Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការជួបជាមួយអ្នកពិគ្រោះយោបល់

ការជួបជាមួយអ្នកពិគ្រោះយោបល់

ការជួបជាមួយអ្នកពិគ្រោះយោបល់

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​តួនាទី​របស់​អ្នក​ពិគ្រោះ​យោបល់​នៅ​សាលារៀន, របៀប​ធ្វើការ​ណាត់​ជួប​​ និង​របៀប​និយាយ​អំពី​បញ្ហា​របស់​លោក​អ្នក​ប្រាប់​ពួកគេ។ ក្រៅ​ពី​នេះ លោក​អ្នក​ក៏​នឹង​បាន​ដឹង​អំពី​ការ​ពិគ្រោះយោបល់​ឯកជន រួម​ទាំង​កន្លែង​ឆែក​ពិនិត្យសុខភាព​ ដែល​គេ​តែង​ផ្ដល់​សេវា​ជូន​នៅ​តាម​សកល​វិទ្យាល័យ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​ស្វែង​យល់​អំពី​បំណិន​មួយ​ចំនួន​ខាង​ការ​សន្ទនា​ភាសា​អង់គ្លេស​ ដែល​លោក​អ្នក​ត្រូវ​ការ​នៅ​ពេល​ធ្វើការ​​ណាត់​ជួប​ជាមួយ​នឹង​អ្នក​ពិគ្រោះ​យោបល់​​ប្រចាំ​នៅ​សាលា​រៀន​។ លោក​អ្នក​ក៏​នឹង​សិក្សា​អំពី​របៀប​និយាយពិភាក្សា​អំពី​បញ្ហា​ផ្ទាល់​ខ្លួន​ជាមួយ​នឹង​អ្នក​ពិគ្រោះ​យោបល់​នោះ​ផងដែរ​ និង​វិធី​ទទួល​បាន​នូវ​ដំណោះ​ស្រាយ​ល្អ​បំផុត​​នៅ​ពេល​ជួប​ជា​មួយ​អ្នក​ពិគ្រោះ​យោបល់​។ លើស​ពី​នេះ លោក​អ្នក​ក៏​នឹង​បាន​ដឹង​អំពី​សេវា​សុខភាព​ ដែល​គេ​​ផ្ដល់​ជូន​តាម​ស្ថាប័ន​អប់រំ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​​សម្រាប់​សិស្ស/និស្សិត​​ក្នុង​ស្រុក និង​សិស្ស​ពី​បរទេស​។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ នាង អែនជល ទៅ​ជួប​អ្នក​ពិគ្រោះ​យោបល់​នៅ​សាលា​របស់​នាង ពី​ព្រោះ​នាង​មិន​សប្បាយ​ចិត្ដ​អំពី​​ស្ថាន​ភាព​ក្នុង​ផ្ទះ​ដែល​នាង​កំពុង​ស្នាក់​នៅ។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានសេចក្ដី​សង្ខេប​នៃ​តួអង្គ​ និង​ដំណើរ​សាច់​រឿង​​ដែល​មាន​នៅ​ក្នុង​មេរៀន​។ លោក​អ្នក​ក៏នឹង​ទទួល​បាននូវ​ឃ្លា​ប្រយោគ​ថ្មីៗ​ផង​ដែរ​សម្រាប់​ប្រើ​ដើម្បី​ធ្វើការ​ណាត់​ជួប​ជាមួយ​នឹង​អ្នក​ពិគ្រោះ​យោបល់​។ លោក​អ្នក​ក៏​នឹង​បាន​ទទួល​នូវ​ព័ត៌មាន​អំពី​ភាព​ខុស​គ្នា​រវាងពាក្យ​ counsellors, psychiatrists និង psychologists។ ឯកសារ​ជំនួយ​មេរៀន​នេះ​ក៏​មាន​ផ្ដល់ជូននូវ​វាក្យស័ព្ទ​​ដែល​គេ​ប្រើនៅ​ក្នុង​មេរៀន និង​លំហាត់​សម្រាប់​ត្រៀម​ខ្លួន​ធ្វើតេស្ដសមត្ថភាព​ភាសា​​ English Placement Test និង​ការ​បញ្ចេញ​សំឡេង​ផង​ដែរ។ លើស​ពីនេះ លោក​អ្នក​ក៏​នឹង​បាន​​ដឹង​នូវ​​អាសយដ្ឋាន​អ៊ីនធើរណិត​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​​​សម្រាប់​ស្វែង​រក​ព័ត៌មាន​អំពី​​​សេវា​មួយ​ចំនួន​ដែល​គេ​មាន​ផ្ដល់​ជូន​សម្រាប់​សិស្ស/​និស្សិត​​នៅ​តាម​សកល​វិទ្យា​ល័យ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។