Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការធ្វើបទបង្ហាញ-ផ្នែកទី២

ការធ្វើបទបង្ហាញ-ផ្នែកទី២

នៅ​ក្នុងមេរៀន​នេះ​ លោក​អ្នក​នឹង​សិក្សា​នូវ​របៀប​ពិពណ៌នា​ក្រាហ្វ, Chart និង​តារាង​ស្ថិតិ​ជា​ភាសា​អង់គ្លេស​នៅ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​ភាសា​អង់គ្លេស​ដែល​លោកអ្នកត្រូវការ​ដើម្បីណែនាំ​ពន្យល់​រូបភាព​ជំនួយ​, ពិពណ៌នា​ការ​ប្រែប្រួល​ព័ត៌មាន​នៅ​លើ​ក្រាហ្វ​ និង​របៀប​ទទួល និង​ឆ្លើយសំណួរ​ដែល​ឥត​ព្រាង​ទុក​។ ក្រៅ​ពីនេះ​ លោក​អ្នក​ក៏​នឹង​បានសិក្សា​ស្វែង​យល់​នូវ​របៀប​បង្ហាញ​ព័ត៌មាន​តាម​ចំណុច​មួយៗ​ទៅ​តាម​លេខ​រៀង​ដោយ​រលូន​ទៀត​ផង។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ បច្ចេក​វិទ្យា​បាន​ធ្វើ​ឲ្យ​នាង​ វិកថូរៀ មាន​ការ​ខក​ចិត្ដ​។ ដូច្នេះ​លោក ហាវី បន្ដ​ការ​ធ្វើ​បទ​បង្ហាញ​ដោយ​ការ​បញ្ជាក់​អំពី​តួ​លេខ។ នាង​ វិកថូរៀ ត្រឡប់​​មក​វិញ​រួច​បញ្ចប់​បទ​បង្ហាញ​នៃ​ផ្នែក​របស់​នាងស្ដី​អំពី​តៅហ៊ូ​ស៊ូគី។ ចំណែក​នាង ឃែរ៉ូឡាញន៍ បង្ហាញ​ជូន​លោក​ស្រី​ លៀន និង​លោក ឡុក អំពី​គោល​ការណ៍​ណែ​នាំ​សម្រាប់​សម្ព័ន្ធ​ភាព​ជា​ដៃ​គូ។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានពាក្យ​ពេចន៍​ និង​ឃ្លា​ប្រយោគ​ភាសា​អង់គ្លេស​មួយ​ចំនួន​ដែល​គេ​ប្រើ​សម្រាប់​​ពិពណ៌នា​ផ្ដល់​ព័ត៌មាន​នៅ​លើ​ Chart ឬ​ក្រាហ្វ។ លោក​អ្នក​ក៏​នឹង​មាន​ឱកាស​សិក្សា​វាក្យ​ស័ព្ទ​សំខាន់ៗ តាមរយៈ​លំហាត់ និង​ការ​ហាត់​អនុវត្ដ​ពិពណ៌នា​ក្រាហ្វ​អំពី​ការ​លក់​ទំនិញ​ផង​ដែរ​។