Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការអបអរសាទរ

ការអបអរសាទរ

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​អញ្ជើញ​ភ្ញៀវ​របស់​លោក​អ្នក​​ទៅ​ពិសា​អាហារ​ពេលល្ងាច និង​របៀប​រៀប​ចំ​ខ្លួន​, សុជីវធម៌ និង​​អាកប្បកិរិយា​មារយាទ​ឲ្យ​បាន​​ត្រឹម​ត្រូវ​នៅ​ក្នុង​ភោជនីយដ្ឋាន។

នៅ​ក្នុង​មេរៀន​នេះ ​លោក​អ្នក​នឹង​បាន​សិក្សា​នូវ​វិធី​អញ្ជើញ​ជន​ណាម្នាក់​ទៅ​ពិសា​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន និង​របៀប​ឆ្លើយ​តប​ចំពោះ​ការ​អញ្ជើញ​នោះ​ជា​ភាសា​អង់គ្លេស។​ ក្រៅ​ពី​នេះ លោក​អ្នក​ក៏​នឹង​បាន​យល់​អំពី​ពាក្យ​ពេចន៍​​សម្រាប់​ការ​ណែនាំ​មុខ​ម្ហូប​ និង​ហៅ​ម្ហូប​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​ផង​ដែរ។ លោក​អ្នក​នឹង​បាន​ទទួល​នូវឱវាទ​វប្បធម៌​មួយ​ចំនួន​ និង​បាន​ដឹង​នូវ​សកម្មភាព​សង្គម​ដែល​គេចំអក​ឡក​លើយ​ហាម​មិន​ឲ្យ​ធ្វើ​ ដែល​លោកអ្នក​គួរ​ដឹង​នៅ​ពេល​ទៅ​ភោជនីយដ្ឋាន​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។​

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លោក ហាវី និង​នាង វិកថូរៀ អញ្ជើញ​លោកស្រី លៀន និង​លោក ឡុក ទៅ​បរិភោគ​អាហារ​​ពេល​ល្ងាច។ អ្នក​ទាំង​ពីរ​ក៏​ទទួល​ការ​អញ្ជើញ​នោះ។ នៅ​ក្នុង​អាហារ​ដ្ឋាន ពួកគេ​ហៅ​ភេសជ្ជ, ផ្ដល់​យោបល់​អំពី​មុខ​ម្ហូប​អាហារ និង​ជ្រើស​រើស​មុខ​ម្ហូប​។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មាន​ឃ្លា​ប្រយោគ​ ឬ​សំនួន​សេចក្ដី​មួយ​ចំនួន​ជា​ភាសា​អង់គ្លេសដែល​លោក​អ្នក​អាច​ប្រើសម្រាប់​ការ​អញ្ជើញ​ និង​ការ​ទទួល​យក​ការ​អញ្ជើញ។ លោក​អ្នក​ក៏​នឹង​បាន​យល់​អំពី​ឃ្លាប្រយោគ​ដូច​ជា “you can’t go past”​ផងដែរ។ លំហាត់​អនុវត្ដ​ជាច្រើន​របស់​យើង​ ក៏​នឹង​ជួយ​លោក​អ្នក​ក្នុងការ​សិក្សា​​វាក្យស័ព្ទ​សំខាន់ៗ​​ដែល​គេ​ប្រើ​នៅ​ក្នុង​ការ​សន្ទនា​នេះ​ផងដែរ។