Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

សួស្ដី និងស្វាគមន៍!

សួស្ដី និងស្វាគមន៍!

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​ពាក្យ​ពេចន៍​ និង​ឃ្លាប្រយោគ​សម្រាប់​និយាយ​ទៅ​កាន់​បណ្ដា​ជន​ដែល​លោក​អ្នក​ជួប​មុខ​ជា​លើក​ដំបូង​។ លោក​អ្នក​ក៏​នឹង​បាន​ដឹង​នូវ​របៀប​ស្វែង​រក និង​សួរ​ព័ត៌មាន​អំពី​ការ​ស្នាក់​នៅ​តាម​ផ្ទះ​ជាមួយ​ពលរដ្ឋ​អូស្រ្ដាលី​នៅ​ក្នុង​ពេល​សិក្សា និង​ការ​សុំ​ឲ្យ​មាន​គេ​មក​ទទួល​នៅ​អាកាស​យាន​ដ្ឋាន។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​ស្វែង​យល់​បំណិន​ខ្លះៗ​សម្រាប់​ការ​សន្ទនាភាសា​អង់គ្លេស​​ ដែល​លោក​អ្នក​ត្រូវ​ការ​នៅ​ពេល​កំពុង​រង់​ចាំ​ឲ្យ​គេ​ទៅ​ទទួល​នៅ​ឯ​ព្រលាន​យន្ដ​ហោះ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។ លោក​អ្នក​នឹង​បាន​ដឹង​នូវ​របៀប​ណែនាំ​ខ្លួន​នៅ​ពេល​ជួប​មនុស្ស​ថ្មីដែល​លោក​អ្នក​មិន​ដែល​ស្គាល់​ពី​មុន​​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។ ក្រៅ​ពីនេះ យើង​នឹង​ណែនាំ​លោក​អ្នក​ឲ្យ​យល់​អំពី​ឯកសារ និង​ពាក្យ​បំពេញ​បែប​បទ​មួយ​ចំនួន​​ដែល​ក្រសួង​អន្ដោប្រវេសន៍ និង​មន្រ្ដីចត្ដាលីស​តម្រូវ​ឲ្យ​ធ្វើ​តាម​ច្បាប់​នៅ​កន្លែង​គយ​ត្រួត​ពិនិត្យ។ លើស​ពីនេះ យើង​ក៏​នឹង​ផ្ដល់​នូវ​ព័ត៌មាន​​ណែ​នាំ​ដំបូង​អំពី​របៀប​រក​ព័ត៌មាន​ជុំវិញ​ការ​រក​ផ្ទះ​ស្នាក់​នៅ​ជាមួយ​ពលរដ្ឋ​អូស្រ្ដាលី​ ឬ​កន្លែង​ស្នាក់​នៅ​​ដាច់​ដោយ​ឡែក​ ក្នុង​អំឡុង​ពេល​សិក្សា​នៅ​ក្នុង​ប្រទេស​​អូស្រ្ដាលី។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ រ៉ុកឃី ជួបនាង អែនជល ម្ដង​ទៀត​នៅ​កន្លែង​ណាត់​ជួប។ អ្នក​ទាំង​ពីរ​បារម្ភ​ខ្លាច​ក្រែង​ជ្រួស​ផ្លូវ​អ្នក​មក​ទទួល​ ឬក៏​ខក​ពេល​ក្នុង​ការ​ភ្ជាប់​ដំណើរ​បន្ដ​ទៀត។ នាង​ខេតធី ជា​អ្នក​ដែល​ទើប​មក​ដល់​បាន​ណែនាំ​ខ្លួន​ទៅ​កាន់​ រ៉ុកឃី និង​នាង អែនជល។ បន្ទាប់មក រ៉ុកឃី ជួប​នឹង​ ចន ដែល​ជា​អ្នក​មក​ទទួល​លោក។ រថយន្ដ​ក្រុង​ដែល​បាន​ដឹក ខេតធី បាន​ដឹក​​នាង​ទៅ​កាន់​ផ្ទះ​ជន​ជាតិ​អូស្រ្ដាលី ដែល​នាង​ត្រូវ​រស់នៅ​ជាមួយ​ ហើយ​ចុង​ក្រោយ អែនជល ក៏​ជួប​មិត្ដ​រួម​ផ្ទះ​ថ្មី​របស់​នាង​ឈ្មោះ ម៉ាកដា។​

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានសេចក្ដី​សង្ខេប​នៃ​តួអង្គ និង​ដំណើរ​រឿង​​ដែល​គេ​ប្រើ​នៅ​ក្នុង​វគ្គ​សិក្សា​​នេះ។ លោក​អ្នក​នឹង​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​អំពី​ចំណាយ​សម្រាប់ការរស់នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។ លើស​ពីនេះ លោក​អ្នក​ក៏​នឹង​ទទួល​បាន​នូវ​ឃ្លា​ប្រយោគ​ និង​ពាក្យ​ពេចន៍​មាន​ប្រយោជន៍​​ជាច្រើន​សម្រាប់​ប្រើ​នៅ​ពេល​លោក​អ្នក​ជួប​មនុស្ស​ថ្មី។ លោក​អ្នក​ក៏​នឹង​មាន​ឱកាស​ហាត់​រៀន​ជា​មួយ​នឹង​លំហាត់​សម្រាប់​ធ្វើ​តេស្ដ​​សមត្ថភាព​ភាសា​អង់គ្លេស​ (English Placement Test) ផងដែរ។ លោក​អ្នក​ក៏​នឹង​ទទួល​បាន​នូវ​អាសយដ្ឋាន​អ៊ីនធើរណិត​សម្រាប់​គណនា​តម្លៃ​ចំណាយ​រស់នៅ​, ពេលម៉ោង​ក្នុង​តំបន់, ឱវាទ​​ទូ​ទៅ​ក្នុង​ការ​ធ្វើ​ដំណើរ រួម​ទាំង​រូប​ថត​អំពី​រូបិយវត្ថុអូស្រ្ដាលី​ទៀត​ផង​។