Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការចរចា-ផ្នែកទី២

ការចរចា-ផ្នែកទី២

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​ភាសា​អង់គ្លេស​​សម្រាប់​ប្រើ​នៅ​ក្នុង​ការ​ចរចា/​តថ្លៃ​ ដោយ​រួម​បញ្ចូល​នូវ​របៀប​​ខុស​គ្នា​មួយ​ចំនួន​ក្នុងការ​​និយាយ​​​យល់​ព្រម​ទទួល ក៏​ដូច​ជា​ការ​បដិសេធ​លើ​សំណើ​​​ណា​មួយ​។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​ស្វែង​យល់​នូវ​របៀប​ទទួល​យក​សំណើ​នានា​ជា​ភាសា​អង់គ្លេស។ មិន​តែ​ប៉ុណ្ណោះ​ លោក​អ្នក​ក៏​នឹង​សិក្សា​នូវ​វិធី​បដិសេធ​លើ​សំណើ​ផង​ដែរ ដោយ​មិន​ចាំ​បាច់​ប្រើ​ការ​និយាយ​បែប​អវិជ្ជមាន។ លោក​អ្នក​នឹង​បាន​ដឹង​នូវ​របៀប​និយាយ​បញ្ជាក់​អំពី​ចំណង់​ចំណូល​ចិត្ដ​, ទទួល​យកសំណើ​ដោយ​មាន​លក្ខខណ្ឌ, បដិសេធ​សំណើ​ដោយ​ផ្ដល់​នូវ​គំនិត​អ្វីថ្មី និង​ឆ្លើយ​សំណួរ​នៅ​ពេល​ដែល​លោក​អ្នក​មិន​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​សម្រេចចិត្ដ។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លោកស្រី លៀន សួរ​ទៅ​លោក ដឹក្លាស​ ទាក់​ទង​នឹង​ការ​ចាត់​ចែង​ក្នុង​ការ​ដឹក​ជញ្ជូន​។ ពួកគេ​ទាំង​ពីរ​នាក់​ធ្វើ​ការ​ចរចា​គ្នា​រហូត​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មាន​ការ​ប្រើ​ឃ្លា​ប្រយោគ​មួយ​ចំនួន​នៅ​ពេល​ចរចា/​តថ្លៃ​ជាមួយ​នឹង​អតិថិជន។ លោក​អ្នក​ក៏​នឹង​ទទួល​បាន​នូវ​ពាក្យ​ពេចន៍ និង​ឃ្លាប្រយោគ ឬសំនួនសេចក្ដី​/វោហារស័ព្ទ​ជា​ច្រើន​ដែល​គេ​ប្រើ​នៅ​ក្នុង​ផ្នែក​ពាណិជ្ជកម្ម​អន្ដរជាតិ ឬ​ការ​ធ្វើ​ជំនួញ​អន្ដរជាតិ ដូច​ជា​ពាក្យ “MoU” និង​ពាក្យ “Pro Rata”។ ក្រៅ​ពី​នេះ លោក​អ្នក​នឹង​មាន​លំហាត់​ជា​ច្រើន​សម្រាប់​ជួយ​លោក​អ្នក​ក្នុង​ការ​សិក្សា​នូវ​វាក្យ​ស័ព្ទ​សំខាន់ៗ​ទៀត​ផង។