Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការបញ្ចេញទស្សនៈផ្ទាល់ខ្លួន

ការបញ្ចេញទស្សនៈផ្ទាល់ខ្លួន

ការបញ្ចេញទស្សនៈផ្ទាល់ខ្លួន

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​ចូល​រួម​ការ​ពិភាក្សា​នៅ​ក្នុង​ថ្នាក់​រៀន ដោយ​រួម​មាន​របៀប​បញ្ចេញ/និយាយ​អំពី​គំនិត​របស់​លោក​អ្នកដោយ​ការគួរ​សម​​ជា​ភាសា​អង់គ្លេស នៅ​ពេល​ដែល​​ការ​ពិភាក្សា​នោះ​មាន​ភាព​ខ្វែង​គំនិត​មិនចុះ​សម្រុង​នឹង​គ្នា។ លោក​អ្នក​ក៏នឹង​បាន​ដឹង​ផង​ដែរ​​អំពី​ថ្នាក់​បង្រៀន​កូន​សិស្ស​ជា​ក្រុម​តូច​ៗ (Tutorials) នៅ​ក្នុង​សកល​វិទ្យាល័យ​អូស្រ្ដាលី និង​ការ​រៀប​ចំ​ថ្នាក់​ប្រភេទនេះ។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​ដឹង​អំពី​របៀប​បង្ហាញ​នូវ​គំនិត​របស់​លោកអ្នក និង​របៀប​ពិភាក្សា​អំពី​មតិ ឬ​គំនិត​ខុស​ៗ​គ្នា​នៅក្នុង​ថ្នាក់​រៀន​នៃ​ប្រទេស​អូស្រ្ដាលី។ លោក​អ្នក​ក៏​នឹង​ទទួល​បាន​នូវ​យុទ្ធ​សាស្រ្ដ​ និង​ឱវាទ​មួយ​ចំនួន​ផង​ដែរ ដើម្បី​ជួយ​លោក​អ្នក​ដោះ​ស្រាយ​បញ្ហា​ខ្មាស់​អៀន និង​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​ចូល​រួម​យ៉ាង​សកម្ម​ម្នាក់​នៅ​ក្នុង​ការ​ពិភាក្សា​នានា​ដែល​គេ​ធ្វើ​ឡើង​នៅ​ក្នុង​ថ្នាក់​រៀន។ ក្រៅ​ពី​នេះ លោក​អ្នក​ក៏​នឹង​បាន​ដឹង​នូវ​ភាព​ខុស​គ្នា​រវាង​ការ​បង្រៀន​ពេញ​អង្គ និង​ការ​បង្រៀន​ជា​ក្រុម​តូច​ៗ​។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ នាង ខេតធី​ មាន​ការ​លំបាក​នៅ​ក្នុង​ការ​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ចំណោម​ក្រុម​និស្សិត។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានសេចក្ដី​សង្ខេប​នៃ​តួអង្គ​ និង​ដំណើរ​សាច់​រឿង​​ដែល​មាន​នៅ​ក្នុង​មេរៀន​។ លោក​អ្នក​ក៏​នឹង​ទទួល​បាន​នូវ​ពាក្យ​ពេចន៍ និង​ឃ្លា​ប្រយោគ​មានប្រយោជន៍​ជា​ច្រើន​សម្រាប់​និយាយ​នៅ​ក្នុង​ការ​ពិភាក្សា​ក្នុង​ថ្នាក់​រៀន។ ក្រៅ​ពី​នេះ ឯកសារ​ជំនួយ​មេរៀន​នេះ ក៏​មាន​បញ្ជី​ពាក្យ​ពេចន៍​មួយ​ចំនួន​ផង​ដែរ ដែល​គេ​ប្រើ​នៅ​ក្នុង​មេរៀន និង​លំហាត់​សម្រាប់​ការ​ហាត់​ត្រៀម​ខ្លួន​ធ្វើតេស្ដ​សមត្ថភាព​ភាសា​អង់គ្លេស (English Placement Test) អំពី​ការ​បញ្ចេញ​សំឡេង។ លោក​អ្នក​ក៏​នឹង​បាន​​ដឹង​នូវ​​អាសយដ្ឋាន​អ៊ីនធើរណិត​មួយ​ចំនួន​​អំពី​របៀប​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ពី​ការ​បង្រៀន​ជា​ក្រុម​តូច​ៗ និង​របៀប​ផ្ដល់​គំនិត​យោបល់​ដោយ​ការ​គួរ​សម។