Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការតវ៉ាត្អូញត្អែរ និងវិបត្ដិ (បន្ដ)

ការតវ៉ាត្អូញត្អែរ និងវិបត្ដិ (បន្ដ)

ការតវ៉ាត្អូញត្អែរ និងវិបត្ដិ (បន្ដ)

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពីពាក្យ “damage control” មានន័យ​ថា ការ​បង្ការ ឬ​គ្រប់គ្រង​កត្ដា​បង្ក​ការ​ខូច​ខាត​ និង​តម្លៃនៃ​ការ​សម្រុះសម្រួល​គ្នា។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​ស្វែង​យល់​អំពី​របៀប​ពន្យល់​បញ្ហា និង​របៀប​ផ្ដល់​ដំណោះ​ស្រាយ​បញ្ហា​។ លោក​អ្នក​ក៏​អាច​ហាត់​និយាយ​ឃ្លា​ប្រយោគ​ជា​ច្រើន​ផង​ដែរ​ជា​ភាសា​អង់គ្លេស​​​ ដែល​បង្ហាញ​នូវ​ការ​យល់​ស្រប និង​ការ​មិន​ស្រប​ទៅ​នឹង​សំណើ​អ្វីមួយ។ លោក​អ្នក​ក៏​នឹង​បាន​ដឹង​អំពី​គុណភាព​ចរិត​មនុស្ស​ ឬ​សម្បត្ដិ​មនុស្ស​ល្អ​ដែល​មាន​ប្រយោជន៍ និង​សំខាន់​​​ក្នុងការ​ធ្វើ​ជំនួញ​ពាណិជ្ជកម្ម​នៅ​ក្នុង​បស្ចិម​ប្រទេស​ដូច​ជា​ប្រទេស​អូស្រ្ដាលី។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លោក ហាវី និង​នាង វិកថូរៀ ពន្យល់​ពី​បញ្ហា​ទាក់​ទង​នឹង​ក្រុម​ហ៊ុនស៊ីលវ៉ើ ហែវិន ជូន​លោក ដឹក្លាស។ នាងវិកថូរៀ និង​លោក ហាវី ជួប​ជា​មួយ​នឹង​លោកស្រី​ លៀន និង​លោក ឡុក នៅ​កន្លែង​ទទួល​ភ្ញៀវ​របស់​សណ្ឋាគារ ដើម្បី​ស្ទាប​ស្ទង់​មើល​ក្រែង​លោ​លោក ឡុក និង​លោកស្រី​ លៀន អាច​ទទួល​យក​ដំណោះ​ស្រាយ​ដែល​ពួកគេ​ស្នើ​ឡើង​នោះ។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មាន​ឃ្លា​ប្រយោគ​ ឬ​សំនួន​សេចក្ដី​មួយ​ចំនួន​ជា​ភាសា​អង់គ្លេសដែល​លោក​អ្នក​អាច​ប្រើ​សម្រាប់​ស្នើ​ផ្ដល់​​ដំណោះ​ស្រាយ​បញ្ហា និង​បង្ហាញ​នូវ​ការ​យល់​ស្រប ឬ​ការ​មិនយល់ស្រប។ លោក​អ្នក​ក៏​នឹង​បាន​ដឹង​នូវ​ការ​ពន្យល់​លើ​ពាក្យ​សំនួន​វោហារស័ព្ទ​​ដែល​មាន​ន័យ​មិន​ធម្ម​តា​ដូច​ជា​ឃ្លា “to throw a spanner in the works”, “damage control” និង​ “to run with something”។ លោក​អ្នក​ក៏​មាន​លំហាត់​អនុវត្ដ​ជា​ច្រើន​ផង​ដែរ​សម្រាប់​ជួយ​ពង្រឹង​ការ​សិក្សា​វាក្យ​ស័ព្ទ​សំខាន់​ៗ​ដែល​គេ​ប្រើ​នៅ​ក្នុង​ការ​សន្ទនា។