Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការចរចា-ផ្នែកទី២ (បន្ដ)

ការចរចា-ផ្នែកទី២ (បន្ដ)

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​ដោះ​ស្រាយការមិនចុះ​សម្រុង​គ្នា, ​ជម្លោះ​ ឬភាព​ខ្វែង​គំនិត​ និង​វិធី​បញ្ចប់​ការ​ចរចា​ដោយ​ប្រើភាសា​អង់គ្លេស។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​មាន​ឱកាស​បាន​សិក្សា​អំពី​ជម្លោះ ឬ​ភាព​ខ្វែង​គំនិត​គ្នា​។ វា​អាច​មាន​ប្រយោជន៍ និង​នាំ​មក​នូវ​ការ​យល់​គ្នា​កាន់​តែ​ប្រសើរ​ឡើង ប្រសិន​បើ​ដោះ​ស្រាយ​បាន​សមរម្យ​។ ក្រៅ​ពី​នេះ លោក​អ្នក​ក៏​នឹង​បាន​សិក្សា​អំពីរបៀប​និយាយ​អះ​អាង​ផ្ដល់​ទំនុក​ចិត្ដ, ទទួល​ស្គាល់​នូវ​កង្វល់​នានា​របស់​អ្នក​ដទៃ និង​បញ្ចប់​ការ​ចរចា​​ដោយ​ប្រើ​ភាសា​​អង់គ្លេស។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លោកស្រី លៀន មាន​ការ​អាក់​អន់​ស្រពន់​ចិត្ដ​ដោយ​សារ​ព័ត៌​​មាន​លម្អិត​អំពី​លក្ខខណ្ឌ​នៃ​ទំនិញ។ លោក ដឹក្លាស បញ្ជាក់​ប្រាប់​លោកស្រីថា លក្ខខណ្ឌ​ទាំង​នោះ គឺជា​គោល​ការណ៍​ស្ដង់​ដារ​។ បន្ទាប់​ពី​បាន​ដោះ​ស្រាយ​សម្រួល​ចំណុច​មិន​ឯកភាព​គ្នា​រួច​មក លោក​ ដឹក្លាស ធ្វើការ​បញ្ចប់​កិច្ច​ប្រជុំ។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មាន​ការ​ប្រើ​ឃ្លា​ប្រយោគ​មួយ​ចំនួន​ជា​ភាសា​អង់គ្លេស​នៅ​ពេល​ដោះ​ស្រាយ​ភា​ពមិនចុះ​សម្រុង​នឹង​គ្នា និង​បិទ​បញ្ចប់​ការ​​ចរចា។ លោក​អ្នក​ក៏​នឹង​ទទួល​បាន​នូវ​ការ​ពន្យល់​ពាក្យ​ពេចន៍​មួយ​ចំនួន​ដូច​ជា​ “good faith” ​និង “on the right track”។ លោក​អ្នក​ក៏​មាន​លំហាត់​ជា​ច្រើន​សម្រាប់​ជា​ជំនួយ​ក្នុង​ការ​សិក្សា​វាក្យ​ស័ព្ទ​សំខាន់ៗ និង​វេយ្យាករណ៍អង់គ្លេស​ទម្រង់​ Present Perfect Tense (បច្ចុប្បន្នកាល​បរិបូរណ៍) ផងដែរ។