Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការជួបប្រជុំ (បន្ដ)

ការជួបប្រជុំ (បន្ដ)

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​មាន​ឱកាស​សិក្សា​អំពី​របៀប​បង្ហាញ​ការ​ឯកភាព និង​ការ​ជំទាស់​ដោយ​ការ​គួរ​សម​​​ជា​ភាសា​អង់គ្លេស​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រជុំ។

នៅក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​ស្វែង​យល់​អំពី​របៀប​របប និង​បែប​បទ​នៃ​ការ​ចូល​រួម​អង្គ​ប្រជុំ​នៅ​ក្នុង​ប្រទេស​លោក​ខាង​លិច ដូច​ជា​ប្រទេស​អូស្រ្ដាលី។ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​បង្ហាញ​អំពី​គំនិត​ជំទាស់ និង​មតិ​ស្រប​ដោយ​ការ​គួរ​សម​ជា​ភាសា​អង់គ្លេស។​ លើស​ពី​នេះ លោក​អ្នក​ក៏​នឹង​មាន​ឱកាស​ហាត់​អនុវត្ដ​សួរ​សំណួរ​បញ្ជាក់​, និយាយ​ស្នើសុំ​បន្ដ​កិច្ច​ប្រជុំ និង​របៀប​បិទ​អង្គ​ប្រជុំ​ផង​ដែរ។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ កិច្ច​ប្រជុំ​រវាង​លោក ហាវី, នាង​ ឃែរ៉ូឡាញន៍, លោក ដឹក្លាស​ និង​នាង វិកថូរៀ បាន​ឈាន​ដល់​ទី​បញ្ចប់។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មាន​ការ​ពន្យល់​ជា​ច្រើន​អំពី​ពាក្យ​ពេចន៍​ក្រៀម​ភាសា/សំនួន​វោហារស័ព្ទ​​មួយ​ចំនួន​ដែល​មាន​ន័យ​មិន​ធម្មតា​​ដូច​ជា​ពាក្យ “to bring someone up to scratch” និង “to fill someone in”។ លោក​អ្នក​ក៏​នឹង​មាន​ឱកាស​ហាត់​ផ្ដល់​មតិយោបល់​របស់​លោក​អ្នក​នៅ​ក្នុង​អង្គ​ប្រជុំ​ដោយ​ការ​គួរ​សម​ផងដែរ។ មិន​តែ​ប៉ុណ្ណោះ​លោក​អ្នក​នឹង​បាន​សិក្សា​អំពី​វាក្យ​ស័ព្ទ​សំខាន់ៗ​ទៀត​ផង​តាម​រយៈ​លំហាត់​មួយ​ចំនួន។