Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការធ្វើបទបង្ហាញ-ផ្នែកទី១

ការធ្វើបទបង្ហាញ-ផ្នែកទី១

នៅក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​រៀប​ចំ និង​ផ្ដល់​បទ​បង្ហាញ​ផ្នែកវិស័យ​ជំនួញ​ជា​ភាសា​អង់គ្លេស។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​ស្វែង​យល់​នូវ​របៀប​ណែនាំ​​ឲ្យ​ស្គាល់​អ្នក​ធ្វើ​បទ​បង្ហាញ​ជា​លក្ខណៈ​ផ្លូវ​ការ និង​ក្រៅ​ផ្លូវការ​។ លោក​អ្នក​ក៏​នឹង​បាន​ទទួល​នូវ​សេចក្ដីណែនាំ​អំពីរបៀបរៀប​ចំ​សម្រាប់ការ​ប្រជុំ និង​ដើម្បី​ធានា​ឲ្យ​បាន​ថា បទ​បង្ហាញ​របស់​លោក​អ្នក​មាន​ដំណើរ​ការ​រលូត​យ៉ាង​មាន​ប្រសិទ្ធ​ភាព​​ខ្ពស់​។ លោក​អ្នក​ក៏​នឹង​បាន​ដឹង​អំពី​របៀប​ប្រាប់​ដល់​អ្នក​ចូល​រួម​អំពី​របៀប​វារៈ​ និង​ដំណើរ​ការ​នៃ​បទ​បង្ហាញ​ពី​ដើម​ដល់​ចប់​ផង​ដែរ តាម​រយៈ​ការ​ប្រើ​សញ្ញា និង​ការ​បញ្ចេញ​កាយ​វិការ​ និង​ទឹក​មុខ​ ដែល​គេ​អាច​យល់​បាន​យ៉ាង​ច្បាស់​នៅ​ក្នុង​ប្រទេស​លោក​ខាង​លិច​ ដូច​ជា​ប្រទេស​អូស្រ្ដាលី​ជា​ដើម។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លោក ហាវី, នាង​ឃែរ៉ូឡាញន៍, លោក​ ដឹក្លាស, នាង​វិកថូរៀ ជួប​ប្រជុំ​ជា​មួយ​នឹង​លោកស្រី​ លៀន និង​លោក ឡុក។ លោក ដឹក្លាស ណែនាំ​បង្ហាញ​ឲ្យ​ដឹង​ថា លោក ហាវី ​ជា​អ្នក​ធ្វើ​បទ​បង្ហាញ​សំខាន់​ម្នាក់ ហើយ​លោក ហាវី ក៏​បង្ហាញ​ឲ្យ​ដឹង​ជា​គោល​ៗនៃ​របៀប​វារៈ​នៃ​បទ​បង្ហាញ​នោះ។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មាន​ឧទាហរណ៍​ជា​ច្រើន​នៃ​ឃ្លា​ប្រយោគ​ដែល​លោក​អ្នក​អាច​ប្រើ​សម្រាប់​ការ​ណែនាំ​ផ្ដល់​បទ​បង្ហាញ​ជា​លក្ខណៈ​ផ្លូវ​ការ និង​ក្រៅផ្លូវការ រួម​ទាំង​កិរិយាស័ព្ទ​វិសេស​មួយ​ចំនួន​ដែល​គេ​ប្រើ​សម្រាប់​បញ្ជាក់​អំពី​លំដាប់លំដោយ​​នៃ​បទ​បង្ហាញ និង​ឱវាទ​មួយ​ចំនួន​ដែល​ជួយ​អ្នក​ផ្ដល់​បទ​បង្ហាញ​បាន​យ៉ាង​ល្អ​ប្រសើរ។ ក្រៅ​ពី​នេះ លោក​អ្នក​ក៏​នឹង​មាន​ឱកាស​សិក្សា​អំពី​វាក្យ​ស័ព្ទ​សំខាន់ៗ តាម​រយៈ​ការ​ធ្វើ​លំហាត់​មួយ​ចំនួន​ទៀត​ផង។