Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការចរចា-ផ្នែកទី១

ការចរចា-ផ្នែកទី១

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​រៀប​ចំ​ការ​ចរចា​ជាភាសា​អង់គ្លេស​ ដោយ​រួម​ទាំង​របៀប​ស្វាគមន៍​អ្ន​ក​ចូលរួម និង​ការ​រៀប​ចំ​កន្លែង​ចាប់ផ្ដើ​ម​ការ​ចរចា។

នៅ​ក្នុង​មេរៀន​នេះ លោកអ្នក​នឹង​សិក្សា​នូវ​ជំហាន​សំខាន់ៗ ដែល​លោកអ្នក​អាច​ប្រើ​ដើម្បី​រៀប​ចំ​ការ​ចរចា​ឲ្យ​បាន​ជោគជ័យ។ លោកអ្នកក៏នឹង​មាន​ឱកាស​ហាត់​រៀន​របៀប​​រៀប​ចំ​កន្លែង​ប្រជុំ​ដែល​មាន​លក្ខណៈល្អ​សមប្រកប​, ណែនាំ​អ្នក​សង្កេត​ការ/អ្នក​ចូលរួម​មើល និង​របៀប​ស្នើសុំ​ឯកភាព​ចំពោះ​របៀប​វារៈ​នៃ​ការ​ប្រជុំចរចា។ ក្រៅ​ពីនេះ យើង​ក៏នឹង​ពិនិត្យ​មើល​លើ​ការ​ផ្ដល់​ព័ត៌មាន​គោល ឬក៏​ប្រវត្ដិ​​នៃ​ការ​ចរចា​ផងដែរ។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លោក ដឹក្លាស បើក​កិច្ច​ប្រជុំ​ដើម្បី​ចរចា​កិច្ច​ការ​ជំនួញ​ជា​មួយ​លោកស្រី លៀន និង​លោក ឡុក ដោយ​បង្កើត​ឲ្យ​មាន​បរិយាកាស​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​មាន​អារម្មណ៍​កក់​ក្ដៅ​។ លោក​ណែនាំ​អង្គ​ប្រជុំ​ថា អាម៉េដ ជា​អ្នក​សង្កេត​ការ​ក្នុង​អង្គ​ប្រជុំ​នេះ។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានឧទាហរណ៍​ជា​ច្រើន​សម្រាប់របៀប​បង្កើត​បរិយាកាស​ចរចា​ឲ្យ​បាន​សមរម្យ​ល្អ​ តាំង​ពី​ពេល​ចាប់​ផ្ដើម​នៃ​ការ​ប្រជុំ៖ ការស្វាគមន៍, ការ​ផ្ដល់​ជំនួយ និង​ភេសជ្ជៈ, ការចរចា​/ការនិយាយ​តូច​តាច​, ការ​ប្រាប់​ឲ្យដឹង​អំពី​រយៈ​ពេល​នៃ​ការ​ប្រជុំ និង​ការ​បញ្ជាក់​អំពី​ការព្រមព្រៀង។ ក្រៅ​ពី​នេះ ក៏មាន​លំហាត់​ជា​ច្រើន​សម្រាប់​ជួយ​លោកអ្នក​សិក្សា​អំពី​វាក្យ​ស័ព្ទ​សំខា់ៗ​នៅ​ក្នុង​បទ​សន្ទនា​ផងដែរ។