Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការជួបជុំគ្នាអាំងសាច់ទទួល​ទាន​កម្សាន្ដ​តាម​បែប​អូស្រ្ដាលី

ការជួបជុំគ្នាអាំងសាច់ទទួល​ទាន​កម្សាន្ដ​តាម​បែប​អូស្រ្ដាលី

ការជួបជុំគ្នាអាំងសាច់ទទួល​ទាន​កម្សាន្ដ​តាម​បែប​អូស្រ្ដាលី

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​ការ​រៀប​ចំ​ពិធី​អាំង​សាច់​ទទួល​ទាន​កម្សាន្ដ​តាម​បែប​អូស្រ្ដាលី និង​របៀប​ណែនាំ​មិត្ដ​ភក្ដិ​របស់​លោក​អ្នក​ឲ្យ​ស្គាល់​ជន​ដទៃ​ទៀត​ រួម​ទាំង​របៀប​ចូល​រួម​ការ​សន្ទនា​ជាក្រុម​ផង​ដែរ។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​បំណិន​មួយ​ចំនួន​ខាង​ការ​សន្ទនា​ភាសា​អង់គ្លេស​ ដែល​លោក​អ្នក​ត្រូវ​ការ​នៅ​ពេល​ទៅ​ចូល​រួម​ពិធី​ជប់លៀង​ណា​មួយ​​ជាមួយ​មិត្ដ​ភក្ដិ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី ដោយ​រួម​មាន​ទាំង​របៀប​ណែនាំ​មិត្ដ​ភក្ដិ​របស់​ខ្លួន​ឲ្យ​គេ​ឯង​ស្គាល់។ លោក​អ្នក​ក៏​នឹង​បានដឹង​អំពី​របៀប​របប​នៃ​ការ​នាំយក​សុរា/ភេសជ្ជៈ​ផ្ទាល់​ខ្លួន​ទៅ​ចូល​រួម​ពិធី​ជប់លៀង​ (BYO) និង​អ្វី​ដែល​ត្រូវ​យក​ទៅ​ពិធីជប់លៀង រួម​ទាំង​សកម្មភាព​ដែល​ត្រូវ​ធ្វើ​នៅ​ពេល​គេ​អញ្ជើញ​លោក​អ្នក​ទៅ​ជប់​លៀង​តាម​បែប​អូស្រ្ដាលី។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ មិត្ដ​ទាំង​អស់​បាន​មក​ចូល​រួម​ពិធី​អាំង​សាច់​មួយ​ដែល​រៀប​ចំ​ឡើង​ដោយនាង អែនជល និង​ម៉េក​ដា។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានសេចក្ដី​សង្ខេប​នៃ​តួអង្គ​, ដំណើរ​សាច់​រឿង និង​ឃ្លា​ប្រយោគ​ជា​ភាសា​អង់គ្លេស​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​សម្រាប់​​និយាយ​នៅ​ពេល​ដែល​លោក​អ្នក​ត្រូវ​គេ​អញ្ជើញ​ឲ្យ​ទៅ​ចូល​រួម​​ពិធី​អាំង​សាច់​ទទួល​ទាន​អាហារ​កម្សាន្ដ​តាម​បែប​អូស្រ្ដាលី។ ក្រៅ​ពី​នេះ លោក​អ្នក​ក៏​នឹង​មាន​​លំហាត់​មួយ​ចំនួន​សម្រាប់​ការ​បញ្ចេញ​សំឡេង។ លោក​អ្នក​ក៏​នឹង​បាន​​ដឹង​នូវ​​អាសយដ្ឋាន​អ៊ីនធើរណិត​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​​​សម្រាប់​ស្វែង​រក​ព័ត៌មាន​អំពី​​កីឡា​ពេញ​និយម​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​ រួម​មាន​កីឡា​បាល់​ទាត់​អូស្រ្ដាលី AFL និង​កីឡា Cricket។