Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការចងមិត្ដភាពជាមួយពលរដ្ឋអូស្រ្ដាលី

ការចងមិត្ដភាពជាមួយពលរដ្ឋអូស្រ្ដាលី

ការចងមិត្ដភាពជាមួយពលរដ្ឋអូស្រ្ដាលី

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​នូវ​របៀប​ចាប់ផ្ដើម និង​បន្ដ​ការ​សន្ទនា​ជាមួយនឹង​មិត្ដ​ភក្ដិ​ថ្មី​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។ លោក​អ្នក​ក៏​នឹង​បាន​ឱវាទ​មួយ​ចំនួន​អំពី​របៀប​ស្វែង​រក​មិត្ដ​ថ្មី និង​សារៈ​សំខាន់​នៃ​ការ​រក្សា​សៀវភៅ​កំណត់​ត្រា​អំពី​ការ​សិក្សា​។

នៅ​ក្នុង​មេរៀន​នេះ​ លោក​អ្នក​នឹង​ស្វែង​យល់​អំពី​បំណិន​មួយ​ចំនួន​ខាង​ការ​សន្ទនា​ភាសា​អង់គ្លេស​ ដែល​លោក​អ្នក​ត្រូវ​ការ​​ប្រើ​នៅ​ពេល​ជួប​ជា​មួយ​នឹង​មិត្ដ​ភក្ដិ​ថ្មី​ និង​ការ​​និយាយ​លេង​ជា​មួយ​ពួកគេ។ លោក​អ្នក​ក៏​នឹង​បាន​ដឹង​អំពី​ការ​រក្សា​សៀវ​ភៅ​កំណត់​ត្រា​ការ​សិក្សា​ផងដែរ។ លោក​អ្នក​ក៏​នឹង​មាន​ឱកាស​ហាត់​និយាយ​ពាក្យ​ពេចន៍​មួយ​ចំនួន​ដែល​មាន​ព្យញ្ជនៈ​លើស​ពី​មួយ​នៅ​ខាង​ចុង​ពាក្យ​។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ នាង អែនជល ព្យាយាម​ផ្ដើម​ការ​សន្ទនា​ជាមួយ​លោក ឃែល ប៉ុន្ដែ​លោក ឃែល មិន​បាន​សម្ដែង​នូវ​ភាព​រួសរាយ​ទៅ​រក​នាង​វិញ​ទាល់​តែ​សោះ។ នាង អែន​ជល និយាយ​អំពី​បញ្ហា​នេះ​ប្រាប់​នាង ម៉េកដា ហើយ​នាង​ ម៉េកដា បាន​ផ្ដល់​ឱកាស​ដល់​នាង​ អែនជល ក្នុង​ការ​ហាត់​រៀន​ការ​សន្ទនា​ជា​ភាសា​អង់គ្លេស​ជា​មួយ​នាង​វិញ​។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានសេចក្ដី​សង្ខេប​នៃ​តួអង្គ, ​ដំណើរ​រឿង​​ និង​ព័ត៌មាន​សំខាន់​ៗ​​អំពី​ការ​ចាប់​ផ្ដើម​សន្ទនា​ជា​មួយ​នឹង​ជន​ដែល​លោក​អ្នក​មិន​ដែល​ស្គាល់​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។ លោក​អ្នក​ក៏​នឹង​ទទួល​បាន​នូវ​ពាក្យ​ពេចន៍ និង​ឃ្លា​ប្រយោគ​​មួយ​ចំនួន​ដែល​មាន​​ប្រយោជន៍​ចាប់​​ផ្ដើម​​ការ​​សន្ទនា​ផង​ដែរ​។ លោក​អ្នក​ក៏​មាន​ឱ​កាស​ហាត់​ធ្វើ​លំហាត់​សម្រាប់​ការ​​ត្រៀម​ធ្វើ​តេស្ដ​សមត្ថភាព​ភាសា​អង់គ្លេស (English Placement Test) រួម​ទាំង​លំហាត់​សិក្សា​អំពី​ពាក្យ​ពេចន៍​ដែល​មាន​ព្យញ្ជនៈ​រួម​គ្នា​ជា​ច្រើន​ទៀត​ផង។ លើស​ពី​នេះ លោក​​អ្នក​ក៏​នឹង​បាន​​ដឹង​នូវ​​អាសយដ្ឋាន​អ៊ីនធើរណិត​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​​​សម្រាប់​ស្វែង​រក​ព័ត៌មាន​អំពី​កីឡា​២​ប្រភេទ​ដែល​គេ​ពេញ​និយម​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី គឺកីឡា Cricket និង​កីឡា​បាល់ទាត់បែប​​អូស្រ្ដាលី AFL។