Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត

ការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត

ការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​​នៅ​តាមបណ្ដា​​ទីក្រុង​នៃ​ប្រទេស​អូស្រ្ដាលី។ លោក​អ្នក​ក៏​នឹង​បាន​ព័ត៌មាន​អំពី​ការ​ជិះ​កង់​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​ផង​ដែរ រួម​ទាំង​ការ​ប្រើ​ប្រាស់​យាន​ជំនិះ​សាធារណៈ និង​របៀប​​ប្រឡង​យក​​ប័ណ្ណ​បើក​បរ​រថយន្ដ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​បាន​ទទួល​នូវ​បំណិន​មួយ​ចំនួន​ខាង​ការ​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​ ដែល​លោក​អ្នក​ត្រូវ​ការ​ដើម្បី​​និយាយ​នៅ​ពេល​ធ្វើ​ដំណើរ​តាម​យាន​ជំនិះ​សាធារណៈ និង​ឯកជន​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។ លោក​អ្នក​ក៏​នឹង​បាន​ដឹង​នូវ​អំពី​ការ​ប្រើ​ប្រាស់​ប័ណ្ណ​បើក​បរ​ដែល​លោក​អ្នក​មាន​ពី​ប្រទេស​របស់​លោក​អ្នក​​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី និង​របៀប​ដាក់​ពាក្យ​​​ធ្វើតេស្ដយក​ប័ណ្ណ​បើក​បរ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ រ៉ុកឃី​ ត្រឡប់​មក​ផ្ទះ​យឺត​ ព្រោះ​គាត់​ខក​ជើង​ឡាន​ក្រុង​ចុង​ក្រោយ​។ រ៉ុកឃី និយាយ​ជាមួយ​ចន អំពី​បញ្ហា​ដែល​រូប​គេ​ចង់​ទិញ​ឡាន​ជិះ​ តែចន ឲ្យ​យោបល់​ថា គួរ​តែ​ទិញ​កង់​ជិះ​វិញ។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានសេចក្ដី​សង្ខេប​នៃ​តួអង្គ និង​ដំណើរ​សាច់​រឿង​ដែល​មាន​នៅ​ក្នុង​មេរៀន។ លោក​អ្នក​នឹង​បាន​ដឹង​​ព័ត៌មាន​មាន​ប្រយោជន៍​​អំពី​ការ​​បើក​បរ​រថយន្ដ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។ ក្រៅ​ពី​នេះ​​លោក​អ្នក​ក៏​នឹង​ទទួល​បាន​នូវ​ពាក្យ​ពេចន៍ និង​ឃ្លា​ប្រយោគ​​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍ ដែល​​គេ​ច្រើន​ប្រើ​នៅ​ក្នុង​​មេរៀន​ផងដែរ​​​។ លោក​អ្នក​ក៏​​នឹង​មាន​​ឱ​កាស​ហាត់​ធ្វើ​លំហាត់​សម្រាប់​ការ​​ត្រៀម​ធ្វើ​តេស្ដ​សមត្ថភាព​ភាសា​អង់គ្លេស (English Placement Test) និង​ការ​បញ្ចេញ​សំឡេង​ភាសា​អង់គ្លេស​។ រួម​ជា​មួយ​គ្នា​នេះ ដែរ លោក​អ្នក​ក៏​នឹង​បាន​​ដឹង​នូវ​​អាសយដ្ឋាន​អ៊ីនធើរណិត​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​​​សម្រាប់​ស្វែង​រក​ព័ត៌មាន​អំពី​ប្រព័ន្ធ​យាន​ជំនិះ​សាធារណៈ និង​ឯកជន​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​ទៀត​ផង។