Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការពិភាក្សារឿងការងារ (បន្ដ)

ការពិភាក្សារឿងការងារ (បន្ដ)

ការពិភាក្សារឿងការងារ (បន្ដ)

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​នូវ​របៀប​ដាក់សំណើសុំ​ឲ្យ​មាន​ការ​ប្រជុំ​ជា​ផ្លូវការ ព្រម​ទាំង​ការ​ស្នើផ្ដល់ជំនួយ, ទទួល​ជំនួយ និង​បដិសេធ​ជំនួយ​។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​បាន​ជ្រាប​អំពី​របៀប​និយាយ​ឲ្យ​ដឹង​អំពី​គោល​បំណង​របស់​លោក​អ្នក​ជា​ភាសា​អង់គ្លេស។ លោក​អ្នក​ក៏​នឹង​ហាត់​រៀន​អំពីរបៀប​ ឬទម្រង់​ផ្សេងៗ​នៃការ​និយាយ​លា​គ្នា និង​វិធី​ទទួល​យក និង​ការ​បដិសេធ​ជំនួយ​របស់ដៃគូសន្ទនា​ប្រកប​ដោយ​ចរិយា​គួរសម និង​ថ្លៃថ្នូរ។ មិន​តែ​ប៉ុណ្ណោះ​ លោក​អ្នក​ក៏​នឹង​សិក្សា​អំពី​ការ​ប្រើ​ប្រាស់​ពាក្យ​ក្រៀម​ភាសា/សំនួន​វោហារ​ស័ព្ទ​​មួយ​ចំនួន​ផងដែរ​ដូច​ជា​ “give a hand” និង​ពាក្យ “sing out”។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ ដោយ​ស្ថិត​នៅ​ឯជនវប្បដ្ឋាន​នៅ​ឡើយ លោក ហាវី ព្យាយាម​ស្វែង​យល់​អំពី​វិធី​ដែល​ក្រុមហ៊ុនហេល និង​ហាតធី អាច​ជួយ​ដល់​ក្រុមហ៊ុន​លោកស្រី​ លៀន។ បន្ទាប់​ពី​ពួកគេ​ជូន​លោកស្រី​ លៀន និង​លោក ឡុក ឡើង​រថយន្ដ​ឈ្នួល​ហើយ​នោះ នាង​ វិកថូរៀ មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​ឃើញ​លោក ហាវី បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​លោក​ស្រី លៀន​ ចូល​រួម​កិច្ច​ប្រជុំ​ជា​ផ្លូវ​ការ​មួយ។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានសំនួន​សេចក្ដី​/វោហារស័ព្ទ​មួយ​ចំនួន​ដែល​លោក​អ្នក​អាច​ប្រើ​ដើម្បី​លើក​យក​ប្រធា​ន​បទ​ការងារ​ជំនួញ​មក​ពិភាក្សា និង​វិធីខ្លះ​ក្នុង​ការ​និយាយ​ស្ដី​ដោយ​ការ​គួរ​សម​សម្រាប់​ការ​ទទួល​យក ឬ​ការ​បដិសេធ​សំណើរ​បស់​ជន​ណា​ម្នាក់ និង​ការ​ផ្ដល់​សំណើ​ជំនួយ​ដល់​ជន​ណាម្នាក់។ មិន​តែ​ប៉ុណ្ណោះ លោក​អ្នក​នឹង​បាន​សិក្សា​​នូវ​ពាក្យ​សំនួន​វោហារ​ស័ព្ទ​​មួយ​ចំនួន​ដូច​ជា “nut out” និង​ពាក្យ “get cracking” និង​សិក្សា​អំពី​វាក្យ​ស័ព្ទ​សំខាន់​មួយ​ចំនួន​ផង​ដែរ។ ក្រៅ​ពី​នេះ លោក​អ្នក​នឹង​មានឱកាស​ហាត់​រៀន​នូវ​អ្វី​ដែល​បាន​សិក្សា​ជាមួយ​នឹង​ការ​ធ្វើលំហាត់​សរសេរ​។​