Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

នៅជុំវិញសាខាសកលវិទ្យាល័យ

នៅជុំវិញសាខាសកលវិទ្យាល័យ

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​ទៅទី​កន្លែង​​នានា​នៅ​ក្នុង​សាខា​សកល​វិទ្យាល័យ​ ដើម្បី​ស្វែង​យល់​នូវ​សេវា និង​កន្លែង​នានា​ (អគារ/សេវា​សិក្សា) ដែលជា​ទូទៅ​​មាន​ជូន​សម្រាប់​និស្សិត​​នៅ​តាម​​បណ្ដា​សកលល​វិទ្យាល័យ។ លោក​អ្នក​ក៏​នឹង​បាន​ដឹង​អំពី​របៀប​សួរ និង​ផ្ដល់​ព័ត៌មាន​អំពី​ទិសដៅ​​នៃ​ទី​កន្លែង​ទាំង​នោះ​ផងដែរ។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​ស្វែង​យល់​អំពី​បំណិន​មួយ​ចំនួន​ខាង​ការ​សន្ទនា​ភាសា​អង់គ្លេស​ ដែល​លោក​អ្នក​ត្រូវ​ការ​នៅ​ពេល​សាក​សួរ​អំពី​ទិសដៅ​ និង​ការ​ស្វែង​យល់​អំពី​ទីកន្លែង​នានា​ដែល​គេ​មាន​នៅ​ក្នុង​បរិវេណ​សកល​វិទ្យាល័យ​ ដោយ​រួម​ទាំង​កន្លែង​សហជីព​និស្សិត​ផង​។ លោក​អ្នក​ក៏​នឹង​បាន​ដឹង​អំពី​ក្លឹប​នានា​សម្រាប់​និស្សិត​ និង​របៀប​ប្រើ​ប្រាស់​បណ្ណាល័យ​នៅ​​សកល​វិទ្យាល័យ។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ រ៉ុកឃី​ ទៅ​លេង ចន នៅ​សកល​វិទ្យាល័យ​។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានសេចក្ដី​សង្ខេប​នៃ​តួអង្គ​ និង​ដំណើរ​សាច់​រឿង​​ដែល​មាន​នៅ​ក្នុង​មេរៀន​។ លោក​អ្នក​ក៏នឹង​ទទួល​បាននូវ​ឃ្លា​ប្រយោគ​​ និង​ពាក្យ​ពេចន៍​ថ្មីៗ​ផង​ដែរ​ដែល​ពិពណ៌នា​អំពី​អគារ, ទីកន្លែង​សិក្សា និង​សេវា​ផ្សេងៗ​នៅ​សកល​វិទ្យាល័យ។ ឯកសារ​ជំនួយ​មេរៀន​នេះ​ក៏​មាន​ផ្ដល់ជូននូវ​វាក្យស័ព្ទ​​ដែល​គេ​ប្រើនៅ​ក្នុង​មេរៀន និង​លំហាត់​សម្រាប់​ត្រៀម​ខ្លួន​ធ្វើតេស្ដសមត្ថភាព​ភាសា​​ English Placement Test និង​ការ​បញ្ចេញ​សំឡេង​ផង​ដែរ។ លោក​អ្នក​ក៏​នឹង​បាន​​ដឹង​នូវ​​អាសយដ្ឋាន​អ៊ីនធើរណិត​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​​​សម្រាប់​ស្វែង​រក​ព័ត៌មាន​អំពី​​​​សកល​វិទ្យាល័យ​​អូស្រ្ដាលី, ផែន​ទី​សកល​វិទ្យាល័យ​ និង​របៀប​លេង “Go”។