Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការធ្វើកិច្ចការរួមគ្នា

ការធ្វើកិច្ចការរួមគ្នា

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពីរបៀប​ធ្វើការ​ងារ​ជា​ក្រុមនៅ​សាលារៀន​។ លោក​អ្នក​នឹង​បាន​ដឹង​អំពី​របៀប​ផ្ដល់​មតិ​យោបល់ និ​ងគំនិត​ថ្មីៗ​ទៅ​វិញ​ទៅ​មក​ក្នុង​ន័យ​កែ​លម្អ​គ្នា។ លោក​អ្នក​ក៏​នឹង​យល់​ផង​ដែរ​នូវ​អត្ថន័យ​នៃ​ពាក្យ plagiarism ឬការ​​លួច​ចម្លង​កិច្ចការ​ពី​គេ និង​ការ​ចៀស​វាង​បញ្ហា​នេះ។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​បាន​ទទួល​នូវ​បំណិន​មួយ​ចំនួន​ខាង​ការ​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​ ដែល​លោក​អ្នក​ត្រូវ​ការ​ដើម្បី​និយាយ​នៅ​​ពេល​ធ្វើការ​ងារ​ជា​ក្រុម​ជា​មួយ​នឹង​សិស្ស​ដទៃ​ទៀត​ ដោយ​រួម​ទាំង​​របៀប​ផ្ដល់ និង​ពេល​វេលា​​សម​រម្យ​​ដែល​ត្រូវ​ផ្ដល់​មតិយោបល់​ ឬ​គំនិត​ថ្មីៗ​ទៅ​អ្នក​ដទៃ។ លោក​អ្នក​ក៏​នឹង​ស្វែង​យល់​អំពី​សារៈ​សំខាន់​នៃ​ការ​ធ្វើការងារ​ជា​ក្រុម​​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​ផង​ដែរ និង​ជំហាន​នានា​ដែល​លោក​អ្នក​ត្រូវ​ធ្វើ​នៅ​ពេល​ធ្វើកិច្ចការ​ស្រាវ​ជ្រាវ។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ រ៉ុកឃី, ខេតធី និងអែនជល កំពុង​នៅ​ក្នុង​ថ្នាក់​រៀន​ដោយ​ចាប់​ផ្ដើម​ធ្វើ​គម្រោង​ស្រាវ​ជ្រាវ​ជា​មួយ​គ្នា។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានសេចក្ដី​សង្ខេប​នៃ​តួអង្គ និង​ដំណើរ​សាច់​រឿង​ដែល​មាន​នៅ​ក្នុង​មេរៀន។ លោក​អ្នក​នឹង​បាន​ដឹង​​​អំពី​ឃ្លា​ប្រយោគ​សម្រាប់​​ប្រើ​នៅ​ក្នុង​ការ​ពិភាក្សា​ជា​ក្រុម​។ ក្រៅ​ពី​នេះ​​លោក​អ្នក​ក៏​នឹង​ទទួល​បាន​នូវ​ពាក្យ​ពេចន៍ដែល​​គេ​ច្រើន​ប្រើ​នៅ​ក្នុង​​មេរៀន​ផងដែរ​​​។ លោក​​អ្នក​ក៏​​នឹង​មាន​​ឱ​កាស​ហាត់​ធ្វើ​លំហាត់​សម្រាប់​ការ​​ត្រៀម​ធ្វើ​តេស្ដ​សមត្ថភាព​ភាសា​អង់គ្លេស (English Placement Test) និង​ការ​បញ្ចេញ​សំឡេង​ភាសា​អង់គ្លេស​។ រួម​ជា​មួយ​គ្នា​នេះដែរ លោក​អ្នក​ក៏​នឹង​បាន​​ដឹង​នូវ​​អាសយដ្ឋាន​អ៊ីនធើរណិត​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​​​សម្រាប់​ស្វែង​រក​ព័ត៌មាន​អំពី​បំណិន​/ជំនាញ​សិក្សា​ឲ្យ​មាន​ប្រសិទ្ធភាព រួម​ទាំង​របៀប​សរសេរ​តែង​សេចក្ដី​ប្រៀប​ធៀប និង​ការ​ហាត់​វាយ​អក្សរ​ក្នុង​ប្រព័ន្ធកុំ​ព្យូទ័រ។