Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការសម្រួលអារម្មណ៍ និងរៀបចំខ្លួនឲ្យដូចជាការឋិតនៅក្នុងផ្ទះខ្លួនឯងផ្ទាល់

ការសម្រួលអារម្មណ៍ និងរៀបចំខ្លួនឲ្យដូចជាការឋិតនៅក្នុងផ្ទះខ្លួនឯងផ្ទាល់

ការសម្រួលអារម្មណ៍ និងរៀបចំខ្លួនឲ្យដូចជាការឋិតនៅក្នុងផ្ទះខ្លួនឯងផ្ទាល់

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​ពាក្យ​ពេចន៍ និង​ឃ្លា​ប្រយោគ​សម្រាប់​និយាយ​នៅ​ពេល​ចាប់​ផ្ដើម​ការ​រស់​នៅ​ជា​មួយ​ពលរដ្ឋ​អូស្រ្ដាលី​នៅ​​ក្នុង​អំឡុង​ពេល​សិក្សា។ លោក​អ្នក​ក៏​នឹង​​បាន​ដឹង​នូវ​ប្រភេទ​កន្លែង​ស្នាក់​នៅ​ដែល​គេ​មាន​សម្រាប់​សិស្ស​/និស្សិត​បរទេស​ផងដែរ។ លើស​ពីនេះ លោក​អ្នក​នឹង​បាន​ទទួល​ឱវាទ​វប្បធម៌​​មួយ​ចំនួន​អំពីរបៀប​ឆ្លើយ​តប​ឲ្យ​បាន​សមរម្យ​នៅ​ក្នុ​ងការ​សន្ទនា​ជា​មួយ​ពលរដ្ឋ​អូស្រ្ដាលី។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​ស្វែង​យល់​នូវ​បំណិន​មួយ​ចំនួន​ក្នុង​ការ​សន្ទនា​គ្នា​​ជា​ភាសា​អង់គ្លេស​ ដែល​លោក​អ្នក​ត្រូវ​ការ​នៅ​ពេល​​ចាប់​ផ្ដើម​​ការ​រស់​នៅ​ជាមួយ​​ពល​រដ្ឋ​អូស្រ្ដាលី​នៅ​ក្នុង​អំឡុង​ពេល​សិក្សា ដោយ​រួម​ទាំង​ការ​សួរ​ម្ចាស់​ផ្ទះ​អំពី​របស់​របរ​ប្រើ​ប្រាស់ និង​ការ​ណែនាំ​ឲ្យ​ស្គាល់​កន្លែង​ថ្មី។ លោក​អ្នក​នឹង​បាន​​ដឹង​នូវ​របៀប​របប​ក្នុង​ការ​ចូល​ផ្ទះ​នរណាម្នាក់​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​ រួម​ទាំង​ប្រភេទ​ក្រុម​គ្រួសារ​ដែល​មាន​ក្នុង​ប្រទេស​​អូស្រ្ដាលី​មាន​ដូច​ជា​ក្រុម​គ្រួសារ​ដែល​មានម្ដាយ​/ឪពុក​ទោល​ជា​ដើម។ មិន​តែ​ប៉ុណ្ណោះ លោក​អ្នក​នឹង​បាន​ឮអំពី​កន្លែង​ស្នាក់នៅ​ច្រើន​ប្រភេទ​ រួម​ទាំង​ការ​ស្នាក់​នៅ​ជាមួយ​​ពល​រដ្ឋ​អូស្រ្ដាលី, កន្លែង​ស្នាក់​នៅ​សម្រាប់​សិស្ស​នៅ​សាលា​រៀន និង​ការ​ជួល​ផ្ទះ​តាម​រយៈ​ក្រុម​ហ៊ុន​ទីភ្នាក់​ងារ​ជួល និង​លក់​ផ្ទះ​ទៀត​ផង។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ នាង​ ខេតធី មក​ដល់​ផ្ទះ​គ្រួសារ​ជន​ជាតិ​អូស្រ្ដាលី​ដែល​នាង​ស្នាក់​​នៅ​ជាមួយ។ ស្រ្ដី​ម្ចាស់​ផ្ទះ​ឈ្មោះ ជេន្នី ធ្វើការ​ស្វាគមន៍​ និង​នាំ​នាង​ដើរ​មើល​ក្នុង​ផ្ទះ​ដើម្បី​ឲ្យដឹង​នាយ​អាយ​លិច​កើត។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានសេចក្ដី​សង្ខេប​នៃ​តួអង្គ, ​ដំណើរ​រឿង​​ និង​ឱវាទ​ល្អ​ៗ​សម្រាប់​ការ​រស់នៅ​តាម​ផ្ទះ​ជាមួយ​ពលរដ្ឋ​អូស្រ្ដាលី​។ ក្រៅ​ពី​នេះ ក៏​មាន​​តារាង​ពាក្យ​ពេចន៍ និង​​ឃ្លា​ប្រយោគ​ជា​ច្រើន​ដែល​​លោក​អ្នក​អាច​ឮ​​ម្ចាស់​ផ្ទះ​និយាយ​​នៅ​ក្នុង​មេរៀន​, លំហាត់​សម្រាប់​ការ​​ត្រៀម​ធ្វើ​តេស្ដ​​សមត្ថភាព​ភាសា​អង់គ្លេស (English Placement Test) រួម​ទាំង​លំហាត់​សម្រាប់​ការ​ហាត់​រៀន​និយាយ​អក្សរ “v” ក៏ដូច​​ជា​អាសយដ្ឋាន​​អ៊ីនធើរណិត​​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​​អំពី​ការ​រក​កន្លែង​ស្នាក់នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​។