Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការអបអរសាទរ (បន្ដ)

ការអបអរសាទរ (បន្ដ)

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​ភាសា​សម្រាប់​ការនិយាយ​លើក​កែវ​ឡើង​ដើម្បី​អបអរ​សាទរ, ការ​ស្នើសុំ​​​​ចេញ​លុយ​ និង​សម្ដែង​នូវការ​អរគុណ​ចំពោះ​ម្ចាស់​កម្មវិធី។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​និយាយ​លើក​កែ​វ​ឡើង​ដើម្បីអបអរ​សាទរ និង​ការ​ឆ្លើយ​តប​ទៅ​នឹង​​សកម្ម​ភាព​នេះ ជា​ភាសា​អង់គ្លេស។ លោក​អ្នក​ក៏​នឹង​បាន​យល់​អំពី​ច្បាប់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​ផងដែរ​ទាក់​ទង​នឹង​ការ​បើក​បរ និង​ការ​ពិសាសុរា។ ក្រៅ​ពីនេះ លោក​អ្នក​នឹង​ទទួល​បាននូវ​ឱវាទ​វប្បធម៌​អំពី​សុជីវធម៌​/របៀប​របប​​ជុំវិញ​ការ​ស្នើសុំ​ចេញ​លុយ។ លោក​អ្នក​ក៏​នឹង​សិក្សា​នូវ​ឃ្លា​ប្រយោគ​ជាភាសា​អង់គ្លេស​ទូទៅ​មួយ​ចំនួន​ ដែល​គេ​ប្រើ​ដើម្បី​សម្ដែង​នូវ​ការ​ដឹង​គុណ​ ដែល​លោក​អ្នក​អាច​ប្រើ​នៅ​ក្នុង​បរិបទ​ធ្វើ​ជំនួញ​ពាណិជ្ជកម្ម​។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ នៅ​ឯភោជនីយដ្ឋាន Southern Tower លោក ដឹក្លាស ​ស្នើ​លើក​កែវ​ភេសជ្ជៈ ដើម្បី​អប​អរ​ដល់​ភាព​ជា​ដៃ​គូ​ថ្មី។ ដល់​ពេល​ចេញ​ថ្លៃ​អាហារលោក ដឹក្លាស ស្នើសុំ​ចេញ​​លុយ​ថ្លៃ​អាហារ​ ហើយ​លោក​ ឡុក ក៏​ឯកភាព។ បន្ទាប់មកលោក ហាវី និង​នាង វិកថូរៀ ក៏រៀប​ចំ​ជូន​លោក ឡុក និង​លោកស្រី លៀន ទៅ​កាន់​អាកាស​យាន​ដ្ឋាន​នៅ​ពេល​ព្រឹក។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មាន​ឃ្លា​ប្រយោគ​ ឬ​សំនួន​សេចក្ដី​មួយ​ចំនួន​ជា​ភាសា​អង់គ្លេសដែល​លោក​អ្នក​អាច​ប្រើសម្រាប់​​ការ​និយាយ​ឲ្យ​លើក​កែវ​ឡើង​ដើម្បី​អប​អរ​សាទរ និង​សកម្ម​ភាព​សមរម្យ​ក្រោយ​ពេល​ទទួល​ទាន​អាហារ​ពេល​ល្ងាច។ លោក​អ្នក​ក៏​នឹង​បាន​ការ​ពន្យល់​អំពី​ឃ្លា​ប្រយោគ​ភាសា​អង់គ្លេស​ជាច្រើន​ផង​ដែរ​ដូច​ជា​ពាក្យ “shout” និង​សំនួន​វោហារស័ព្ទ​​មួយ​ចំនួន​នៅ​ពេល​និយាយ​ឡើង​កែវ​ឡើង​អបអរ​សាទរ​ ដូច​ជា​ពាក្យ “be upstanding”។ លំហាត់​អនុវត្ដ​ជាច្រើន​របស់​យើង​ ក៏​នឹង​ជួយ​លោក​អ្នក​ក្នុងការ​សិក្សា​​វាក្យស័ព្ទ​សំខាន់ៗ​​ដែល​គេ​ប្រើ​នៅ​ក្នុង​ការ​សន្ទនា​នេះ​ផងដែរ។