Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការធ្វើបទបង្ហាញ-ផ្នែកទី១ (បន្ដ)

ការធ្វើបទបង្ហាញ-ផ្នែកទី១ (បន្ដ)

ការធ្វើបទបង្ហាញ-ផ្នែកទី១ (បន្ដ)

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​បាន​សិក្សា​អំពី​របៀប​បញ្ចប់​វគ្គ​នីមួយៗ​នៅ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ជា​ភាសា​អង់គ្លេស។ លោក​អ្នក​ក៏​នឹង​បាន​ដឹង​នូវ​វិធី​ពន្យល់​ដល់​អ្នក​ចូល​រួម​ ប្រសិន​បើ​ឧបករណ៍​ណា​មួយ​ដែល​គេ​ប្រើ​សម្រាប់ធ្វើ​បទ​បង្ហាញ​ខូច​ ឬ​មិនដំណើរការ។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​មាន​ឱកាស​ស្វែង​យល់​នូវ​របៀប​ចាប់​ផ្ដើម​វគ្គ​ណា​មួយ​នៃ​បទ​បង្ហាញ​​​របស់​លោក​អ្នក និង​វិធី​និយាយ​បញ្ចប់​វគ្គ​នោះ ដោយ​ការ​និយាយ​សង្ខេប​ឡើងវិញ​នូវ​គោល​បំណង​នៃ​វគ្គ​នោះ​ឲ្យ​បានច្បាស់​លាស់។ លោក​អ្នក​ក៏​នឹង​បានសិក្សា​អំពី​ការ​ប្រើ​ប្រាស់​ពាក្យពេចន៍ និង​ឃ្លា​ប្រយោគ​​​មួយ​ចំនួន​ជា​ភាសា​អង់គ្លេស​​ផងដែរ ដែល​លោកអ្នក​ត្រូវ​ការ​ដើម្បី​ប្រើ​សម្រាប់​ពន្យល់​​ដល់​អ្នក​ចូល​រួម​ ប្រសិន​បើ​ឧបករណ៍​សម្រាប់ធ្វើ​បទ​បង្ហាញ​ខូច ឬ​មិនដំណើរការ។ ការ​ត្រៀម​ផែន​ការ​បម្រុង​គ្រា​អាសន្ន​ទុក​ជា​មុន​ ក្រែង​មាន​បញ្ហា​កើត​ឡើងនឹង​ជួយ​ឲ្យ​លោកអ្នក​អាច​បន្ដ​ការ​ធ្វើ​បទ​បង្ហាញ​ដោយ​មាន​ជំនឿ​ទុក​ចិត្ដ​លើ​ខ្លួន​ឯង​។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លោក ហាវី​ បញ្ចប់​ផ្នែក​ទី​មួយ​នៃ​បទ​បង្ហាញ​របស់​លោក ហើយ​លោក​ណែនាំ​​នាង វិកថូរៀ ឲ្យ​ធ្វើ​បទ​បង្ហាញ​បន្ដ​។ ជា​អកុសល​ដោយ​សារ​មាន​បញ្ហា​ក្នុង​ការ​បង្ហាញ​តាម​កុំ​ព្យូទ័រ​នាង វិកថូរៀ មិន​អាច​ធ្វើ​បទ​បង្ហាញ​ដូច​ការ​គ្រោង​ទុក​ឡើយ។ នាង​មាន​ការ​អាក់​អន់​ចិត្ដ​ ហើយ​ចេញ​ពី​បន្ទប់​ទៅ​ ដើម្បី​ទៅ​រក​​សម្ភារៈ​មក​ប្រើ​ជា​ជំនួយ​។ លោក ហាវី ក៏​ធ្វើ​បទ​បង្ហាញ​លើ​ផ្នែក​របស់​លោក​ជា​បន្ដ​ទៀត​។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានសំនួន​វោហារស័ព្ទ/​ឃ្លា​ប្រយោគ​ជា​ភាសា​អង់គ្លេស​មួយ​ចំនួន​សម្រាប់ការ​ចាប់​ផ្ដើម​វគ្គ​ណាមួយ​នៃ​បទ​បង្ហាញ​ និង​របៀប​បញ្ចប់​វគ្គ​នោះ។ លោក​អ្នក​ក៏​នឹង​បាន​សិក្សា​នូវ​ពាក្យ​ពេចន៍​សម្រាប់​ប្រើ​ក្នុងការ​ពិពណ៌នា​បញ្ហា​ផង​ដែរ ក្នុង​នោះ​មាន​ដូចជា “hitch” និង “glitch”។ លោក​អ្នក​ក៏​នឹង​មាន​ឱកាស​ហាត់​អនុវត្ដ​វាក្យ​ស័ព្ទ​សំខាន់ៗ​ទៀត​ផង​តាម​រយៈ​ការ​ធ្វើ​លំហាត់។