Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការចរចា-ផ្នែកទី១ (បន្ដ)

ការចរចា-ផ្នែកទី១ (បន្ដ)

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​ភាសា​អង់គ្លេស​ដែល​លោកអ្នក​ត្រូវការ​ដើម្បី​រ៉ាយរ៉ាប់​/គូស​បញ្ជាក់​អំពី​គោល​ជំហរ​របស់​លោកអ្នក, របៀប​សួរ​បញ្ជាក់​ចំណុច​មិន​ច្បាស់លាស់ និង​ហាត់​រៀន​របៀប​ខុសៗ​គ្នា​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ដៃគូធ្វើ​ជំនួញ​។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​ស្វែង​យល់​នូរ​របៀប​និយាយ​បញ្ជាក់​ចំណុច​មិន​ច្បាស់​លាស់​ និង​ដើម្បី​បញ្ជាក់​ការ​យល់​ដឹង​ ព្រមទាំង​វិធី​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​ណា​មួយ។ លើស​ពី​នេះ​លោក​អ្នក​ក៏​នឹង​បាន​ជ្រាប​ផង​ដែរ​នូវ​របៀប​បង្ហាញ​គោល​ជំហរ​របស់​លោក​អ្នក​ នៅ​ក្នុង​វិធី​មួយ​ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​លោក​អ្នក​អាច​កែ​ប្រែ​ជំហរ​នោះ​បាន​ទៅ​ថ្ងៃ​ក្រោយ។ លោក​អ្នក​ក៏​នឹង​បាន​សិក្សា​ពាក្យ​ពេចន៍ និង​ពាក្យ​កាត់​មួយ​ចំនួន​ជា​ភាសា​អង់គ្លេស​ដែល​គេ​ប្រើ​នៅ​ក្នុង​ការ​ចរចា​ផ្នែក​ជំនួញ​ពាណិជ្ជកម្ម​ផង​ដែរ​ ដូច​ជា​ពាក្យ “umbrella statement” និង “argy-bargy”។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ ការ​ចរចា​គ្នា​បាន​ចាប់​ផ្ដើម​ដំណើរការ​។ លោក ដឹក្លាស និយាយ​បញ្ជាក់​អំពី​គោល​ជំហរ​របស់​ខ្លួន​ ហើយ​លោកស្រី លៀន ឆ្លើយ​តប​ដោយ​ការ​សួរ​បញ្ជាក់​នូវ​អ្វីៗ​ដែល​លោក​ ដឹក្លាស​ បាន​លើក​ឡើង​។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មាន​ឃ្លា​ប្រយោគ​ជា​ភាសា​អង់គ្លេស​ដែល​លោក​អ្នក​អាច​ប្រើ​ប្រាស់​នៅ​ពេល​ត្រូវ​ការ​បញ្ជាក់​អំពី​ព័ត៌មាន​ណាមួយ។ ក្រៅ​ពី​នេះ លោក​អ្នក​ក៏​នឹង​សិក្សា​ឃ្លា​ប្រយោគ​/សំនួន​សេចក្ដី/វោហារស័ព្ទ​​មួយ​ចំនួន​បន្ថែម​ទៀត​ដែរ សម្រាប់​ប្រើ​នៅ​ក្នុង​ការ​ចរចា ដូច​ជា​ពាក្យ “win/win situation”។ លោក​អ្នក​ក៏​នឹង​អាច​សិក្សា​អំពី​វេយ្យាករណ៍​នៃ​ប្រយោគ​បដិសេធ​២ដង។ យើង​ក៏​មាន​លំហាត់​ជា​ច្រើន​សម្រាប់​ជួយ​អ្នក​ក្នុង​ការ​សិក្សា​នូវ​វាក្យ​ស័ព្ទ​សំខាន់ៗ​ផងដែរ។