅ​ពី​នេះ លោក​អ្នក​ក៏​នឹង​ហាត់​អនុវត្ដ​សំណួរ​ខ្លះៗ ដើម្បីបាន​ដឹង​​អំពី​តម្រូវ​ការ​របស់​អតិថិជន​ និង​ដើម្បី​សិក្សា​នូវ​វាក្យ​ស័ព្ទ​សំខាន់ៗ។