Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការធ្វើបទបង្ហាញ-ផ្នែកទី២ (បន្ដ)

ការធ្វើបទបង្ហាញ-ផ្នែកទី២ (បន្ដ)

ការធ្វើបទបង្ហាញ-ផ្នែកទី២ (បន្ដ)

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​រៀប​ចំ​វគ្គ​សំណួរ​ និង​ចម្លើយ​ជាភាសា​អង់គ្លេស រួម​ទាំង​វិធី​បិទ​បញ្ចប់​ការធ្វើ​បទ​បង្ហាញ​ទាំងមូល។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​នូវ​របៀប​អញ្ជើញ​គេ​ឲ្យ​សួរ​សំណួរ​នៅ​ពេល​ចុង​បញ្ចប់​នៃ​ការ​ធ្វើ​បទ​បង្ហាញ​របស់​លោក​អ្នក​ជា​ភាសា​អង់គ្លេស។ លោក​អ្នក​ក៏នឹង​មាន​ឱកាស​ស្វែង​យល់​នូវ​របៀប​​ផ្ដល់​មតិយោបល់​/ការ​យល់ឃើញ, ការ​សួរ​សំណួរ​បញ្ជាក់​, ការ​បក​ស្រាយ​ផ្ដល់​ចម្លើយ​​ទៅ​នឹង​សំណួរ​​ណា​មួយ​នៅ​ពេល​ដែល​លោក​អ្នក​មិន​ដឹង​ចម្លើយ​ពិត​ប្រាកដ​ រួម​ទាំង​ការ​បិទ​បញ្ចប់​បទ​បង្ហាញ​របស់​លោក​អ្នក​។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លោក ហាវី ចាប់​ផ្ដើម​នាទី​សំណួរ និង​ចម្លើយ រីឯ​លោក ដឹក្លាស​ ជា​អ្នក​បញ្ចប់​ការ​ធ្វើ​បទ​បង្ហាញ។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានឃ្លា​ប្រយោគ​មួយ​ចំនួន​សម្រាប់​ជួយ​លោក​អ្នក​ដោះ​ស្រាយ​ឆ្លើយ​សំណួរ​អ្នក​ចូលរួម និង​ដើម្បី​ឆែក​មើល​ថា តើ​ចម្លើយ​របស់​លោក​អ្នក​ពេញ​ចិត្ដ​អ្នក​ចូលរួម​ ឬយ៉ាង​ណា។ មិន​តែប៉ុណ្ណោះ​លោក​អ្នក​នឹង​រៀន​របៀប​បិទ​បញ្ចប់​បទ​បង្ហាញ​ និង​ចេះ​ប្រើ​ពាក្យ​ “pros” ​និង​ “cons”។ លើស​ពីនេះ លំហាត់​មួយ​ចំនួន​ នឹង​ជួយ​អ្នក​ពង្រឹង​ការសិក្សា​វាក្យ​ស័ព្ទ​សំខាន់ៗ។