Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ខ្ញុំបានការងារធ្វើហើយ!

ខ្ញុំបានការងារធ្វើហើយ!

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​​នូវ​ការ​​ប្រើ​ប្រាស់​ពាក្យ​ពេចន៍ និង​ឃ្លា​ប្រយោគ​ភាសា​អង់គ្លេស​ឲ្យ​បាន​ត្រឹម​ត្រូវ​នៅ​ពេល​លោក​អ្នក​ដាក់​ពាក្យ​រក​ការ​ងារ​ធ្វើ។ លោក​អ្នក​ក៏​នឹង​បាន​ដឹង​នូវ​តម្រូវ​ការ​ផ្នែក​ច្បាប់​ខ្លះ​ផង​ដែរ​សម្រាប់​ការ​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី និង​របៀប​ដាក់​ពាក្យ​សុំ​លេខ​ពន្ធដារ​។ ក្រៅ​ពី​នេះ លោក​អ្នក​ក៏មាន​រឿង​ត្រូវ​ដឹង​ខ្លះ​ដែរ​មុន​ពេល​ទទួល​យក​ការ​ងារ​ធ្វើ​។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​បំណិន​​ខ្លះ​ជា​ភាសា​អង់គ្លេស​ ដែល​លោក​អ្នក​ត្រូវ​ការ​ប្រើ​​នៅ​ពេល​ដាក់​ពាក្យ​រក​ការ​ងារ​ធ្វើ​ដោយ​ផ្ទាល់​ទៅ​ក្រុមហ៊ុន​/និយោជក។ លោក​អ្នក​ក៏នឹង​បាន​ដឹង​អំពី​ការ​ធ្វើ​បទ​សម្ភាសន៍​ចូល​ធ្វើការ​ក្រៅ​ផ្លូវការ​ និង​របៀប​និយាយ​អំពី​ទិដ្ឋាការ​​របស់​លោក​អ្នក​មក​ប្រទេស​អូស្រ្ដាលី និង​ការ​ដាក់​ពាក្យ​សុំ​ការ​អនុញ្ញាត​ធ្វើការងារ។ យើង​ខ្ញុំ​ក៏​មាន​ផ្ដល់​ជូន​នូវ​ព័ត៌មាន​សំខាន់ៗ​ផ្សេង​ទៀត​ផង​ដែរ​ទាក់​ទង​នឹង​ការ​ហ្វឹក​ហ្វឺន, រយៈពេល​សាកល្បង​ធ្វើការងារ និង​និយម​ន័យ​នៃ​ពាក្យ​ “casual staff” នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។ ក្រៅ​ពី​នេះ ក៏​មាន​ព័ត៌មាន​អំពី​ប្រព័ន្ធ​ពន្ធ​ដារ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​ផងដែរ ដែល​លោក​អ្នក​ត្រូវ​ដឹង​មុន​ពេល​ទទួល​យក​ការងារ​ធ្វើ។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ នាង អែនជល ចូល​ទៅ​ក្នុង​ហាង​លក់​ខោ​ខូវ​ប៊យ​ ហើយ​ឆ្លង​កាត់​ការ​សម្ភាសន៍​ក្រៅ​ផ្លូវការ​មួយ​ជា​មួយ​នឹង​អ្នក​គ្រប់​គ្រង​​ហាង​ឈ្មោះ បៀល។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានសេចក្ដី​សង្ខេប​នៃ​តួអង្គ និង​ដំណើរ​សាច់​រឿង​ដែល​មាន​នៅ​ក្នុង​មេរៀន។ លោក​អ្នក​នឹង​បាន​ដឹង​អំពី​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍ និង​ភាសា​ ដែល​គេ​ប្រើ​នៅ​កន្លែង​ធ្វើការងារ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​ផង​ដែរ។ លោក​អ្នក​ក៏​​នឹង​មាន​​ឱ​កាស​ហាត់​ធ្វើ​លំហាត់​សម្រាប់​ការ​​ត្រៀម​ធ្វើ​តេស្ដ​សមត្ថភាព​ភាសា​អង់គ្លេស (English Placement Test) និង​ការ​បញ្ចេញ​សំឡេង​ភាសា​អង់គ្លេស​។ លោក​អ្នក​ក៏​នឹង​បាន​​ដឹង​នូវ​​អាសយដ្ឋាន​អ៊ីនធើរណិត​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​​​សម្រាប់​ស្វែង​រក​ព័ត៌មាន​អំពី​ប្រព័ន្ធ​ពន្ធដារ​ និង​អំពី​ប្រាក់​បៀវត្សរ៍​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​​ទៀត​ផង​។