Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការតវ៉ាត្អូញត្អែរ និងវិបត្ដិ

ការតវ៉ាត្អូញត្អែរ និងវិបត្ដិ

ការតវ៉ាត្អូញត្អែរ និងវិបត្ដិ

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​បាន​សិក្សា​នូវ​របៀប​ដោះ​ស្រាយ​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​យឺត​យ៉ាវ​នៃ​ការ​បញ្ជូន​ទំនិញ​តាម​ការ​បញ្ជា​ទិញ​ ឬ​ការ​បង់​លុយ​យឺត​ ហើយ​និង​វិធី​ផ្ដល់​ព័ត៌មាន​/ដំណឹង​មិន​ល្អ រួម​ទាំង​ប្រតិកម្ម​ទៅ​នឹង​ដំណឹង​មិន​ល្អ​នោះ។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​ទទួល​បាន​នូវ​ឱវាទ​ផ្នែក​វប្បធម៌​មួយ​ចំនួន​អំពី​របៀប​ដែល​ក្រុម​ហ៊ុន​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​លោក​ខាង​លិច ដូច​ជា​ប្រទេស​អូស្រ្ដាលី​ធ្វើ​ជំនួញ​ពាណិជ្ជកម្ម​។ លោក​អ្នក​នឹង​​ស្វែង​យល់​នូវ​កាល​កំណត់​សម្រាប់​ការ​បង់​ប្រាក់ និង​ការ​បញ្ជូន​ទំនិញ​ឲ្យ​បាន​ទាន់​ពេល​វេលា។ លោក​អ្នក​នឹង​បាន​ដឹង​នូវ​របៀប​ធ្វើការ​តវ៉ាត្អូញ​ត្អែរ​អំពីភាព​យឺត​យ៉ាវ, បញ្ចេញ​ឲ្យ​ដឹង​នូវ​ការ​ចង់​បាន​ទំនិញ​ឆាប់ៗ, កំណត់​ពេល​វេលា​ និង​បញ្ជាក់​អំពី​ឱសានវាទជា​ភាសា​អង់គ្លេស​។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លោក ហាវី ទាក់​ទង​ទៅ​លោក ជេហ្វ ដោយសារ​ថា លោក​កំពុង​រង់​ចាំ​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា (MoU)។ បន្ទាប់​មក​លោក​​ទទួល​ទូរស័ព្ទ​ពី​លោក​ស្រី លៀន។ លោកស្រី​ប្រាប់​ថា លោក ឡុក មិន​ចង់​ធ្វើ​ជំនួញ​ជា​មួយ​នឹង​ក្រុមហ៊ុន​ហេល និង​ហាតធី​ ទេដោយសារ​អបិយជំនឿ​របស់​លោក ​ដែល​ធ្វើ​ឲ្យ​លោក​យល់​ថា ពណ៌​របស់​ក្រុម​ហ៊ុន​ស្បៀង​អាហារ​ហេល និង​ហាតធី គឺជា​ពណ៌​មិន​ល្អ។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មាន​ឃ្លា​ប្រយោគ​ ឬ​សំនួន​សេចក្ដី​មួយ​ចំនួន​ជា​ភាសា​អង់គ្លេសស​ម្រាប់​ការ​ត្អូញ​ត្អែរ​តវ៉ា និង​ផ្ដល់​ដំណឹង​​អាក្រក់។ លោក​អ្នក​នឹង​បាន​សិក្សា​នូវ​វាក្យ​ស័ព្ទ​សំខាន់ៗ​ក្នុង​វិស័យ​ជំនួញ​ពាណិជ្ជកម្ម។ រីឯនៅ​ក្នុង​ផ្នែក​វេយ្យាករណ៍ វិញ លោក​អ្នក​នឹង​ដឹង​របៀប​ប្រើ​ប្រយោគ​លក្ខខណ្ឌ​ទី​១។ លោក​អ្នក​ក៏មាន​ឱកាស​ហាត់​រៀន​នូវ​អ្វី​ដែល​បាន​សិក្សា​រួច​មក​នេះ តាម​រយៈ​លំហាត់​អនុវត្ដ​ជា​ច្រើន​ផងដែរ។