Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការសន្ទនានៅហាងលក់កាហ្វេ

ការសន្ទនានៅហាងលក់កាហ្វេ

នៅ​ក្នុង​មេរៀន​នេះ​ លោក​អ្នក​នឹង​សិក្សា​អំពី​ការ​ណាត់​ជួប​ជា​មួយ​មិត្ដ​ភក្ដិ​នៅ​ហាង​លក់​កាហ្វេ​ក្នុង​ប្រទេស​អូស្រ្ដាលី។ លោក​អ្នក​នឹង​បាន​ដឹង​អំពី​របៀប​សន្ទនា និង​របៀប​កុម្ម៉ង់​ទិញ​ភេសជ្ជៈ​នៅ​ហាង​លក់​កាហ្វេ។ ក្រៅ​ពី​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​សន្សំ​សំចៃ​ប្រាក់​លើ​ចំណាយ​​សម្រាប់​ថ្លៃ​ទូរស័ព្ទ​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។

នៅ​ក្នុង​មេរៀន​នេះ​ លោក​អ្នក​នឹង​ស្វែង​យល់​អំពី​បំណិន​ភាសា​មួយ​ចំនួន​សម្រាប់​ការ​សន្ទនា​ ដែល​លោក​អ្នក​ត្រូវ​ការ​នៅ​ពេល​​ទិញ​ភេសជ្ជៈ​នៅ​ក្នុង​ហាង​លក់​កាហ្វេ និង​ការ​និយាយ​គ្នា​លេង​ជា​មួយ​មិត្ដ​ភក្ដិ​ថ្មី​អំពី​បទ​ពិសោធន៍​មុន​ដំបូង​ពេល​ទើប​មក​​រស់​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។ រ៉ុកឃី ចែក​រំលែក​បទ​ពិសោធន៍​របស់​លោក​​អំពី​ការ​​ទូរស័ព្ទ​ដោយ​ចំណាយ​តិច។ ក្រៅ​ពី​នេះ យើង​ក៏​មាន​ផ្ដល់​ជូន​នូវ​ព័ត៌មាន​អំពី​របៀប​ចាត់​ចែង​ពេល​វេលា​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ផង​ដែរ​សម្រាប់​សិស្ស​/និស្សិត​។ លោក​អ្នក​ក៏នឹង​មាន​ឱកាស​ហាត់​រៀន​បញ្ចេញ​សំឡេង​ “i” និង “ee” ទៀត​ផង។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ រ៉ុកឃី ជាមួយនាង អែនជល និង​នាង​ ខេតធី ចូល​ហាង​លក់​កាហ្វេ​មួយ​នៅ​ក្បែរ​សាលា​រៀន​។ ពួកគេកុម្ម៉ង់​ទិញ​កាហ្វេ​ទឹក​ដោះ​គោ​ពុះ ឬ​ Cappuccinos ព្រម​ទាំង​បង្ហាញ​អំពី​ចំណាប់​អារម្មណ៍​រៀង​ៗ​ខ្លួន​ចំពោះ​ទីក្រុង​មែលប៊ិន ហើយ​ថែម​ទាំង​ផ្ដល់​ដំបូន្មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ការ​ប្រើ​ប្រាស់​កាត​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ថោក​ទៀត​ផង។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានសេចក្ដី​សង្ខេប​នៃ​តួអង្គ, ​ដំណើរ​រឿង​​ និង​ព័ត៌មាន​សំខាន់​ៗ​​អំពី​​របៀប​សន្ទនា​ជាមួយ​មិត្ដ​ភក្ដិ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​។ ក្រៅ​ពី​នេះ ក៏​មាន​​​តារាង​ពាក្យ​ពេចន៍ និង​​ឃ្លា​ប្រយោគ​ជា​ច្រើន​​​, លំហាត់​សម្រាប់​ការ​​ត្រៀម​ធ្វើ​តេស្ដ​សមត្ថភាព​ភាសា​អង់គ្លេស (English Placement Test) រួម​ទាំង​លំហាត់​សម្រាប់​ការ​ហាត់​រៀន​និយាយ​អក្សរ “i”។ លោក​អ្នក​ក៏​នឹង​បាន​​ដឹង​នូវ​​អាសយដ្ឋាន​អ៊ីនធើរណិត​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​​​សម្រាប់​ស្វែង​យល់​អំពី​​ព្រឹត្ដិការណ៍​ ឬ​ពិធី​បុណ្យ​ទាន​ធំៗ​​នៅ​តាម​បណ្ដា​ទី​ក្រុង​នៃ​ប្រទេស​អូស្រ្ដាលី។