Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

តើយើងអាចនិយាយគ្នាបន្ដិចបានទេ?

តើយើងអាចនិយាយគ្នាបន្ដិចបានទេ?

តើយើងអាចនិយាយគ្នាបន្ដិចបានទេ?

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​និយាយ​ជា​មួយ​ម្ចាស់​ផ្ទះ​ដែល​លោក​អ្នក​ស្នាក់​នៅ​ជា​មួយ​អំពី​បញ្ហា​ផ្សេងៗ។ លោក​អ្នក​ក៏​នឹង​ទទួល​បាន​នូវ​ឱវាទ​​មួយ​ចំនួន​​ផង​ដែរ​អំពី​របៀប​ដោះ​ស្រាយ​​បញ្ហា​នឹក​ផ្ទះ និង​ការ​មាន​អារម្មណ៍​តាន​តឹង​ចិត្ដ។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​ស្វែង​យល់​អំពី​បំណិន​មួយ​ចំនួន​ខាង​ការ​សន្ទនា​ភាសា​អង់គ្លេស ដែល​លោក​អ្នក​ត្រូវ​ការ​ដើម្បី​ជជែក​ពិភាក្សា​អំពី​បញ្ហា​នានា​ជាមួយ​នឹង​ម្ចាស់​ផ្ទះ​​/អាណា​ព្យាបាល​ដែល​លោក​អ្នក​រស់​នៅ​ជា​មួយ។ លោក​អ្នក​នឹង​បាន​ដឹង​នូវ​របៀប​ទៅ​និយាយ​​ជាមួយ​ម្ចាស់​ផ្ទះ និង​របៀប​ចាប់​ផ្ដើម​ការ​សន្ទនា។ លើស​ពី​នេះ លោក​​អ្នក​ក៏​នឹង​ទទួល​បាននូវ​ឱវាទ​ល្អ​ៗផង​ដែរ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​/ឧបសគ្គ​មួយ​ចំនួន​នៅ​ពេល​មក​រស់​នៅ​បរទេស​ឆ្ងាយ​ពី​មាតុភូមិ​​កំណើត​របស់​ខ្លួន។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ នាង​ ខេតធី មាន​បញ្ហា​ជា​មួយ​នឹង​សត្វ​ឆ្កែ​ឈ្មោះ Sushi ដែល​តែង​តែ​លោត​កញ្ជ្រោល​ដាក់​នាង និង​ដេក​លើ​គ្រែ​របស់​នាង​ទៀត​ផង។ អ្នកស្រី ជេន្នី ដែល​ជា​ម្ចាស់​ផ្ទះ​ផ្ដល់​យោបល់​/ឱវាទ​ដល់​នាង​ ខេតធី អំពី​ការ​ដោះ​ស្រាយ​បញ្ហា​នឹក​ផ្ទះ និង​ភាព​តាន​តឹង​ចិត្ដ​របស់​នាង។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានសេចក្ដី​សង្ខេប​នៃ​តួអង្គ, ​ដំណើរ​រឿង​​ និង​ព័ត៌មាន​សំខាន់​ៗ​​អំពី​ការ​និយាយ​​ពិភាក្សា​លើ​បញ្ហា​ និង​ឧបសគ្គ​មួយ​ចំនួន​នៅ​ពេល​រស់​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​​។ លោក​អ្នក​ក៏​នឹង​ទទួល​បាន​នូវ​ឃ្លា​ប្រយោគ​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​សម្រាប់​ការ​ប្រើ​នៅ​ក្នុង​ការ​និយាយ​ពិភាក្សា​អំពី​បញ្ហា​ផ្លូវ​ចិត្ដ​ពិបាក​ៗ​ រួម​ទាំង​បញ្ជី​ពាក្យ​ពេចន៍​មួយ​ចំនួន​​ដែល​គេ​ប្រើ​នៅ​ក្នុង​មេរៀន​នេះ​ផង​ដែរ។ លោក​អ្នក​ក៏​មាន​ឱ​កាស​ហាត់​ធ្វើ​លំហាត់​សម្រាប់​ការ​​ត្រៀម​ធ្វើ​តេស្ដ​សមត្ថភាព​ភាសា​អង់គ្លេស (English Placement Test) រួម​ទាំង​លំហាត់​សម្រាប់​ការ​ហាត់​រៀន​និយាយ​អក្សរសំឡេង​ “l” និង “r” ទៀត​ផង។ លោក​អ្នក​ក៏​នឹង​បាន​​ដឹង​នូវ​​អាសយដ្ឋាន​អ៊ីនធើរណិត​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​​​សម្រាប់​ស្វែង​រក​ព័ត៌មាន​អំពី​របៀប​សម្រប​ខ្លួន​ទៅ​នឹង​វប្បធម៌​ថ្មី និង​របៀប​និយាយ​ពិភាក្សា​អំពី​បញ្ហា​មួយ​ចំនួន​ដោយ​បើក​ចំហរ។