Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ថ្ងៃផ្ដល់ព័ត៌មានណែនាំតម្រង់ទិសដៅនៅស្ថាប័នសិក្សា

ថ្ងៃផ្ដល់ព័ត៌មានណែនាំតម្រង់ទិសដៅនៅស្ថាប័នសិក្សា

ថ្ងៃផ្ដល់ព័ត៌មានណែនាំតម្រង់ទិសដៅនៅស្ថាប័នសិក្សា

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​ការ​ផ្ដល់​ព័ត៌មាន​ណែនាំតម្រង់​ទិស​ដៅ​នៅ​តាម​បណ្ដា​សាលារៀន និង​សកល​វិទ្យា​ល័យ​ក្នុង​ប្រទេស​អូស្រ្ដាលី។ លោក​អ្នក​នឹង​បាន​ដឹង​អំពី​ការ​សម្ភាសន៍​ចូល​រៀន​តាម​កម្រិត​ថ្នាក់/សមត្ថភាព​ភាសា​, ​លក្ខខណ្ឌ​នៃការសិក្សា និង​លក្ខខណ្ឌ​វត្ដ​មាន​នៅ​សាលារៀន​ក្នុង​ប្រទេស​អូស្រ្ដាលី។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​ស្វែង​យល់​នូវ​បំណិន​មួយ​ចំនួន​សម្រាប់​ការ​សន្ទនា​ភាសា​ដែល​លោក​អ្នក​ត្រូវ​ការ​នៅ​ពេល​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង​នៃ​ការ​សិក្សា​របស់​លោក​អ្នក។ លោក​អ្នក​នឹង​ជ្រាប​ព័ត៌មាន​ថាតើ​លោកអ្នក​ត្រូវឆ្លង​កាត់​ការ​​ធ្វើតេស្ដ​ស្ទង់​កម្រិត​​សមត្ថភាព​ភាសា​​ញឹក​ញាប់​ប៉ុណ្ណា​ ទោះ​ពី​ជា​លោក​អ្នក​​បាន​ធ្វើ​តេស្ដ​ភាសា IELTS ឬ​ពិន្ទុ​ភាសា​អង់​គ្លេស​ពី​ការ​ធ្វើ​តេស្ដ​កម្រិត​អន្ដរ​ជាតិ​ហើយ​ក៏​ដោយ។ លោក​អ្នក​ក៏​នឹង​បាន​ដឹង​ព័ត៌មាន​បន្ថែម​អំពី​វគ្គ​សិក្សាសាលា ELICOS ផង​ដែរ។ យើង​ក៏​មាន​ផ្ដល់​ជូន​ព័ត៌មាន​អំពី​ការ​វាយ​តម្លៃ និង​វត្ដមាន​សាលារៀន​ទៀត​ផង​ដែល​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​តម្រូវ​ការ​​មួយ​ចំនួន​សម្រាប់​ការ​ទទួល​បាន​ទិដ្ឋាការ។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ រ៉ុកឃី មក​ចូល​រួម​វគ្គ​ផ្ដល់​ព័ត៌មាន​ណែនាំ​តម្រង់​ទិស​ដៅ​នៅ​សាលា​រៀន ELICOS។ លោក​មាន​ការ​ភ្ញាក់​ផ្អើល​លាយ​ឡំ​នឹង​ក្ដីរំភើប​ នៅ​ពេល​ឃើញ​នាង អែន​ជល និង​ ខេត​ធី ដែល​លោក​បាន​ជួប​នៅ​ព្រលាន​យន្ដហោះមែលប៊ិន​ បាន​មក​រៀន​នៅ​សាលា​ជា​មួយ​គ្នា។ ពួកគេ​ទាំង​អស់​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើតេស្ដ​ ដើម្បីវាស់​ស្ទង់​កម្រិត​សមត្ថភាព​ភាសា​អង់គ្លេស រួម​នឹង​ការ​ជួប​សម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយ​នឹង​គ្រូ​បង្រៀន​ម្នាក់។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានសេចក្ដី​សង្ខេប​នៃ​តួអង្គ, ​ដំណើរ​រឿង​​ និង​ព័ត៌មាន​សំខាន់​ៗ​​អំពី​តួនាទី និង​មុខ​តំណែង​ខុសៗ​គ្នា​ រួម​ទាំង​​កន្លែង​សំខាន់ៗ​ដែល​លោក​អ្នក​អាច​ឃើញ​​នៅ​ឯសកល​វិទ្យាល័យ​។ ក្រៅ​ពី​នេះ ក៏​មាន​​​តារាង​ពាក្យ​ពេចន៍ និង​​ឃ្លា​ប្រយោគ​ជា​ច្រើន​​​, លំហាត់​សម្រាប់​ការ​​ត្រៀម​ធ្វើ​តេស្ដ​សមត្ថភាព​ភាសា​អង់គ្លេស (English Placement Test) រួម​ទាំង​លំហាត់​សម្រាប់​ការ​ហាត់​រៀន​និយាយ​អក្សរ “l”។ លោក​អ្នក​ក៏​នឹង​បាន​​ដឹង​នូវ​​អាសយដ្ឋាន​អ៊ីនធើរណិត​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​​​សម្រាប់​ស្វែង​យល់​ព័ត៌មាន​​អំពី​ការ​ធ្វើ​តេស្ដ​​ភាសា​អង់គ្លេស​ទៀត​ផង​​។