Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

នៅឯអាកាសយានដ្ឋាន (បន្ដ)

នៅឯអាកាសយានដ្ឋាន (បន្ដ)

នៅក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​នូវ​របៀប​និយាយ​លាគ្នា​, ផ្ដល់​មតិយោបល់​ស្ថាបនា/វិជ្ជមាន និង​គន្លឹះ​សំខាន់ៗ​នៅក្នុង​ការ​ធ្វើ​ជំនួញ​ពាណិជ្ជកម្ម​នៅ​ក្នុង​បស្ចិម​ប្រទេស​ដូច​ជា​ប្រទេស​អូស្រ្ដាលី។

នៅក្នុង​មេរៀន​នេះ​ លោក​អ្នក​នឹង​សិក្សា​ភាសា​អង់គ្លេស​សម្រាប់​ការ​និយាយ​លាគ្នា​ និង​ការ​សម្ដែង​ឲ្យ​ឃើញ​នូវ​បំណង​ចង់​ជួប​គ្នា​ម្ដង​ទៀតនៅ​​ពេល​ក្រោយ​ ឬ​ក៏​រក្សា​ទំនាក់​ទំនង​ជា​បន្ដ​កុំ​ឲ្យ​ដាច់។ លោក​អ្នក​នឹង​បាន​ដឹង​នូវ​របៀប​ទទួលស្គាល់​កិច្ចការងារ​ល្អ​របស់​សហការី/សហការិនី និង​ស្វែង​យល់​អំពី​ឱវាទ​វប្បធម៌​ខ្លះៗ​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង​ការងារ​​ជាមួយ​នឹង​ដៃគូធ្វើ​ជំនួញ​ពី​ប្រទេស​លោក​ខាង​លិច។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លោកស្រី លៀន និង​លោក ឡុក និយាយ​លា​លោក ហាវី និង​នាងវិកថូរៀ បន្ទាប់​មក​ចូល​ទៅ​កន្លែង​ត្រួត​ពិនិត្យ​សន្ដិសុខ។ ហាវី និង​វិកថូរៀ ពិភាក្សា​អំពី​សប្ដាហ៍​ដ៏​មមាញឹក​របស់​ខ្លួន ហើយ​ក៏​ចាក​ចេញ​ពី​អាកាស​យាន​ដ្ឋាន។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មាន​សំនួន​វោហារស័ព្ទ​មួយ​ចំនួន​ជា​ភាសា​អង់គ្លេស​ដែល​គេ​ប្រើ​នៅ​ពេល​និយាយ​លាគ្នា។ លោក​អ្នក​ក៏​នឹង​បាន​ដឹង​អំពី​សំនួន​វោហារស័ព្ទ/ពាក្យ​ក្រៀម​ភាសា​មួយ​ចំនួន​ដែល​គេ​ប្រើ​ក្នុង​ប្រទេស​អូស្រ្ដាលី​ផង​ដែរ​ដូច​ជា “take a sickie” និង “keep in touch”។ លំហាត់​អនុវត្ដ​ជាច្រើន​របស់​យើង​ ក៏​នឹង​ជួយ​លោក​អ្នក​ក្នុងការ​សិក្សា​​វាក្យស័ព្ទ​សំខាន់ៗ ក៏ដូច​ជា​​ការ​ហាត់​រៀន​ប្រើ​វេយ្យាករណ៍​នៃ​សព្ទនាម​ប្រតិនាម​​​ដែល​គេ​ប្រើ​នៅ​ក្នុង​ការ​សន្ទនា​នេះ​ផងដែរ។