Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការជួបប្រជុំ

ការជួបប្រជុំ

នៅ​ក្នុង​មេរៀន​នេះ​ លោក​អ្នក​នឹង​សិក្សា​នូវ​ពាក្យ​ពេចន៍ និង​ឃ្លា​ប្រយោគ​ជាច្រើន​ដែល​គេ​ច្រើន​ប្រើ​នៅ​ពេល​ប្រជុំ​ម្ដងៗ។ ក្រៅ​ពីនេះ លោក​អ្នក​ក៏​នឹង​បាន​ដឹង​នូវ​របៀប​រៀប​ចំ​ការ​ប្រជុំ​ជាមួយ​នឹង​ជន​និយាយ​ភាសា​អង់គ្លេស​ផង​ដែរ។

នៅ​ក្នុង​មេរៀននេះ លោក​អ្នក​នឹង​មាន​ឱកាស​ស្វែង​យល់​អំពី​តួនាទី​របស់​ប្រធាន​អង្គ​ប្រជុំ, របៀប​បញ្ជាក់​នូវ​គោល​បំណង​នៃ​កិច្ច​ប្រជុំ និង​ការ​ប្រកាស​ណែនាំអំពី​របៀប​វារៈ​នៃ​ការ​ប្រជុំ។ លោក​អ្នក​ក៏​នឹង​មានលទ្ធភាព​ក្នុង​ការ​សិក្សា​ពាក្យ​ពេចន៍​សមរម្យ​ក្នុង​ភាសា​អង់គ្លេស​សម្រាប់​ការ​និយាយ​កាត់​សម្ដី​ និង​របៀប​និយាយ​តប​ក្នុង​ករណី​មាន​ការ​និយាយ​កាត់​សម្ដី និង​វិធី​ក្នុង​ការ​សង្ខេប​ខ្លឹម​សារ​​នៃ​ការ​ពិភាក្សា​ឡើងវិញ ឬ​ក៏​សង្ខេប​សម្ដី​របស់​ជន​ណាម្នាក់។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លោក ដឹក្លាស, នាង​ ឃែរ៉ូឡាញន៍, លោក ហាវី និង​នាង វិកថូរៀ ជួប​គ្នា​ពិភាក្សា​អំពី​ការ​ធ្វើ​បទ​បង្ហាញ​នៅ​ថ្ងៃ​ស្អែក។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មាន​ឱវាទ​ល្អ​១០​យ៉ាង​សម្រាប់​ការ​ប្រជុំ​ពិភាក្សា​ការ​ងារ​ឲ្យ​បាន​ល្អ​ប្រពៃ។ ក្រៅ​ពី​នេះ​ ឯកសារ​ជំនួយ​មេរៀន​​ក៏​មាន​ជូន​នូវ​ពាក្យ​ពេចន៍​សំខាន់ៗ​នៅ​ក្នុង​ភាសា​អង់គ្លេស​ផង​ដែរ​ដែល​ទាក់​ទង​នឹង​ការ​ប្រជុំ និង​របៀប​ប្រើ​ប្រាស់​ពាក្យ​ទាំង​នោះ​ក្នុង​បរិបទ​ត្រឹម​ត្រូវ​សមរម្យ។ លោក​អ្នក​ក៏​នឹង​មាន​ឱកាស​ហាត់​បញ្ជាក់​អំពី​គោល​បំណង​របស់​លោក​អ្នក​ និង​សិក្សា​នូវ​វាក្យ​ស័ព្ទ​ទាក់​ទិន​នឹង​មេរៀន​នេះផងដែរ។