Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

សូមរៀបចំឥរិយាបទរបស់លោកអ្នក

សូមរៀបចំឥរិយាបទរបស់លោកអ្នក

សូមរៀបចំឥរិយាបទរបស់លោកអ្នក

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​វប្បធម៌ និង​របៀប​របប​រស់​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី ដោយ​រួម​មាន​សកម្ម​ភាព​ដែល​គេ​គិត​ថា​ ជា​រឿង​គួរ​សម​ថ្លៃថ្នូរ និង​ការ​និយាយ​អំពី​ភាព​ខុស​គ្នា​នៃ​វប្បធម៌​របស់​លោក​អ្នក​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ភ័ន​ច្រឡំ ឬ​ការ​យល់​ខុស​ពី​សំណាក់​​ម្ចាស់​ផ្ទះ​ដែល​ជា​ពលរដ្ឋ​អូស្រ្ដាលី។ លោក​អ្នក​ក៏​នឹង​បាន​ដឹង​នូវ​របៀប​ប្រាស្រ័យ​ទាក់​ទង​​ និង​ការ​និយាយ​ស្ដី​របស់​ពលរដ្ឋ​អូស្រ្ដាលី​​ជាមួយ​គ្នា​ផងដែរ។ លើស​ពី​នេះ លោក​​អ្នក​​ក៏​នឹង​បាន​ដឹង​នូវ​វិធី​ត្រៀម​ខ្លួន​សម្រាប់​ការ​ចូល​រៀន​ថ្ងៃ​ដំបូង​ទៀត​ផង។​

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​ស្វែង​យល់​អំពី​បំណិន​​មួយ​ចំនួន​នៅ​ក្នុង​ភាសា​សន្ទនា​ ដែល​លោក​​អ្នក​ត្រូវ​ការ​​ប្រើ​ នៅ​ពេល​ដែល​ជន​ណាម្នាក់​មក​និយាយ​ជា​មួយ​លោក​អ្នក​អំពី​បញ្ហា​ណា​មួយ។ លោក​អ្នក​នឹង​បាន​ស្ដាប់ រ៉ុកឃី និង ចន និយាយ​អំពី​ការ​ប្រើ​ទូរស័ព្ទ​ចល័ត​, សុជីវធម៌​ពេល​ញុំា​អាហារ​ជុំគ្នា​ និង​ស្វែង​យល់​អំពី​វប្បធម៌​ខុសគ្នា​របស់​អូស្រ្ដាលី​ និង​ប្រទេស​លោក​អ្នក។ ក្រៅ​ពី​នេះ លោក​អ្នក​ក៏​នឹង​បាន​ដឹង​អំពី​​ពេល​វេលា​ និង​របៀប​ប្រើ​ពាក្យ “please” និង “excuse me” ផង​ដែរ រួម​ជាមួយ​នឹង​របៀប​ឆ្លើយ​ទូរស័ព្ទ។ លោក​អ្នក​ក៏​នឹង​បាន​ព័ត៌មាន​អំពី​របៀប​រៀប​ចំ​ខ្លួន​សម្រាប់​ការ​ចូល​រៀន​ថ្ងៃ​ដំបូង​​ទៀត​ផង។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ រ៉ុកឃី និង​ ចន ទើប​តែ​បញ្ចប់​អាហារ​ពេល​ល្ងាច​ជា​មួយ​​សមា​ជិក​​​គ្រួសារ​​ក្នុង​ស្រុក​ដែល​អ្នក​ទាំង​ពីរ​រស់​នៅ​ជាមួយ​។ ចន នាំ រ៉ុកឃី ទៅ​និយាយ​នៅ​កន្លែង​ដាច់​ដោយ​ឡែក​ពី​គេ​ឯង​ ដើម្បី​និយាយ​ពន្យល់​អំពី​ឥរិយាបទ​ និង​សុជីវធម៌​ពេល​ញុំា​អាហារ​។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានសេចក្ដី​សង្ខេប​នៃ​តួអង្គ, ​ដំណើរ​រឿង​​ និង​ព័ត៌មាន​អំពី​របៀប​របប​ និង​សុជីវធម៌​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី ​។ ក្រៅ​ពី​នេះ ក៏​មាន​​តារាង​ពាក្យ​ពេចន៍ និង​​ឃ្លា​ប្រយោគ​ជា​ច្រើន​​​, លំហាត់​សម្រាប់​ការ​​ត្រៀម​ធ្វើ​តេស្ដ​សមត្ថភាព​​ភាសា​អង់គ្លេស (English Placement Test) រួម​ទាំង​លំហាត់​សម្រាប់​ការ​ហាត់​រៀន​និយាយ​អក្សរ “s” និង “z”។ រួម​ជា​មួយ​​គ្នា​នេះដែរ​ លោក​អ្នក​ក៏​នឹង​បាន​ជ្រាប​នូវ​​អាសយដ្ឋាន​អ៊ីន​ធើរ​ណិត​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​​អំពី​​សេវា​​ដឹក​ជញ្ជូន​សាធារណៈ/សេវា​យាន​ជំនិះ​សាធារណៈ​​ក្នុង​ប្រទេស​អូស្រ្ដាលី។