Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

នៅឯអាកាសយានដ្ឋាន

នៅឯអាកាសយានដ្ឋាន

នៅ​ក្នុង​មេរៀន​នេះ លោកអ្នក​នឹង​សិក្សា​អំពី​ការ​ចុះ​ឈ្មោះ​ដើម្បី​ឡើង​យន្ដ​ហោះ និង​រៀន​សួរ​សំណួរ​​មួយ​ចំនួន​ជា​ភាសា​អង់គ្លេស​ ដែល​លោក​អ្នក​អាច​ត្រូវ​ការ​នៅ​ក្នុង​ករណី​ដែល​ជួប​ប្រទះ​នឹង​បញ្ហា​ណា​មួយ​នៅ​ឯព្រលាន​យន្ដហោះ។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​សិក្សា​នូវ​ពាក្យ​ពេចន៍ និង​ឃ្លា​ប្រយោគ​មួយ​ចំនួន​ ដែល​លោក​អ្នក​​អាច​ត្រូវ​ការ​ប្រើ​នៅ​ក្នុង​ព្រលាន​យន្ដហោះ​នៃ​ប្រទេស​អូស្រ្ដាលី​ និង​នៅ​ពេល​ចុះ​ឈ្មោះ​ឡើង​យន្ដហោះ។ លោក​អ្នក​ក៏នឹង​មាន​ឱកាស​ហាត់​រៀន​វាក្យ​ស័ព្ទ​មួយ​ចំនួន​ផង​ដែរ ទាក់​ទង​នឹង​ការ​លប់​ចោល​ជើង​យន្ដ​ហោះ និង​ការ​ពន្យារ​ពេល​នៃ​ការ​ហោះ​ហើរ។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លោក ហាវី និងនាង ​វិកថូរៀ ទៅ​ដល់​អាកាស​យាន​ដ្ឋាន​ជា​មួយ​នឹង​លោក​ស្រី លៀន និង​លោក ឡុក។ លោកស្រី លៀន និង​លោក ឡុក ចូល​ទៅ​ចុះ​ឈ្មោះ​ និង​ថ្លឹង​អីវ៉ាន់ បន្ទាប់​មក​ទទួល​ទាន​ភេសជ្ជៈ​ចុង​ក្រោយ​ជា​មួយ​លោក ហាវី និង​នាង វិកថូរៀ មុន​ពេល​គាត់​ទាំង​ពីរ​ចូល​តាម​ច្រក​ត្រួត​ពិនិត្យ​សន្ដិសុខ។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មាន​បញ្ជី​សំណួរ​​មួយ​ចំនួន​ជា​ភាសា​អង់គ្លេស​​សម្រាប់​ប្រើ​​នៅ​ឯអាកាស​យានដ្ឋាន។ លោក​អ្នក​ក៏​នឹង​បាន​ដឹង​នូវ​ការ​ពន្យល់​​​​ពាក្យ​ពេចន៍​សម្រាប់​ប្រើ​នៅ​ព្រលាន​យន្ដហោះ​ដូច​ជា​ពាក្យ “ETA”, “ETD” និង “leg of a journey” ជាដើម។ លំហាត់​អនុវត្ដ​ជាច្រើន​របស់​យើង​ ក៏​នឹង​ជួយ​លោក​អ្នក​ក្នុងការ​សិក្សា​​វាក្យស័ព្ទ​សំខាន់ៗ​​ដែល​គេ​ប្រើ​នៅ​ក្នុង​ការ​សន្ទនា​នេះ​ផងដែរ។