Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការធ្វើដំណើរទៅដល់គោលដៅ

ការធ្វើដំណើរទៅដល់គោលដៅ

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​បែប​បទ​​មួយ​ចំនួន​បន្ទាប់​ពី​ការធ្វើ​ដំណើរ​​ទៅ​ដល់​ព្រលាន​​​យន្ដ​ហោះ​​ក្នុង​​ប្រទេស​​អូស្រ្ដាលី រួម​​​ទាំង​​​វិធី​ដាក់ពាក្យ​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​ស្ថាប័ន​អប់រំ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​​បាន​ដឹង​នូវ​ប្រភេទ​សំណួរ​ជាច្រើន​ដែល​គេ​សួរ​នៅ​ពេល​លោក​អ្នក​ធ្វើ​ដំណើរ​ទៅ​​ដល់​ព្រលាន​យន្ដ​ហោះ​ណា​មួយ​ក្នុង​ប្រទេស​អូស្រ្ដាលី។ លោក​អ្នក​នឹង​បាន​ដឹង​នូវ​របៀប​​​បំពេញ​សំណុំ​ពាក្យ និង​ឯកសារ​​មួយ​​ចំនួន​​ដែល​​ក្រសួង​​អន្ដោប្រវេសន៍ និង​មន្រ្ដី​ចត្ដាលីស​​តម្រូវ​ឲ្យ​ធ្វើ​តាម​ច្បាប់​នៅ​កន្លែង​គយ​ត្រួត​ពិនិត្យ។ ក្រៅ​ពី​នេះ យើង​ក៏​នឹង​ផ្ដល់​ជូន​លោក​អ្នក​នូវ​ឱវាទ​អំពី​របៀប​ដាក់​ពាក្យ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សកល​វិទ្យាល័យ ឬ​សាលា​បច្ចេក​ទេស​ ហើយ​ស្ថាប័ន​អប់​រំ​ទាំង​​នេះ​អាច​តម្រូវ​ឲ្យ​លោក​អ្នក​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​បំប៉ន​ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ពី​បរទេស​ដែលហៅ​កាត់​ថា វគ្គ ELICOS។ លើស​ពីនេះ យើង​ក៏​នឹង​ផ្ដល់​ព័ត៌មាន​ជូន​លោក​អ្នក​ផង​ដែរ អំពី​របៀប​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​មក​ប្រទេស​អូស្រ្ដាលី។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ រ៉ុកឃី ទើប​តែ​ធ្វើ​ដំណើរ​មក​ដល់​អាកាស​យានដ្ឋាន​ទីក្រុង​មែលប៊ិន។ នៅ​ក្នុង​ខណៈពេល​ដែល​គាត់​កំពង់​តម្រង់​ជួរ​រង់​ចាំ​នៅ​កន្លែង​អន្ដោប្រវេសន៍នាង អែន​ជល ដែល​ជា​អ្នក​ទើប​មក​ដល់​ថ្មី​ដែរ​នោះប្រាប់​ រ៉ុកឃី ថា គាត់ឈរ​ខុស​ជួរ​ហើយ។ នៅ​ពេល​ រ៉ុកឃី​ ទៅ​ដល់​តុ​អន្ដោប្រវេសន៍ មន្រ្ដីអន្ដោប្រវេសន៍​ក៏​ប្រាប់​គាត់​ឲ្យ​បំពេញ​ប័ណ្ណ​អ្នក​ដំណើរ។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានបញ្ជី​ឯក​សារ​មួយ​ចំនួន​ដែល​លោក​អ្នក​ត្រូវ​ប្រុង​ប្រៀប​រៀប​ចំ​ទុក​ជា​មុន​ឲ្យ​បាន​រួច​រាល់​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អូស្រ្ដាលី, វាក្យ​ស័ព្ទ​សម្រាប់​ប្រើ​នៅ​ព្រលាន​យន្ដហោះ រួម​ទាំង​លំហាត់​ជា​ច្រើន​ដើម្បី​ធ្វើ​តេស្ដ​​ការ​យល់​ដឹង​ និងឧបសគ្គ​​ភាសា​របស់​លោក​អ្នក​ដោយ​ប្រើ​អក្សរ “s”។