Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

នៅក្នុងថ្នាក់រៀន

នៅក្នុងថ្នាក់រៀន

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​ចំណេះ​ភាសា និង​ព័ត៌មាន​វប្បធម៌​ ដែល​លោក​អ្នក​ត្រូវ​ការ​ ដើម្បី​ចូលរួម​ណែនាំ​ខ្លួន​ឲ្យ​អ្នក​ដទៃ​ស្គាល់​នៅ​ក្នុង​ថ្នាក់​រៀន​ក្នុង​ប្រទេស​អូស្រ្ដាលី។

នៅ​ក្នុង​មេរៀន​នេះ​ លោក​អ្នក​នឹង​ស្វែង​យល់​អំពី​បំណិន​មួយ​ចំនួន​ខាង​ការ​សន្ទនា​ភាសា​អង់គ្លេស​ ដែល​លោក​អ្នក​ត្រូវ​ការ​​ប្រើ​​នៅ​ក្នុង​ពេល​ចាប់​ផ្ដើម​ចូល​រៀន​ថ្នាក់​ដំបូង​នៅ​ក្នុង​វគ្គ​សិក្សា​របស់​អ្នក និង​របៀប​សួរ​អំពី​សំណួរ​ទាក់​ទង​នឹង​លំហាត់​។ លោក​អ្នក​ក៏​នឹង​ទទួល​បាន​នូវ​ព័ត៌មាន​អំពី​ការ​សិក្សា​ឯក​រាជ្យ​ម្ចាស់​ការ​ខ្លួន​ឯង​ និង​អ្វី​ដែល​លោក​អ្នក​ត្រូវ​ដឹង​នៅ​ពេល​ទៅ​រៀន​ក្នុង​ថ្នាក់​ ជា​ទី​ដែល​គេ​រំពឹង​ឲ្យ​លោក​អ្នក​ជា​សិស្ស​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​សកម្ម​ភាព​សិក្សា​រៀន​សូត្រ។ ក្រៅ​ពី​នេះ លោក​អ្នក​ក៏​នឹង​មាន​ឱកាស​ហាត់​ស្ដាប់​នូវ​សំឡេង​ខុស​គ្នា​រវាង​ “ch”, “j” និង “sh”។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ នាង អែនជល, ខេតធី និង​លោក រ៉ុកឃី មាន​វត្ដ​មាន​នៅ​ក្នុង​បន្ទប់​រៀន​នា​ថ្ងៃ​ដំបូង។ នៅ​ម៉ោង​សម្រាក​នាង ខេតធី បាន​ប្រាប់ មារៀន ថាថ្នាក់រៀន​របស់​នាង​មាន​កម្រិត​ខ្ពស់​ពេក​សម្រាប់​នាង។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានសេចក្ដី​សង្ខេប​នៃ​តួអង្គ និង​ដំណើរ​សាច់​រឿង​ដែល​មាន​នៅ​ក្នុង​មេរៀន។ លោក​អ្នក​នឹង​បាន​ដឹង​នូវ​សំណាក/​គំរូ​នៃ​កាល​វិភាគ​នៃ​កម្ម​វិធី​សិក្សា​ប្រចាំ​សប្ដាហ៍​របស់​សិស្ស​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។ ​លោក​អ្នក​ក៏​នឹង​ទទួល​បាន​នូវ​ពាក្យ​ពេចន៍ និង​ឃ្លា​ប្រយោគ​​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍ ដែល​គេ​ច្រើន​ប្រើ​នៅ​ក្នុង​ថ្នាក់​រៀន​។ លោក​អ្នក​ក៏​មាន​ឱ​កាស​ហាត់​ធ្វើ​លំហាត់​សម្រាប់​ការ​​ត្រៀម​ធ្វើ​តេស្ដ​សមត្ថភាព​ភាសា​អង់គ្លេស (English Placement Test) រួម​ទាំង​លំហាត់​សម្រាប់​ហាត់​បញ្ចេញ​សំឡេង​ “ch”, “j” និង “sh”​ ផងដែរ។