Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការធ្វើដំណើរកម្សាន្ដទៅកាន់ឆ្នេរសមុទ្ទ

ការធ្វើដំណើរកម្សាន្ដទៅកាន់ឆ្នេរសមុទ្ទ

ការធ្វើដំណើរកម្សាន្ដទៅកាន់ឆ្នេរសមុទ្ទ

នៅ​ក្នុង​មេរៀន​នេះ យើង​នឹង​ឈប់​សម្រាក​ពី​ការ​សិក្សា​មួយ​រយៈ​ខ្លី ដោយ​នាំគ្នា​ធ្វើ​ដំណើរ​ទៅ​កម្សាន្ដ​និង​លំហែ​ខួរក្បាល​នៅ​តាម​ឆ្នេរ​សមុទ្ទ​ Great Ocean Road ដែល​ជារមណីយ​ដ្ឋាន​​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្ដរ​ជាតិ​និយម​ចូល​ចិត្ដ។ ឆ្នេរ​សមុទ្ទ​ដ៏​ពេញ​និយម​នេះ មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​រដ្ឋ​វិចថូរៀ​ភាគ​អាគ្នេយ៍​នៃ​​ប្រទេស​អូស្រ្ដាលី។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​រៀប​ចំ​​ដំណើរ​កម្សាន្ដ​ និង​វិធី​សួរ​សំណួរ​ដល់​មគ្គ​ទេ្ទសក៍​ទេសចរណ៍​។ លោក​អ្នក​នឹង​បាន​យល់​នូវ​ពាក្យពេចន៍ និង​ឃ្លារ​ប្រយោគ​​ភាសា​អង់គ្លេស​សំខាន់ៗ​ដែល​គេ​ប្រើ​នៅ​ក្នុង​វិស័យ​ទេសចរណ៍ រួម​ទាំងឱវាទ​ខ្លះ​ៗ​ទាក់​ទង​នឹង​សុវត្ថិភាព និង​ធ្វើ​ឲ្យ​​ស្រួល​ខ្លួន​នៅ​ពេល​ធ្វើដំណើរ​ទៅ​កម្សាន្ដ​នៅ​តាម​ឆ្នេរ​​សមុទ្ទ​នានា​ក្នុង​ប្រទេស​អូស្រ្ដាលី។ លោក​អ្នក​ក៏​នឹង​បាន​ដឹង​​ផង​ដែរ​នូវ​អត្ថ​ន័យ​នៃ​ពាក្យ “woop woop” ដែល​ជា​ពាក្យ​ក្រៀម​ភាសា​ និង​របៀប​ស្វែង​រក​ព័ត៌មាន​អំពី​ការ​ធ្វើ​ដំណើរ​កម្សាន្ដ​ ជា​ពិសេស​សម្រាប់​សិស្ស និង​និស្សិត។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ និស្សិត​ទាំង​៤នាក់​ ចំណាយ​ពេល​មួយ​ថ្ងៃ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ដ​នៅ​តាម​ផ្លូវ Great Ocean Road ដែល​ជា​កន្លែង​ទេសចរណ៍​ដ៏​ពេញ​និយម​ ដែល​​ត្រូវ​បើក​ឡាន​ចម្ងាយ​​ប្រហែល​២ម៉ោង​ចេញ​ពី​ក្រុង​មែលប៊ិន​ឆ្ពោះ​ទៅ​ប៉ែក​ខាង​លិច​។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានសេចក្ដី​សង្ខេប​នៃ​តួអង្គ​ និង​ដំណើរ​សាច់​រឿង​​ដែល​មាន​នៅ​ក្នុង​មេរៀន​។ លោក​អ្នក​នឹងទទួល​បាន​នូវ​ពាក្យ​ពេចន៍ និង​ឃ្លា​ប្រយោគ​មាន​ប្រយោជន៍​ជា​ច្រើន​ រួម​ទាំង​សំនួន​វោហារស័ព្ទ ឬ​​ពាក្យក្រៀម​ភាសា​ដែល​គេ​និយម​ប្រើ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។ លោក​អ្នក​ក៏​នឹង​ទទួល​បាន​នូវ​​ព័ត៌មាន​អំពី​ការ​ធ្វើ​ឲ្យ​ខ្លួន​លោក​អ្នក​មាន​សុវត្ថិភាព​នៅ​ពេល​ទៅ​លេង​ឆ្នេរ​សមុទ្ទ​ផង​ដែរ។ ក្រៅ​ពី​នេះ ក៏​មាន​លំហាត់​សម្រាប់​ការ​អនុវត្ដ​ដើម្បី​ត្រៀម​ធ្វើតេស្ដសមត្ថភាព​ភាសា​អង់គ្លេស (English Placement Test) និង​ការ​ហាត់​បញ្ចេញ​សំឡេង​ផង។ លោក​អ្នក​ក៏​នឹង​បាន​​ដឹង​នូវ​​អាសយដ្ឋាន​អ៊ីនធើរណិត​មួយ​ចំនួន​​អំពី​ព័ត៌មាន​ទាក់​ទង​នឹង​វិស័យ​ទេសចរណ៍​អូស្រ្ដាលី, សត្វ​ព្រៃ​អូស្រ្ដាលី និង​ក្រៀម​ភាសា​ដែល​គេ​ប្រើ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។